ឧបសគ្គចម្បងដែលរាំងស្ទះដល់ការកាត់បន្ថយភាពក្រីក្ររួមមានដូចតទៅៈ
- បញ្ហាកង្វះអភិបាលកិច្ចៈ អំពើពុករលួយ និងកង្វះតម្លាភាពជាដើមចមនៃអយុត្តិធម៌សង្គម និងដែលនាំមកនូវភាពក្រីក្រ ។ កង្វះតម្លាភាពក្នុងការ បែងចែកធនធានរដ្ឋអ្នកមានអំណាចមានទ្រព្យសម្បត្តិក្លាយជាអភិជន មានអំណាចហួងហែងកាន់កាប់ដី កាន់កាប់ព្រៃព្រឹក្សា ទន្លេបឹងបួរ... ។
- ការខ្ជះខ្ជាយ និងការចំណាយមិនចាំបាច់ដូចជា ការយកពេលវេលាធ្វើការទៅប្រើប្រាស់ជាផលប្រយោជន៍បុគ្គល ឯកជន និងចំណាយលុយខុសខ្ទង់ចំណាយ ។
- បញ្ហាគ្មានភាពកក់ក្តៅក្នុងការវិនិយោគ និងការវិនិយោគមិនចំទិសដោយមានការរិតត្បិត ការបង្ខំលើជំនួញលើវិនិយោគកង្វះភាពជាម្ចាស់ការ ។