ចំណែកដើមរួមមាន ៖ ក្បាលលិខិត និងចំណងជើង ។
- ក្បាលលិខិតរួមមាន ៖ ឈ្មោះហៅផ្លូវការ នៃប្រទេស បាវចនា និងប្រភព ។
- ចំណងជើង ៖ គេសរសេរចំណងជើងនៅចំកណ្តាលទំព័រ ជាតួអក្សរធំបន្តិច ក្រោមបាវចនាប្រហែល ៤-៥ចន្លោះបន្ទាត់ ។
ឧទាហរណ៍ ៖
កិច្ចសន្យា
ស្តីពី
............................................
- រូបមន្តនៃកិច្ចសន្យា ៖ គេសរសេរឈ្មោះភាគីដែលពាក់ព័ន្ធនិងកិច្ចសន្យា នៅក្នុងចំណែកដើមដែរ ។ ក្នុងការសរសេរភាគីដែលពាក់ព័ន្ធនឹងកិច្ចសន្យា គេត្រូវសរសេរមុខងារអ្នកទទួលខុសត្រូវក្នុងក្រសួង ស្ថាប័ន អង្គភាព គឺគេមិនសរសេរឈ្មោះបុគ្គលទេ ។ រីឯភាគីម្ខាងទៀត ដែលត្រូវចុះកិច្ចសន្យាជាមួយនោះ គេត្រូវបា្រប់ឈ្មោះ មុខងារក្នុងសង្គមព្រមទាំងអាស័យដ្ឋាន ។
ឧទាហរណ៍ ៖
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
និង
លោក ក នាយកក្រុមហ៊ុន..................
អាស័យដ្ឋាន ផ្ទះលេខ....................................................