Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដល់ថ្ងៃបុណ្យ ពេលព្រះសង្ឃនិមន្តមកត្រូវមានគណ កម្មាធិការមួយចាំទទួលចុះឈ្មោះព្រះសង្ឃ និងចែកតាមរោងទិស កំណត់នាម និងវត្តឱ្យបានច្បាស់។ ព្រោះពេលធ្វើសង្ឃ និងចែកតាមរោងទិស កំណត់នាម និងវត្តឱ្យបានច្បាស់។ ព្រោះពេលធ្វើសង្ឃកម្ម ព្រះសង្ឃដែលជាអ្នកដឹកនាំពេលធ្វើពិធីបញ្ចុះសីមា ត្រូវប្រកាសឱ្យភិក្ខុចូលរួមបាត់មុខមិនបានដោយគ្មានមូលហេតុ បើមិនបានចូលរួមទេត្រូវចេញឱ្យឆ្ងាយពីព្រំដែនវត្ត។ កន្លែងខ្លះពេលលោកធ្វើយ៉ាងនេះក៏មានការអាក់អន់ ស្រពន់ចិត្តតែតាមពិតគឺមានលក្ខណៈវិន័យសុទ្ធសាធ។ ព្រោះមានភិក្ខុអង្គខ្លះខ្ជិលតាមតែចិត្ត មិនព្រមចូលរួមក្នុងពិធី សម្ងំនៅក្នុងរោងបុណ្យ និងក្នុងកុដិ ល្ងង់ ឬធ្វើជាល្ងង់មិនចេះ ធ្វើពិធីសង្ឃកម្ម ដែលព្រះអង្គបញ្ញាត្តិថា ពេលធ្វើសង្ឃកម្មណាមួយ ដូចជាសីមាសម្មតិកម្មជាដើម នេះបើភិក្ខុនៅក្នុង អាវាសមានធុរៈ ឈឺក្តីមកចូលរួមមិនកើតត្រូវតែឱ្យឆន្ទៈ បើភិក្ខុសូម្បីតែមួយរូបមិនឱ្យឆន្ទៈ ដល់ជំនុំសង្ឃទេហើយគេច នៅមិនចូលរួមនៅក្នុងសង្ឃកម្មភិក្ខុនោះត្រូវទោស ហើយសង្ឃកម្មមិនអាចដំណើរការទៅបានផង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login