Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-08 16:15

ររៀបចំធ្វើកិច្ចសន្យាមានពីរប្រភេទគឺ ៖

  • ការធ្វើសេចក្តីព្រាង

            អង្គភាពជំនាញ ជាអ្នករៀបចំធ្វើសេចក្តីព្រាងនៃកិច្ចសន្យា បើសិនកិច្ចសន្យាជាមួយរដ្ឋ ។ អ្នកតែងសេចក្តីត្រូវមានឯកសារពាក់ព័ន្ធនឹងកិច្ចការ និងបទបញ្ញត្តិនានា ដើម្បីធ្វើជាមូលដ្ឋាន ព្រមទាំងត្រូវមានការណែនាំច្បាស់លាស់ពីថ្នាក់លើ ។ ជួនកាលគេអាចរកគំរូនៃកិច្ចសន្យាពីមុនៗ មកធ្វើជាមូលដ្ឋាន ។ បើកិច្ចសន្យាឯកជនភាគីទាំងពីរ ត្រូវចូលរួមធ្វើកិច្ចសន្យាជាមួយគ្នា ឬភាគីណាមួយធ្វើសេចក្តីព្រាងហើយ យកមកពិភាក្សាគ្នាតាមក្រោយក៏បាន ។

            សេចក្តីព្រាងនៃកិច្ចសន្យា ត្រូវដាក់ជូនអាជ្ញាធរថ្នាក់លើពិនិត្យ និងយល់ព្រម បើកិច្ចសន្យាជាមួយរដ្ឋ ។

  • ការត្រួតពិនិត្យ និងការអនុញ្ញាតជាមុន

            ចំពោះកិច្ចសន្យាដែលពាក់ព័ន្ធនឹងការចំណាយថវិការដ្ឋ កិច្ចសន្យានេះ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រីឯកិច្ចសន្យាដែលពាក់ព័ន្ធនឹងការជួលបុគ្គលិក ត្រូវមានការអនុញ្ញាតជាមុន ពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ។

            ប៉ុន្តែក្នុងករណីទាំងពីរខាងលើ ទាំងការចំណាយថវិការដ្ឋ ទាំងការជួលបុគ្គលិក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍រាជរដ្ឋភិបាល​ និងបទបញ្ញត្តិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login