Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលធំៗរបស់ព្រះពុទ្ធសាសនាគឺ ជាការមិនប្រព្រឹត្តអំពើអាក្រក់ (អំពើបបាប) គ្រប់យ៉ាងដោយកសាងនូវអំពើល្អ អំពើជាកុសល (បុណ្យកុសល) និងការអប់រំចិត្តឪ្យបានស្អាតបរិសុទ្ធ ផូរផង់ប្រាស់ចាក លោភៈ ទោសៈ មោហៈ (ទាវ ឆៃសុក,១៩៧២) ។ ពន្លឺតែមួយគត់ដែលអាចឪ្យយើងបានដឹង គឹតាមរយៈគម្ពីរ មហាវង្សឬបឋមសមន្ដប្បាសាទិក ជាប្រភពកោះសិរីលង្ការ នោះមានសេចក្ដីត្រឹមថាព្រះមហាមោត្តលិបុត្ត សិស្ស ត្ថេរ បានបញ្ចូនព្រះសោណកត្ថេរ និងព្រះឧត្ថរត្ថេរទៅកាន់សុវណ្ណ ភូមិពីពុទ្ធសតវត្សទី៣ គឺតាំងពី៣០០ឆ្នាំមុនគ្រឹស្ដសរាជ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទអសោក ព្រះអង្គបានបញ្ចូនសមណទូតពីរព្រះអង្គគឺព្រះសោធត្ថេរ និងព្រះឧត្តរត្ថេរឪ្យនាំយកព្រះពុទ្ធសាសនា ថេរវាទ(ហីនយាន) មកផ្សព្វផ្សាយនៅលើ ដែនដីសុវណ្ណភូមិ(ពុទ្ធសាសន បណ្ឌឹត,១៩៥៧) ។ “សុវណ្ណ ភូមិពុំទាន់មានអ្នកប្រាជ្ញាណាកំណត់ថាស្ថិតនៅក្នុងតំបន់ ណាមួយនៃអាស៊ីអាគ្នេយ៍ឡើយ ។ ក្រោយពីព្រះពុទ្ធសាសនា បានចូលមកដល់ជនជាតិខ្មែរក៏មានចិត្តស្រលាញ់រាប់អានសាសនានេះរហូតមក ហើយព្រះពុទ្ធសាសនា បានចាត់ឬសយ៉ាងរឹងមាំនៅក្នុងសន្ដានចិត្តខ្មែរ តាំងពីសម័យបុរាណ រហូតដល់សម័យបច្ចុប្បន្ន ។ ព្រះពុទ្ធសាសនាបានអប់រំឪ្យមនុស្សស្រលាញ់សន្ដិភាពហើយប្រព្រឹត្តតែអំពើល្អជានិច្ច ដើម្បីបង្ហាញពីការចប្រណិបត្តិចំពោះសាសនា យ៉ាងល្អខ្ជាន់ខ្លួនខ្មែរតែងតែប្រារព្ធពិធីភ្ជុំបិណ្ឌ កឋិតទាន បំបួស នាគជាដើម ។ មិនតែប៉ុណ្ណោះទោះបីជាមានការរៀបចំពិធីជាលក្ខណៈប្រពៃណីបុរាណ (ក្នុងនោះមានជំនឿ ជីវចល និង ព្រហ្មញ្ញសាសនា) ក៏គង់តែខ្មែរ យើងតែងតែបញ្ចូលព្រះពុទ្ធសាសនានៅក្នុងនោះពុំ ដែលដាច់ដែរ ដូចជាបុណ្យសព្វពិធីមង្គលការ កូនប្រុស ស្រីចូលឆ្នាំថ្មីជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login