Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះទាំងបួនតំណាងឲ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។

ក. មេត្តា

  • ការមានចិត្តស្រឡាញ់រាប់អានញាតិមិត្ត និងសារធារណជនក្នុងសង្គមដោយគ្មានការរើសអើង និងប្រកបដោយសន្តានចិត្តភក្តីទូលាយ
  • ថាមពលនៃធម៌ដែលមានអនុភាពបំផុត អងាចផ្សព្វផ្សាយដោយគ្មានការរើសអើងទៅកាន់បុគ្គលដែលជាទីស្រឡាញ់របស់យើង
  • ស្និទ្ធស្នាល ការប្រតិបត្តិប្រកបដោយមេត្តា គឹសត្រូវទាំងអស់នឹងត្រលប់ ក្លាយជាមិត្តមិនអាចស្អប់ និងមិនចងពៀរចំពោះយើងបានឡើយ ។
  • ការ​មានចិត្តអាណិតអាសូរដោយគ្មានការច្រណែនឈ្នានីស យកត្រូវតែខ្លួនឯង រិះគន់កំហុសអ្នកដទៃឡើយ

ខ. ករុណា

  • ការអាណិតអាសូរចំពោះមនុស្សទំាងអស់នៅក្នុងសង្គម ដែលបានទទួលការរងទុក្ខលំបាកផ្សេងៗទាំងផ្លូវការទាំងផ្លូវចិត្ត ដោយចង់ឲ្យពួកគេរួចពីទុកលំបាក និងរស់នៅបានសុខស្រួលដូចខ្លួនដែរ
  • វាដឹកនាំមនុស្សឲ្យដើរតាមផ្លូវសច្ចៈ យុត្តិធម៌ ចៀសវាងការប្រព្រឹត្តអំពើ ទាំងឡាយណាដែលធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ទាំងផ្លូវការ វាចារចិត្តដូចជា ការកាប់សម្លាប់ ការធ្វើទារុណកម្ម ការប្រមាថមើលងាយ ការលួចប្លន់ការកេងប្រវ័ញ្ចបោកប្រាស់ និងអំពើបាបកម្មផ្សេងៗទៀត  ។

គ. មុទិតា

  • ការមានចិត្តទន់ភ្លន់ មានចិត្តរីករាយអបអរសាទរចំពោះសេចក្តីសុខចម្រើនរបស់អ្នកដទៃមិនរើសមុខ និងចង់ឲ្យគេស្ថិតក្នុងសេចក្តីសុខ សុវត្ថិភាពដោយគ្មានការច្រណែននិន្ទាឈ្នានីស

ឃ. ឧបេក្ខា

  • ការប្រកាន់ចិត្តជាកណ្តាល មិនលំអៀងទៅខាងណា និងមានចិត្តអព្យាក្រឹត្យ
  • មិនខឹងសំបារចំពោះអ្នកណាទាំងអស់ ចង់ឲ្យពួកគេរស់នៅតាមលទ្ធភាព សមត្ថភាព និងសេរីភាពរបស់គេ
  • មិនមានចិត្តលោភលន់ ឬព្រួយកង្វល់ចំពោះអ្នកជិតខាងដែលមានទ្រព្យសម្បត្តិច្រើនជាងខ្លួន ។

ដូចនេះ មនុស្សម្នាក់ៗត្រូវប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌ ព្រោះវាជាប្រភពនៃសន្តិភាព វឌ្ឍនភាពនៃសង្គមនិងពិភពលោក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login