និយមន័យដែលកំនត់ដោយសមាគមន៍អេកូ ទេសចរណ៍អន្តរជាតិឆ្នាំ ១៩៩០មានដូចជា៖
- អេកូទេសចរណ៍ គឺជាការធ្វើដំណើរលំហែកំសាន្តទៅតំបន់ធម្មជាតិ ក្នុងនោះអ្នកទេសចរណ៍ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយជួយអភិរក្សបរិស្ថាន និងចូលរួមធ្វើឲ្យសុខុមាលភាពសហគមន៍មូលដ្ឋានប្រសើរឡើង
- អេកូទេសចរណ៍ គឹជាទេសចរណ៍អាស្រ័យធម្មជាតិ ហើយទេសចរណ៍ប្រភេទនេះត្រូវមានការទាក់ទងជាមួយការអប់រំការបកស្រាយពីបរិស្ថានធម្មជាតិ និងការរៀបចំគ្របគ្រងអេកូទេសចរណ៍នេះប្រកបដោយ ចីរភាព
- អេកូទេសរចរណ៍គឺជាដំណើរកំសាន្ត ដែលមានទំនួលខុសត្រូវនិងជំរុញការអភិរក្សធម្មជាតិនិងធ្វើយ៉ាងណាឲ្យមានចីរភាព នូវការរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។