2019-04-26 16:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សារពើភ័ណ្ឌ គឺទ្រព្យដែលអាចប្រើបានក្នុងរយៈពេលយូរ ។ ប្រភេទសំខាន់ៗ នៃអចលនទ្រព្យមាន ៖
ក- ទ្រព្យរូបី (Tangible assets)
ខ- ទ្រព្យអរូបី (Intangible Assets)
គេប្រើពាក្យនេះសម្រាប់ទ្រព្យដែលប្រើក្នុងប្រតិបត្តិការតែវាពុំមានរូបរាង ។ ឧទាហរណ៍ ប៉ាតង់ សិទ្ធចម្លង សញ្ញាណពាណិជ្ជកម្ម ច្បាប់រកស៊ីផ្តាច់មុខ និងកេរ្តិ៍ឈ្មោះ ។ គណនីត្រូវទទួល ឬចំណាយបង់មុនមិនអាចចាត់ទុកថាជាទ្រព្យអរូបីទេ ទោះបីវាពុំ មានរូបរាងជាក់លាក់ក៏ដោយ ។
តម្លៃនៃអចលនទ្រព្យ គឺចំនួនប្រាក់ចាំបាច់ដែលគេបានចំណាយដើម្បីឲ្យអចលនទ្រព្យនោះស្រេចបាច់សម្រាប់ប្រើ ។ គេរួមបញ្ចូលថ្លៃទិញ ការដឹកជញ្ជូន ធានារ៉ាប់រង ការតម្លើង ការសាកល្បង ឬការចំណាយឯទៀតដែលចាំបាច់សម្រាប់ឲ្យទ្រព្យនោះអាចចាប់ផ្តើមប្រើបាន ។
សុវឌ្ឍកម្មដី ការកែលំអរដូចជាផ្លូវឡាន របង កន្លែងចត ការលាបថ្នាំ ហើយនឹងប្រព័ន្ធការពារផ្សេងៗទៀត មានឈ្មោះថា សុវឌ្ឍកម្មដី ។
អាគារ ជួនកាលគេទិញអាគារចាស់មកជួសជុលដើម្បីប្រើ តម្លៃជួសជុលនេះត្រូវរួមបញ្ចូលក្នុងតម្លៃអាគារដែរ ។ ក្រោយពេលដែលគេប្រើអាគារហើយ ការជួសជុលផ្សេងៗទៀត ត្រូវកត់ក្នុងបន្ទុកមួយឈ្មោះថាចំណាយថែរក្សា ការចំណាយសម្រាប់ទិញអចលនទ្រព្យមានឈ្មោះថា ចំណាយទុន រីឯការចំណាយជួលជុលថែរក្សា ប្រេង ជាចំណាយរកចំណូល ។