សាសនាមានទម្រង់ដូចខាងក្រោម ៖
- Superstiton (ជំនឿឆ្វេងនិយម) ជាជំនឿសប់ដែលទាក់ ទងនឹងអ្វីមួយជាមូលហេតុព្រឹត្តិការណ៍ ។ ឧទាហរណ៍ ផ្កាយ ព្រះគ្រោះ ឬផ្កាយដុះកន្ទុយ ក្នុងស្រុកទេសនឹងកើតសង្រ្គាមឬគ្រោះទុរភិក្ស ។ សាសនាហិណ្ឌូមានជំនឿមុតមាំ ។
- Animism (រូបភាពជីវចលនិយម) ជាជំនឿថាអ្វីៗទាំងអស់ សុទ្ធតែមានព្រលឹង ដែលយល់ថារាល់បុគ្គល ស្លាប់ទៅតែមិនមានរូបរាងកាយ ។ ហេតុនេះព្រលឹងអ្នកស្លាប់នៅមានជីវិតដែលអាចចាប់ជាតិជាមនុស្សថ្មី (ការធ្វើបុណ្យ)និងទទួលទណ្ឌកម្មដោយប្រព្រឹត្តអំពើបាបកាលនៅរស់ ។ ចំពោះលោកTylorមានទស្សនៈថាសាសនាទាំងះអស់កើតឡើងដោយសារព្រលឹងនៃ Animism ។
- Magic (មន្ដអាគមឬវេទមន្ដ) ជាប្រព័ន្ធមួយដែលប្រើសកម្មភាព ដោយភាពប៉ិនប្រសប់ឆ្លងកាត់អំណាចមើលមិនឃើញជាលក្ខណៈឆ្អិនភ្នែកឬភាពអច្ឆរិយៈនៃបុគ្គល ។ ឧទាហរណ៍ ការលេបដឡាមចូលក្នុងពោះ ។
- Totemism ជាក្រុមកុលសម្ព័ន្ធរស់នៅជាក្រុម ដែលដាក់ឈ្មោះកុលសម្ព័ន្ធក្នុងការបង្ហាញពីអំណាចឬភាពខ្លាំងនៃក្រុមកុលសម័្ពន្ធក្នុងការបង្ហាញពីអំណាចឬភាព សម្លាប់សត្វ ដែលជាឈ្មោះតំណាង កុលសម្ព័ន្ធរបស់គេទេពួកគេជាទូទៅប្រើឈ្មោះសត្វ កម្រប្រើឈ្មោះដើមឈើណាស់ ។
- Ceremonialism ជាការដអនុវត្តនូវពិធីដែលទំនាក់ទំនងនឹងសាសនាមាន ដូចជាការតង្វាយកាប្រគេនការរាំងច្រៀងនិងការលុតជង្គុងជាដើម ។ ក្បូនពិធីនេះមានក្នុងបុណ្យ កំណើត រៀបមង្គលការបុណ្យសព ហើយបានអនុវត្តក្នុងសាសនា ។
- Fetishism (សារណវត្ថុ) ជាការធ្វើឪ្យវត្ថុមានអំណាចអាថ៌កំបាំងដោយ ការធ្វើពិធីសិទ្ធដូចជាដុំថ្មតំណាងរូបអ្នកតា (Sita Toppo 1998) ។