Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីអភិសេកនេះ គេធ្វើអាស្រ័យតាមពេលវេលា និងទីកន្លែង និងធនធានអ្នកម្ចាស់ទាន។ តែបើពេលបញ្ចុះសីមា មានគេធ្វើពិធីអភិសេកព្រះពុទ្ធរូបក៏ថ្មី។ ម៉្យាងទៀត គេមានទម្លាប់ជឿថា ព្រះបដិមានីមួយៗទោះតូចក្តី ធំក្តី សុទ្ធតែផ្តល់សេចក្តីសុខដល់គេ និងក្រុមគ្រួសារគេ។

ដូចយើងធ្លាក់ដឹង ខ្មែរយើងភាគច្រើន តែងយកព្រះពុទ្ធ រូបដែលឆ្លាក់អំពីធ្មេញឪពុក ម្តាយ ឬយាយតា ឆ្លាក់អំពីភ្លុក ឬឆ្លាក់អំពីឈើអ្វីម៉្យាងធ្វើជាបណ្តោងខ្សែក ដើម្បីឱ្យកាន់តែមាន ប្រសិទ្ធភាព និងសុភមង្គល។ គេពុះពារស្កាត់គ្រប់ទីកន្លែង ដើម្បីស្វែករកវត្ត ដែលមានបញ្ចុះសីមានិងអភិសេកព្រះពុទ្ធ រូបរួចយកទៅអភិសេកឱ្យបានប្រាំពីរវត្ត។ ប្រជាជនយើងមួយ ចំនួនបានជាវព្រះពុទ្ធរូប ដើម្បីដាក់ជាទីសការៈនៅតាមផ្ទះគេ ក៏យកទៅចូលរួមក្នុងពិធីអភិសេកផងដែរ។ ព្រោះពិធីនាពេលនោះមានព្រះសង្ឃយ៉ាងច្រើន នៅគ្រប់ទិសទាំងប្រាំបី ដែលកាន់តែបង្កើននូវសទ្ធាជ្រះថ្លាថែមទៀត។

ពិធីនេះ ព្រះសង្ឃចូលក្នុងព្រះវិហារមនស្សការ ព្រះរតនត្រៃ និងសូត្រធម៌ផ្សេងៗយ៉ាងច្រើន។ ព្រះសង្ឃសូត្រធម៌ចប់ ឧបាសក ឧបាសិកានមស្សការម្តង។ ចប់នមស្សការ ឧបាសក ឧបាសិកា មួយចំនួនអង្គុយព័ទ្ធជុំវិញបល្ល័ង្កនៅក្នុងព្រះវិហារ ដោយមានអុជទានព្រោងព្រាតពិសេសគឹទានពិល៣ ដូចជាពិធីបង្វិលពពិលមង្គលការដែរ។ ពេលនោះព្រះសង្ឃ សូត្រជយន្តោបណ្តើរ គ្រហស្ថបង្វិលទានបណ្តើរ ជាទក្ខិណាវដ្តពី៣ឬ៧ជុំ។

រួចមកលោកអាចារ្យបានដែលដាក់ក្នុងកញ្ចែ្រង ឬក្នុងចាន ទុកត្រៀមហើយក្រោកឈរឡើង ស្រែកអានភាសាបាលី ដើម្បីឱ្យអ្នកទាំងអស់គ្នាថាតាមយ៉ាងច្បាស់ៗថា ជយោហិ ពុទ្ធស្យសិរិមត្តោ អយំ មារស្យ ចបាបិមតោ បរាជយោ ប្រែថា ព្រះពុទ្ធជាម្ចាស់ទ្រង់មានសេរី ព្រះអង្គឈ្នះមារ ហើយមារមាន ចិត្តបាបចាញ់ព្រះអង្គហើយ។ រួចបាចផ្កា ឬប្រោះព្រំទឹកម្តង ធ្វើដូច្នេះចំនួនបីដង។

ម៉្យាងទៀតកន្លែងមួយទៀតគេធ្វើនៅតាមផ្ទះវាអាស្រ័យ នឹងលទ្ធភាពម្ចាស់ទានប្រធានបុណ្យនោះថា។ គេធ្វើអភិសេកតាមរបៀបរៀបរាប់ខាងលើ។

កន្លែងខ្លះអាចារ្យបានឱ្យយោបល់ថា យកខ្សែអំបោះចង ពីព្រះពុទ្ធរូបចាស់ភ្ជាប់មកព្រះពុទ្ធរូបថ្មីទើបឆ្លងគ្នាបាន។ ត្រង់ចំណុចនេះដូចជាមិនសមស្របទេ ទោះបីជាទម្លាប់ក៏នោះ វាជ្រុលហូសហេតុពេក។ ចំពោះបញ្ហាខាងលើ ក្រៅពីការតខ្សែអំបោះនោះ ខ្ញុំមិនហ៊ានអះអាងថាត្រូវខុសទេព្រោះជាទម្លាប់របស់អាចារ្យ។ ម៉្យាងទៀតដូចយើងបានជ្រាបហើយថា ព្រះពុទ្ធរូបនេះមិនមែនជាពុទ្ធានុញ្ញាតទេ គឺកើតឡើងដោយស្តេចកនិស្កៈជាតិក្រិក។

ពិធីទាំងអស់វាគ្រាន់តែជម្រុញចិត្តឱ្យជ្រះថ្លា ជម្រុញចិត្ត ជាកុសលឱ្យកាន់តែខ្លាំងក្លាឡើង។ ព្រះពុទ្ធទ្រង់មានព្រះដី កាថា ចេតនាហំ ភិក្ខវេបុញ្ញំ វទាមិ = ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុណ្យកើតឡើងដោយចេតនា (ចេតនាជា តួបុណ្យ)។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login