Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅពេលដែលមានមនុសុ្សស្លាប់គេតែងដាក់នៅក្នុង ដៃសាកសព នៅ ផ្កា ទៀន និងធូបជាដរាប។ គេធ្វើបែបនេះ គឺមានជំនឿតាមរឿងដំណាលជា ៖

មានភិក្ខុមួយអង្គ មានឪពុកជាអ្នកប្រកបរបបជាព្រានព្រៃ សម្លាប់សត្វច្រើនណាស់ តាំងពីក្មេងរហូតមកដល់ចាស់។ នៅពេលជិតស្លាប់ គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលគាត់បានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែកឱ្យកូនជាភិក្ខុនោះជួយ។

ព្រះភិក្ខុដឹងថាឪពុករបស់ខ្លួនមានកម្មច្រើន ពេលភ្លឹកទៅឃើញតែសត្វធាតុដូចនេះ ទើបចាប់ឱ្យគេរកផ្កា ទៀន និងធូបយកមក ដាក់ក្នុងដៃឪពុក រួចប្រាប់ថា “ញោមប្រុស ខំសំលឹងមើលផ្កា ទៀន និងធូបជាគ្រឿងបូជា ព្រះរតនត្រៃយ៍នេះឱ្យជាប់”។

ពោមប្រុស (ឪពុក) នៃភិក្ខុនោះកើតសទ្ធាជ្រះថ្លាមាន ចិត្តជាកុសលក៏ធ្វើតាមពា្យរបស់កូន។

ដោយសារមូលហេតុនេះហើយ បានជាមនុស្សជំនាន់ ក្រោយធ្វើតាមតៗគ្នា ដោយមានបំណងឱ្យអ្នកជំងឺ ឬបុគ្គល អ្នកស្លាប់យកគុណព្រះរតនត្រៃយ៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងពាក់អាស្រ័យ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login