ព្រះពុទ្ធរូប ដែលធ្លាប់មានពីមុនមក ជាទីគោរពសការៈ របស់ប្រជាជាតិខ្មែរយើងមាន៨បែបគឺ៖
- ព្រះពុទ្ធរូបសមាធិ គង់ព្រះភ្នែនមានព្រះហស្ថស្តាំថ្ងាលើព្រះហស្ថឆ្វេងតម្រូវលើព្រះភ្នែន ហៅថា វិតក៌មុទ្រា។
- ព្រះពុទ្ធរូបមារវិជ័យ (កាលផ្ចាញមារ) គង់ពត់ព្រះភ្នែន ដូចព្រះពុទ្ធរូបសមាធិដែរ ប៉ុន្តែព្រះហស្ថស្តាំ ផ្កាប់លើភ្លៅចង្អុល ចុះទៅផែនដីព្រះហស្ថឆ្វេងផ្ងាលើភ្លៅ ហៅថាភូមិស្បមុទ្រា។ ព្រះពុទ្ធរូបបែបនេះកាលគេគូលើជញ្ជាំងវិហារ ឬលើផ្ទាំងសំពត់ ឃើញមានរូបពួកមារាធិរាជកាន់អាវុធ គ្រប់ដៃកំពុងលង់ទឹកមានសត្វក្រពើ និងសត្វឆ្លាមជាដើមដេញខាំ។
- ព្រះពុទ្ធរូបសម្តែងធម្មចក្រគង់ពត់ព្រះភ្នែន មានព្រះហស្ថស្តាំក្តោបម្រាមធ្វើជារង្វង់មូលដូចកង់រទេះ ព្រះហស្ថឆ្វេង ធ្វើដូចអាការៈព្រះហស្ថស្តាំ ក៏មានដាក់លើភ្លៅហៅថាធម្មចក្រមុទ្រា។
- ព្រះពុទ្ធរូបប្រទានអាភ័យ ជាតំណាងកាលព្រះអង្គ សម្តែងធម៌ប្រោសសត្វក្នុងទីណាមួយ មានព្រះកាយឈរក៏មានគង់ពត់ព្រះភ្នែនក៏មាន ព្រះហស្ថស្តាំរាចេញទៅមុខ ព្រះហស្ថឆ្វេងសំយុងចុះហៅថាអភយមុទ្រា។
- ព្រះពុទ្ធប្រទានពរមានព្រហស្ថទាំងពីរសំយុងចុះបែរបាតព្រះហស្ថទាំងពីរសំយុងចុះបែរបាត្រព្រះហស្ថទៅខាងមុខ គង់ពត់ព្រះភ្នែនក៏មាន ទ្រង់ឈរក៏មាន ជាតំណាងកាលបរិស័ទណាមួយចូលមកថ្វាយបង្ខំទ្រង់ ដែលត្រូវការចង់ជួបចង់ឃើញក្តីក្រាបទូលសួរធម៌ចំពោះព្រះអង្គក្តីហៅថាវរមុទ្រា។
- ព្រះពុទ្ធរូបទ្រង់ឈរអោបបាត្រ ជាតំណាងកាលព្រះអង្គទ្រង់និមន្តបិណ្ឌបាត្រ ហៅថាបាត្រាទានមុទ្រា។
- ព្រះពុទ្ធរូបទ្រង់ផ្ទំ ជាតំណាងកាលព្រះអង្គ ផ្ទំផ្អៀងព្រះកាយទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ដោយទ្រង់ផ្ទំធម្មតាក្តី ផ្ទំលើមញ្ចាសនៈក្តី ជាអនុដ្ឋានសញ្ញាក្តី ទ្រង់ព្រះបរិនិញ្វនក្តីហៅថា សយនមុទ្រា
- ព្រះពុទ្ធរូបនាគប្រក់ ជាតំណាងកាលព្រះអង្គគង់លើ ភ្លឺស្រះមុច្ចលិន្ទ ដែលពេលនោះមានភ្លៀងធ្លាក់ខ្លាំងមាននាគ មកពត់ពេនព្រះអង្គបើកពពារគ្របបាំងលើព្រះអង្គ ដើម្បីការពារភ្លៀង។