2019-05-08 16:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបមន្តបញ្ចប់មានដូចជា ៖
ក- ទីកន្លែង និងកាលបរិច្ឆេទ ៖ គេចុះកាលបរិច្ឆេទ នៃកិច្ចសន្យានៅថ្ងៃដែលភាគីចុងក្រោយគេចុះហត្ថលេខា ។ គេសរសេរកាលបរិច្ឆេទនៃកិច្ចសន្យានៅខាងក្រោមអត្ថបទនៃកិច្ចសន្យា ។
ឧទាហរណ៍ ៖
....................................................................................។
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.........ឆ្នាំ.......
ខ- ការចុះហត្ថលេខា
ការបញ្ជាក់ពាក់ព័ន្ធ និងអ្នកចុះហត្ថលេខា ត្រូវបានសរសេរនៅខាងក្រោមកាលបរិច្ឆេទចន្លោះ ២-៣ បន្ទាត់ ឬទៅតាមការជាក់ស្តែង ។
គេសរសេរមុខងារតំណាងនៃស្ថាប័ន អង្គភាព នីមួយៗ ។
ឧទាហរណ៍ ៖
ប្រធានផ្គត់ផ្គង់ សហគ្រាសដឹកជញ្ជូន
ឈ្មោះអ្នកចុះហត្ថលេខា ត្រូវសរសេរខាងក្រោមហត្ថលេខា ។
គ- រូបមន្ត នៃការយល់ព្រម
បើត្រូវបញ្ជូនកិច្ចសន្យា ទៅអាជ្ញាធរថ្នាក់លើចុះហត្ថលេខាយល់ព្រមទៀត គេត្រូវសរសេរូបមន្តដូចខាងក្រោមនេះ៖
លេខ.....................................
បានឃើញ និងយល់ព្រម
.............ថ្ងៃទី.....ខែ.....ឆ្នាំ........
រដ្ឋមន្រ្តី
គំរូឧទាហរណ៍
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យា
ស្តីពី
.............................................
រដ្ឋមន្រ្តីក្រសួង........................
និង
លោក សុក នាយកក្រុមហ៊ុន...................................................................
អាស័យដ្ឋាន.................................................................
បានព្រមព្រៀងគ្នាដូចខាងក្រោម ៖
ប្រការ ១ ៖ ........................................................................................................
ប្រការ ២ ៖ ........................................................................................................
ប្រការ ៣ ៖ ........................................................................................................
ប្រការ ៤ ៖ ........................................................................................................
កិច្ចសន្យានេះធ្វើឡើងដោយគ្មានភាគីណាមួយ បង្ខំភាគីណាមួយឡើយ ។
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ..........
រដ្ឋមន្រ្តី
ប្រធានផ្គត់ផ្គង់ អគ្គនាយក
លេខ..................
បានឃើញ និងយល់ព្រម
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ......ឆ្នាំ........
រដ្ឋមន្រ្តី..............