Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់” ។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ។

  • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ ចំណែកឯកប្រជាជនត្រៀមគឺប្រជាជនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ឬក្នុងរបបសីហនុ ។
  • ប្រជាជនថ្មីឬប្រជាជន១៧ មេសា គឺប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានាក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។​ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺជាប្រជាជនភៀសសឹកមកពីជនបទគេចពីសង្រ្គាម ។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេព្រោះគេបានចាត់ទុកថាពួក ១៧មេសា ជាជនបញ្ញើក្អែក ជាអ្នកចាញ់សង្រ្គាមនិងជាឈ្លើយសឹក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login