គោលដៅនៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងឯកពន្ធភាពមានៈ
- ដាក់បទបញ្ជា និងការពារការរៀបការអាពាហ៍ពិពាហ៍និងគ្រួសារ
- ធានាសមភាពរវាងសហព័ន្ធក្នុងអាពាហ៍ពិពាហ៍និងក្នុងជីវភាពគ្រួសារ
- ពង្រីកការទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការ ចិញ្ចឹមថែរក្សាកូន
- និងជំរុញការបណ្តុះបណ្តាលសីលធម៌និងការអប់រំកូនដើម្បីឲ្យទៅជាពលរដ្ឋល្អមានមនសិការស្នហាជាតិ ស្រឡាញ់ការងារ មានសម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម
- ការពារសេចក្តីថ្លៃថ្នូរ និងពង្រីងសុខដុមរមនាសុភមង្គលក្នុងគ្រួសារ
- គោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្តីនិងប្រពន្ធ
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានបំណងអាពាហ៍ពិពាហ៍ត្រូវគោរពគោលការណ៍ឯកពន្ធភាបដោយស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអាត្រានុកូលដ្ឋានស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីអាពាហ៍ពីពាហ៍និងគ្រួសារ ។
- បុរសនិងនារីដែលមាន អាយុពេញលក្ខណៈច្បាប់ មានសិទ្ធិពេញលេញក្នុងការសម្រេចអាពាហ៍ពិពាហ៍
- ភាគីម្ខាងមិនអាចបង្ខំឆន្ទៈរបស់ភាគីម្ខាងទៀតបានឡើយ
- អាពាហ៍ពិពាហ៍នឹងមានអនុភាពពេញលក្ខណៈច្បាប់ លុះត្រាតែអាពាហ៍ពិពាហ៍នោះធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់
- គ្មាននរណាមួយអាចបង្ខំបុគ្គលម្នាក់ឲ្យរៀបឬរារាំងមិនឲ្យរៀបអាពាហ៍ពិពាហ៍បានឡើយ ។ បើអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់
- អាចរៀបអាពាហ៍ពិពាហ៍បានបុរសចាប់ពីអាយុ២០ឆ្នាំឡើងនារីចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុន្តែអាចរៀបអាពាហ៍ពិពាហ៍ក្រោមអាយុខាងលើដោយស្របច្បាប់បានប្រសិនបើនារីមានផ្ទៃពោះហើយមានការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាល ។