លក្ខណៈរបស់ការិយាធិបតេយ្យគឺ៖
- ការប្រតិបត្តិតាមផ្លូវច្បាប់គឺ វាផ្អែកលើនីតិវិធីហើយត្រូវតែកត់ត្រាជាលាយលក្ខណ៍អក្សរ
- ការងារត្រូវបែងចែកឲ្យមានលក្ខណៈផ្លូវការនិងត្រូវបែងចែកទៅតាមជំនាញច្បាស់លាស់ក្នុងការអនុវត្ត
- សកម្មភាពត្រួតពិនិត្យឬសម្របសម្រួលត្រូវរៀបចំទៅតាមផ្លូវការ ទៅតាមឋាននុក្រមនៃអំណាច
- រាល់ទំនាក់ទំនង និងបទបញ្ជាផ្សេងៗត្រួវបញ្ជូនចុះឡើងទៅតាមឋានានុក្រម ដោយមិនអាចរំលងដំណាក់កាលណាមួយបានឡើយ
- មុខតំណែង គឺតែងតែត្រូវបំពេញនិងតំឡើងឋានៈឬស្នាដៃដល់បុគ្គលិកដែលមានគុណភាព ( Best qualified people ) គួរតែត្រូវបានជ្រើសរើសដោយមើលថា តើត្រូវកាន់ការិយាល័យអ្វី ? ប្រាក់ខែប៉ុន្មាន ?
- រាល់មុខតំណែងទាំងអស់ វាមិនមែនជាទ្រព្យសម្បត្តិ ឬជាកម្មសិទ្ធិរបស់បុគ្គលឯកជនណាម្នាក់នោះទេ ( វាជារបស់រួម,មនុស្សម្នាក់មិនមែនកាន់តំណែងអ្វីមួយបានរហូតនោះទេ )
- រាល់ការសម្រេចចិត្តឬការវិនិច្ឆ័យផ្សេងៗគឺត្រូវធ្វើឡើងដោយមិនគិតពីផលប្រយោជន៍បុគ្គលនោះទេ ។ គឺត្រូវគិតពីប្រយោជន៍រួម និងអព្យាក្រឹត្យភាព ។