Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រដ្ឋធម្មនុញ្ញនៃសមាគមអាស៊ានមាន១៣ចំពូកនិង៥៥មាត្រា ។ រៀបរាប់តាមលំដាប់ចំពូក និងមាត្រាគឺ ៖

ក.​ ចំពូកទី១ “គោលបំណង និងគោលការណ៍”

  • មាត្រា១ អំពីគោលបំនង
  • មាត្រា២ អំពីគោលការណ៍

ខ. ចំពូកទី២ “បុគ្គលភាពគតិយុត្តិ”

  • មាត្រាទី៣ “អំពីបុគ្គលភាពគតិយុត្តិរបស់អាស៊ាន

គ. ចំពូកទី៣ “អំពីរដ្ឋសមាជិក”

  • មាត្រា៥ អំពីសិទ្ធិ និងកាតព្វកិច្ច
  • មាត្រា៦ អំពីការទទួលយកសមាជិកថ្មី

ឃ. ចំពូកទី៤ “អង្គការចាត់តាំង”

  • មាត្រា៧ អំពីកិច្ចប្រជុំកំពូលអាស៊ាន
  • មាត្រា៨ អំពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន
  • មាត្រា៩ អំពីក្រុមប្រឹក្សាសហគមន៍អាស៊ាន
  • មាត្រា១០ អំពីអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ាន
  • មាត្រា១១ អំពីអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានអាស៊ាន
  • មាត្រា១២ អំពីគណកម្មាធិការតំណាងអចិន្ត្រៃយ៍ ប្រចាំតំបន់អាស៊ាន
  • មាត្រា១៣ អំពីលេខាធិការដ្ឋានជាតិអាស៊ាន
  • មាត្រា១៤ អំពីអង្គភាពសិទ្ធិមនុស្សអាស៊ាន
  • មាត្រា១៥ អំពីគ្រឹះស្ថានអាស៊ាន

ង. ចំពូកទី៥​ “អង្គភាពចំណុះអាស៊ាន”​

  • មាត្រា១៦ អង្គភាពចំណុះអាស៊ាន

ច. ចំពូកទី៦ “បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ”

  • មាត្រា១៧ អំពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អាស៊ាន
  • មាត្រា១៨ អំពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អគ្គលេខាធិការដ្ឋានអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន
  • មាត្រា១៩ អំពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់តំណាងអចិន្ត្រៃយ៍ និងមន្ត្រីដែលកំពុងបំពេញភារកិច្ចនៅអាស៊ាន

ឆ. ចំពូកទី៧ “ការធ្វើសេចក្តីសម្រេច”

  • មាត្រា២០ អំពីការប្រឹក្សាយោបល់និងកុងសង់ស៊ីស
  • មាត្រា២១​ អំពីការអនុវត្ត និងនីតិវិធី

ជ. ចំពូកទី៨ “ការដោះស្រាយជម្លោះ”

  • មាត្រា២២ អំពីគោលការណ៍ទូទៅ
  • មាត្រា២៣ អំពីអន្តរការី ការផ្សះផ្សារ និងការនាំសម្រុះសម្រួល
  • មាត្រា២៤ អំពីយន្តការដោះស្រាយជម្លោះ ក្នុងលិខិតតុបករណ៍
  • មាត្រា២៥ អំពីការបង្កើត យន្តការដោះស្រាយជម្លោះ
  • មាត្រា២៦ អំពីជម្លោះដែលមិនអាចដោះស្រាយ
  • មាត្រា២៧ អំពីការប្រតិបត្តិ
  • មាត្រា២៨ អំពីបទបញ្ញាត្តិធម្មនុញ្ញ អង្គការសហប្រជាជាតិ និងនីតិវិធីអន្តរជាតិពាក់ព័ន្ធដទៃទៀត

ឈ. ចំពូកទី៩ “ថវិកា និងហិរញ្ញវត្ថុ”

  • មាត្រា២៩ អំពីគោលការណ៍ទូទៅ
  • មាត្រា៣០ អំពីថវិកា និងហិរញ្ញវត្ថុសម្រាប់ប្រតិ​បត្តិការលេខាធិការដ្ឋានអាស៊ាន

ញ. ចំពូក១០ “រដ្ឋបាល និងនីតិវិធី”

  • មាត្រា៣១ អំពីប្រធានរបស់អាស៊ាន
  • មាត្រា៣២ អំពីតួនាទីរបស់ប្រធានអាស៊ាន
  • មាត្រា៣៣ អំពីពិធីការទូត និងការអនុវត្តន៍
  • មាត្រា៣៤ អំពីភាសា ប្រើប្រាស់ជាផ្លូវការ ក្នុងអាស៊ាន

ដ. ចំពូក១១ “អត្តសញ្ញាណ និងនិមិត្តសញ្ញ”

  • មាត្រា៣៥ អំពីអត្តសញ្ញាណអាស៊ាន
  • មាត្រា៣៦ អំពីបាវចនាអាស៊ាន
  • មាត្រា៣៧ អំពីទង់អាស៊ាន
  • មាត្រា៣៨ អំពីនិមិត្តសញ្ញារបស់អាស៊ាន
  • មាត្រា៣៩ អំពីទិវាអាស៊ាន
  • មាត្រា៤០ អំពីភ្លេងអាស៊ាន

ឋ. ចំពូក១២ “ទំនាក់ទំនងក្រៅតំបន់”

  • មាត្រា៤១ អំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់
  • មាត្រា៤២ អំពីសម្របសម្រួល ប្រទេសដៃគូសន្ទនាអាស៊ាន
  • មាត្រា៤៣ អំពីគណៈកម្មាធិការអាស៊ាន ក្នុងប្រទេសទីបី និងអង្គការអន្តរជាតិ
  • មាត្រា៤៤ អំពីលក្ខន្តិកៈរបស់់ភាគីក្រៅតំបន់
  • មាត្រា៤៥ អំពីទំនាក់់ទំនងជាមួយប្រព័ន្ធនៃអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិ និងស្ថាប័នដទៃទៀត
  • មាត្រា៤៦ អំពីការទទួលស្គាល់រដ្ឋ ដែលពុំមែនជាសមាជិកអាស៊ានឱ្យប្រចាំនៅអាស៊ាន

ឌ. ចំពូក១៣ “បទបញ្ញត្តិទូទៅ និងអវសានប្បញ្ញត្តិ”

  • មាត្រា៤៧ អំពីការចុះហត្ថលេខា ការផ្តល់សច្ចាការតម្កល់ឯកសារ និងការចូលជាធរមាន
  • មាត្រា៤៨ អំពីការធ្វើវិសោធន៍កម្ម
  • មាត្រា៤៩ អំពីឯកសារគោល និងវិធាននៃនីតិវិធី
  • មាត្រា៥០ ការពិនិត្យឡើងវិញ
  • មាត្រា៥១ ការបកស្រាយធម្មនុញ្ញអាស៊ាន
  • មាត្រា៥២ អំពីភាព​បន្តនៃច្បាប់
  • មាត្រា៥៣ អត្ថបទដើម
  • មាត្រា៥៤ អំពីការចុះបញ្ជីនៃធម្មនុញ្ញអាស៊ាន
  • មាត្រា៥៥ អំពីទ្រព្យរបស់អាស៊ាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login