Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅលើសកលលោកយើងនេះមានរបបគ្រប់គ្រងធំៗចំនួន៣ប្រភេទគឺ៖

          ក. របបអត្តាធិបតេយ្យៈ ជាប្រព័ន្ធនៃការគ្រប់គ្រងដែលក្នុងនេះអំណាចនិងរដ្ឋអំណាច ស្ថិតប្រមូលផ្តុំតែក្នុងដៃបុគ្គលតែម្នាក់ ។ ហើររបបនេះមានទម្រង់រូបភាពមួយចំនួនដូចតទៅៈ

  • របបគ្រប់គ្រងផ្តាច់ការៈ ក្នុងរបបគ្រប់គ្រងផ្តាច់ការអ្នកដឹកនាំម្នាក់ឬអ្នកដឹកនាំមូលក្រុមធ្វើការគ្រប់គ្រងត្រួតត្រាទាំងស្រុងលើគ្រប់ឬទិដ្ឋភាពនៃការជីវភាពសង្គមនិងសេដ្ឋកិច្ច 
  • របបរាជានិយមផ្តាច់ការៈ  ជាទម្រង់របបគ្រប់គ្រងអត្តាធិបតេយ្យមួយបែបផ្សេងទៀត ។ ក្នុងរបបនេះព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ឬព្រះចៅអធិរាជកាន់អំណាចខ្ពស់បំផុតនៃរដ្ឋាភិបាល ព្រះមហាក្សត្រទទួលអំណាចគ្រប់គ្រងប្រទេសតាមរយៈការទទួលមតិអំណាចពីអ្នកស្នងរាជ្យមុន ជាទូទៅទទួលមរតកអំណាចតាមរយៈខ្សែលោហិតពីឪពុកមកកូន ពីបងមកប្អូនជាដើម ហើយអ្នកគ្រប់គ្រងប្រើប្រាស់អំណាចដោយឥតព្រំដែននិងពេញលេញទៅលើប្រជាពលរដ្ឋខ្លួន ។

ខ. របបអប្បជនាធិបតេយ្យៈ ជាប្រព័ន្ធគ្រប់គ្រងដែលអំណាចអំណាចគ្រប់គ្រងស្ថិតនៅក្នុងដៃវរជនក្រុមតូច  ។ ប្រភពអំណាចដែលជនមួយក្រុមនោះទទួលបានដោយសារតែជនទាំងនោះមានអំណាច ទ្រព្យសម្បត្តិ អំណាចផ្នែកខាងយោធា ឋានៈសង្គមខ្ពង់ខ្ពស់ ។

          គ. របបប្រជាធិបតេយ្យៈ ជាប្រព័ន្ធគ្រប់គ្រង ដែលក្នុងនោះប្រជាពលរដ្ឋធ្វើការគ្រប់គ្រងប្រទេស ។ ប្រជាពលរដ្ឋមានអធិបតេយ្យភាពនៃអំណាច ឬអំណាចប្រជាពលរដ្ឋជាធំ ។ របបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដំណើរការនៃរដ្ឋាភិបាលត្រូវប្រព្រឹត្តទៅតាមឆន្ទៈពិតប្រាកដនៃប្រជាពលរដ្ឋ និងស្របទៅតាមភាពស្រុះស្រួលនៃប្រជាពលរដ្ឋ ។ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យអាចចែកចេញជា៖

  • ប្រជាធិបតេយ្យផ្ទាល់ៈ របបគ្រប់គ្រងនេះគេឲ្យប្រជាពលរដ្ឋចូលរួមក្នុងការប្រជុំដើម្បី ដោះស្រាយបញ្ហាអ្វីមួយដែលកើតឡើង ហើយដែលប៉ះពាល់ជាពិសេសទៅលើផលប្រយោជន៍ប្រជាពលរដ្ឋ ។
  • ប្រជាធិបតេយ្យមិនផ្ទាល់ ឬរបបប្រជាធិបតេយ្យតាមរយៈតំណាងៈ វាប្រព្រឹត្តទៅតាម រយៈការបោះឆ្នោតដែលធ្វើឡើងដោយប្រជាពលរដ្ឋ ចាពិសេសប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ដើម្បីជ្រើសរើសមនុស្សមួយក្រុមឲ្យដើរតួនាទីជាតំណាងពួកគេក្នុងកិច្ចការធ្វើច្បាប់ទម្លាប់សម្រាប់ប្រទេសនិងក្នុងការដឹកនាំរដ្ឋាភិបាល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login