សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ ។ សន្ធិសញ្ញានេះមាន៥ជំពូកនិង២០មាត្រា ។ ត្រង់ជំពូក១មាត្រា២នៅក្នុងសន្ធិសញ្ញានេះចែងថា ៖ នៅក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ឧត្តមភាគីជាប់កិច្ចសន្យាទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ជាមូលដ្ឋានដូចខាងក្រោមនេះ ៖
- គោរពគ្នាទៅវិញទៅមកលើឯករាជ្យភាពអធិបេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃប្រជាជាតិទាំងអស់ ។
- សិទ្ធិរបស់ប្រទេសនីមួយៗក្នុងការគ្រប់គ្រងអត្ថិភាពជាតិរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកវិទ្ធង្សនា ឬបង្ខិតបង្ខំពីខាងក្រៅ ។
- មិនជ្រៀតជ្រែងចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ។
- ដោះស្រាយទំនាស់ ឬវិវាទដោយមធ្យោបាយសន្តិភាព ។
- លះបង់ការគំរាមកំហែងឬប្រើប្រាស់កម្លាំង ។
- ធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាងគ្នានិងគ្នា ។