2019-04-18 16:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្មេងគឺជាមនុស្សដំបូងក្នុងការទទួលវប្បធម៌ដំបូន្មាន និងជាមនុស្សដែលត្រូវស្ថិតក្នុងសមាជិកសង្គមនោះហើយ វាជាការជំរុញសកម្មភាពរបស់គេដោយកត្តាជីវសាស្រ្ដ ។ ម្យ៉ាងទៀតការរៀបចំកត្តាជីវសាស្រ្ដនេះមានលក្ខណៈជា សភាវគតិរបស់ មនុស្សដែលជាឥទ្ធិពលផ្ទាល់របស់ពួកគេ ប៉ុន្ដែវាមិនស្ថិតនៅជារៀងរហូតទេ គឹតែងតែមាន ការផ្លាស់ប្ដូរដែលធ្វើឪ្យមានការប៉ះពាលដល់សង្គម ។ នេះជាច្បាប់វប្បធម៌ដែលមានមុខងារក្នុងសង្គមហើយជាភស្ដុតាងសំខាន់បំផុត ក្នុងករណីការរៀបចំ ដើម្បីបំពេញបំណង ភាពចង់បាននៃមនុស្សដែលជាការកំណត់ ព្រំដែនមនុស្សទាំងពីរ និងបង្ហាញពីវប្បធម៌របស់គេ ហើយជាតម្រូវការគុណធម៌ របស់ពួកគេចង់បាន ។ ចំពោះឥរិយាបថ នៃមនុស្សគឺមានលក្ខណៈជាការទទួលការឥទ្ធិពលពី វប្បធម៌ដែល មានន័យថាការប្រព្រឹត្តរបស់មនុស្សនៅក្នុងសង្គមដោយសារវប្បធម៌ជាអ្នក បង្រៀននិងផ្ដល់ដំបូន្មាន ។ ដូច្នោះវប្បធម៌តម្រូវឪ្យស្ថិតក្នុងពេលវេលា ដូចគ្នាសម្រាប់ការរៀបចំសកម្មភាពមនុស្ស នៃកំណើត ថ្មីហើយនឹងសម្រាប់ការថែរក្សានៃសមាហរណកម្មផងដែរ ។