Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព បណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ដូចតទៅ ៖

  • ប្រើប្រាស់វត្ថុធាតុ និងរោងចក្រនុយក្លេអ៊ែរ ដែលមាននៅក្នុងទឹកដី ឬតំបន់នៅក្រោម ការគ្រប់គ្រង និងការត្រួតត្រារបស់ខ្លួន ដើម្បីក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ
  • មុននឹងចាប់ផ្តើមកសាងគម្រោង ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាពត្រូវដាក់គម្រោងនោះឱ្យមានការវាយតម្លៃអំពីសុវត្ថិភាពយ៉ាងម៉ត់ចត់បំផុតស្របតាមការណែនាំនិងខ្នាតដែលយើងលើកឡើងដោយ IAEA “ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ” ក្នុងគោលបំណងការពារសុខភាព និងបន្ថយជាអប្បបរមានូវគ្រោះថ្នាក់ដល់ជីវិត និងដល់ទ្រព្យសម្បត្តិ ស្របតាមកថាខណ្ឌទី៦មាត្រា៣ នៃលក្ខន្តិកៈរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិពោលគឺ (IAEA)
  • ដាក់ឱ្យមានការវាយតម្លៃពីសំណាក់រដ្ឋជាភាគីមួយទៀតប្រសិនមានសំណូមពរលើកលែងតែព័ត៍មានដែលទាក់ទងដល់ឯកសារផ្ទាល់ខ្លួន ព័ត៍មានដែលទទួលការ ការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ឬព័ត៍មានដែលស្ថិតនៅក្រោមការសម្ងាត់ផ្នែកខាងឧស្សាហកម្ម ឬពាណិជ្ជកម្មនិងព័ត៍មានដែលទាក់ទងដល់សន្តិសុខជាតិ
  • គាំទ្រដល់ ប្រសិទ្ធិភាពជាប្រចាំរបស់ប្រព័ន្ធអន្តរជាតិនៃការមិនរីកសាយអាវុធ ដែលឈរលើសន្ធិសញ្ញាNPT និង IAEA
  • ចាក់ចោលកាកសំណល់ឬវត្ថុធាតុផ្សេងទៀត ដែលមានសារជាតិវិទ្យុសកម្មស្របតាមខ្នាតនិងនីតិវិធីរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លើដី ក្នុងទឹកដីរបស់ខ្លួន ឬលើទឹកដីរបស់ប្រទេសមួយទៀតដោយមានការអនុញ្ញាតយល់ព្រមពីសាមីប្រទេស​
  • មួយវិញទៀតរដ្ឋភាគីនីមួយៗ ត្រូវប្រកាន់ខ្ជាប់ផងដែរ ថាមិនផ្តល់ប្រភព ឬគ្រឿងងាយផ្ទុះពិសេស ឬបរិក្ខារ ឬក៏វត្ថុដែលបានគ្រោង ឬរៀបចំឡើងក្នុងគោលបំណង ពិសេសសម្រាប់ការកែច្នៃ ការប្រើប្រាស់ ឬការផលិតវត្ថុងាយផ្ទុះជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login