Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រការដែលព្រះសង្ឃអភិធម្ម និងព្រះសង្ឃមាតិកាបួនអង្គបែបនេះគឺតាមជំនឿសេចក្តីតំណាលថា ៖

មានព្រះមហាក្សត្រមួយអង្គសោយរាជនៅនគរ ណោង ស្នោ មានចិត្តជ្រះថ្លាយ៉ាងខ្លាំងក្លា ហើយតែងផ្គត់ផ្គង់ដល់ព្រះសង្ឃគង់នៅក្បែរ ព្រះបរមរាជវាំងមិនដែលខកខានឡើយ។ ក្រោយមកព្រះអង្គប្រឈួនយ៉ាងធ្ងន់។ ពេទ្យហ្មជា ច្រើនបានព្យាបាលព្រះអង្គ តែពុំជា ហើយក្រោយមកព្រះអង្គក៏សោយទីវង្គតទៅ។

និយាយពីភិក្ខុប្រាំអង្គ ដែលព្រះរាជាទ្រង់តែងប្រគេនចង្ហាន់ជានិច្ចកាលបានពិភាក្សាគ្នាថា ព្រះអង្គធ្លាប់មានគុណ ចំពោះយើងឥឡូវព្រះអង្គចូលទីវង្គតទៅហើយ តើយើងត្រូវធ្វើកិច្ចដូចម្តេច ដើម្បីជាសក្ខីភាពនៃការតបស្នងសងគុណព្រះអង្គវិញ ?

នៅពេលដែលដង្ហែរសពប្រទក្សិណទីក្រុង យើងទាំងប្រាំរូប ជាអ្នកធម៌ស្រាប់ គួរនិមន្តលោកគ្រូចៅអធិការគង់នៅ ពីមុខព្រះសព ហើយចម្រើនធម៌អភិធម្មមាតិកា រីឯបួនរូបទៀតគង្គនៅក្បែរព្រះសព ហើយចម្រើនសុត្តន្តមាតិកាទៅ។ ដល់ថ្ងៃដង្ហែរសពព្រះសង្ឃទាំងប្រាំអង្គ ក៏ចូលទៅអង្គុយហែរតាមការធ្លាប់ពិភាក្សាគ្នា ហើយចេះតែភាវនារហូតដល់ទីកន្លែងដែលត្រូវបូជា។

ទំនៀមទម្លាប់នេះមិនមែនតាំងពីសម័យ​បុរាណមកទេគឺទើបតែនឹងចាប់មានឡើងត្រឹមព្រះសពស្តេចអង្គនោះមក ហើយក៏ជាប់ជាទំនៀមជាដរាបដល់សព្វថ្ងៃ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login