អេកូទេសចរណ៍ផ្អែកលើមូលដ្ឋានសំខាន់ៗ៧គឺ៖
- ត្រូវជៀសវាងឲ្យបាននូវផលអវិជ្ជមាន ដែលអាចនឹងបំផ្លាញនូវលក្ខណៈនៃធម្មជាតិឬវប្បធម៌តំបន់ទេសចរណ៍
- ភ្នាក់ងារទេសចរណ៍ត្រូវធានាឲ្យបាននូវការពន្យល់ បកស្រាយយ៉ាងច្បាស់លាស់ស្តីពីប្រព័ន្ធអេកូឡូហ្ស៊ី ធនធានធម្មជាតិនិងមរតកវប្បធម៌ដល់ភ្ញៀវទាំងឡាយដែលបានទៅដល់តំបន់ទេសចរណ៍ ។ ព្រោះយើងយើងដឹងហើយថាអេកូទេសចរណ៍ជាប្រភេទទេសចរណ៍អប់រំនិងស្រាវជ្រាវ
- ការបែងចែកផលប្រយោជន៍ឲ្យមានសមភាពដល់ប្រជាជននៅសហគមន៍ និងជនជាតិភាគតិចព្រោះអ្នកទាំងអស់នេះហើយជាម្ចាស់នៃធនធានធម្មជាតិ
- ផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដល់ប្រជាជនសហគមន៍និងផ្តល់ការងារផ្នែកអភិរក្សដល់ពួកគេ
- ទេសចរណ៍ប្រភេទនេះ មិនអាចអនុញ្ញតឲ្យរៀបចំជាក្រុមធមបានឡើយ ហើយក៏មិនអនុញ្ញតឲ្យមាន ការទស្សនាច្រើនពេកក្នុងពេលតែមួយដែរ ។ ត្រូវធានាមិនឲ្យប៉ះពាល់ដល់បរិស្ថាននៅតំបន់នោះ
- ត្រូវប្រើប្រាស់ធនធានក្នុង សហគមន៍ឲ្យអស់លទ្ធភាព ជាពិសេសកម្លាំងពលកម្ម
- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រូវគិតពីការខូចបរិស្ថាន ការរំខានដល់ការលូតលាស់នៃរុក្ខជាតិនិងសត្វ តាមរយៈសម្លេងកាកសំណល់និងផ្សែងពុល ។