ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ៖
ផលប៉ះពាល់ពាល់ទៅលើស្រ្តីៈ
- សុខភាពរាងកាយ៖ អំពើហិង្សាបណ្តាលឲ្យមានរបួសស្នាម ឲ្យមានការឈឺចាប់ធ្វើឲ្យអ្នករងគ្រោះធ្លាកខ្លួនឈឺពិការ ជាបណ្តោះអាសន្នឬជាអចន្រ្តៃយ៍ ហើយជួនកាលអាចស្លាប់ទៀតផង ។
- ស្នាមជាំមុខ ជាំរាងកាយ
- របួស់ៈ ដាច់សាច់ គ្រេច បាក់ឆ្អឹង គ្រាំគ្រា ធ្លាក់ខ្លួនឈឺ ពិការ បាក់ដៃ បាក់ជើង ខ្វាក់ភ្នែកស្រ្តីមិនអាចចាត់ចែងផ្ទះ និងមិនអាចរៀបចំខ្លួនបានសមរម្យ ។
- ស្រ្តីមិនអាចចាត់ចែងផ្ទះ និងមិនអាចរៀបចំខ្លួនបានសមរម្យ ។
- ឈឺ រាំរ៉ៃៈ នៅជុំវិញអាងត្រគៀគ រលាកស្បួនមិនអាចជួយបំពេញកិច្ចការរកស៊ី ក្នុងគ្រួសារ
- មានផ្ទៃពោះដោយអចេតនា រលូតកូនកូនកើតហើយស្លាប់
- ឆ្លងរោគសង្គមៈ ជំងឺកាមរោគ អេដស៍បាត់បង់ឱកាសធ្វើការងារ និងមិនអាចចូលរួមក្នុងការងារសង្គមបាន ។
- សុខភាពផ្លូវចិត្តៈ បន្ទាប់ពីទទួលរងគ្រោះដោយការវាយដំ និងការរំលោភបំពានផ្សេងៗទៀតរួមទំាងការ ចាប់រំលោភផ្លូវភេទទៀតផង ។ ជនរងគ្រោះទទួលរងនូវការខ្វាយខ្វល់ បាក់ទឹកចិត្តនិងចុះស្គមយ៉ាងខ្លាំង ។ ជនរងគ្រោះបង្ហាញនូវសញ្ញាមានវិបត្តិផ្លូវចិត្ត និងបាត់បង់នូវភាពចងចាំហើយប៉ុនប៉ង់ធ្វើអត្តឃាតខ្លួនឯងទៀតផង ។ ជនរងគ្រោះមានជំនឿថា ពួកគេមិនមានទីពឹង ដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ខ្លួនបាន ។ អ្នករង់គ្រោះគ្មានការជួយការពារនៅចំពោះមុខ នៃការវាយដំនិងរស់នៅក្នុងសភាពខ្លាចជាប្រចាំ ។ ជនរងគ្រោះរស់នៅដោយមានការភ័យ ខ្លាចថាថ្ងៃណាមួយប្តីរបស់គេនិងសម្លាប់គេជាមិនខាន ។ ការជេរប្រមាថការចោទប្រកាន់ និងការគំរាមកំហែងគឺធ្វើឲ្យខូចខាតដល់ការឲ្យតម្លៃខ្លួនដូចជា និងអំពើហិង្សាដូចគ្នាដែរជនរងគ្រោះមានអារម្មណ៍ អៀនខ្មាសគ្មានទីពឹងនិងមានអារម្មណ៍ភ័យខ្លាច ។ ការទទួលទានអាហារមិនទៀងទាត់ពេលវេលា និងអាចកើតជាជំងឺសរសៃប្រសាទ ។ ស្រ្តីសម្រេចចិត្តរត់ចោលផ្ទះសំបែង ដោយធ្វើការលែងលះនិងក្លាយខ្លួនជាស្រ្តីមេម៉ាយ ។ យុវនារីមួយចំនួនបដិសេធមិនព្រមរៀបការខ្លាចរងគ្រោះដូចម្តាយ ។
- ផលប៉ះពាល់ទៅលើគ្រួសារៈ អំពើហិង្សាក្នុងគ្រួសារធ្វើឲ្យគ្រួសារគ្មានសុភមង្គលនៅក្នុងជីវីតរស់នៅ ហើយថែមទាំងធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងគ្រួសារ ។ កាលណាគ្រួសារបែកបាក់គ្នានេះធ្វើឲ្យគ្រួសារគ្មានកិត្តិយស ហើយញាតិនិយាយនិន្ទានិងបាត់បង់នូវញាតិមិត្តសំលាញផងដែរ ។ ចំណែកឯលុយកាក់វិញគឺ ត្រូវចំណាយច្រើនទៅលើការព្យាបាលរបួសសម្រាកព្យាបាល ទៅលើតម្លៃសេវាផ្សេងៗ ។ ម្យ៉ាងទៀតត្រូវខាតបង់នូវពេលវេលារកស៊ីនិងការប្រកបនូវជំនួញផ្សេងៗដោយគ្មានប្រាក់ចំណូលចូលគ្រួសារ ។ សម្ភារៈត្រូវបានបំផ្លាញឲ្យខូចដូចជាវាយពាង ចាន ដុតផ្ទះ ឬយកទ្រព្យសម្បត្តិផ្សេងៗទៅលក់ទៀតផង ។ អំពើហិង្សាក្នុងគ្រួសារបង្ករឲ្យមានការខកខានមិនបានសម្រេចនូវផែនការគ្រួសារ ។ ការរចាប់រំលោភនិងការបាត់បង់ជាទូទៅលើការគ្រប់គ្រង ខ្លួនឯងរបស់ស្រ្តីបានជះឥទ្ធិពលជាអវិជ្ជមានលើផែនការគ្រួសារនិងការការពារប្រឆាំងនឹងជំងឺអេដស៍និងជំងឺកាមរោគផ្សេងៗ ។
- សរុបមកការខាតបង់ក្នុងគ្រួសារមាន៖
- រង់គ្រោះទាំងផ្លូវកា ផ្លូវចិត្ត ផ្លូវភេទ
- គ្រោះថ្នាក់ ពិការ ឬស្លាប់
- បាត់បង់ការងារ
- បាត់បង់ចំណូល
- បាត់បង់កេរ្តិ៍អាការទ្រព្យសម្បត្តិ
- បាត់បង់ការគោរពពីអ្នកដទៃ
- រត់ចោលស្រុកកំណើតជាប់ពន្ធធនាគារ
ឥទ្ធិពលទៅលើកូនគ្រួសារបានផ្តល់នូវចំនួនភាគច្រើន នៃសេចក្តីស្នេហានិងការស្រឡាញ់ប៉ុន្តែគ្រួសារក៏កើតមាននូវអំពើហិង្សាផងដែរដែលធ្វើឲ្យកូនដែលរស់នៅក្រោមដំបូលផ្ទះតែមួយទទួលនូវអារម្មណ៍ភ័យខ្លាច តក់ស្លុតពិសេសពេលគេឃើញផ្ទាល់នូវសកម្មភាព ឪពុកវាយដំលើម្តាយគេផ្ទាល់ ។ ពេលខ្លះពួកគេខិតខំទៅធ្វើអន្តរាគមន៍តែលទ្ធផលដែលទទួលបានគឺការសំលុតគំរាមកំហែង ឬវាយដំធ្វើបានពីឪពុករបស់គេទៅវិញ ។ ជាការពិតអំពើនេះ និងនាំឲ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ផ្លូវចិត្តនិងការបាត់បង់នូវឱកាសរៀនសូត្រ ក៏ដូចជាសតិបញ្ញាស្មារតីរបស់ពួកគេមិនបាន ការវិវត្តន៍ទៅមុខបានល្អ ។ ម្យ៉ាងវិញទៀតអំពើហិង្សាក្នុងគ្រួសារបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កុមារផងដែរ ។