រ៉ែកើតពីសូលុយស្យុងមាន ២ ប្រភេទគឺ ៖
- រ៉ែកកើតឡើងពីរំហួតសូលុយស្យុង រ៉ែខ្លះកើតឡើងនៅពេលរំហួតនៃសូលុយស្យុង ។ ឧទាហរណ៍ ៖ ពំនូករ៉ែហាលីត ម្នាលសិលា និងកាល់ស៊ីត ។
- រ៉ែកកើតឡើងពីសូលុយស្យុងទឹកក្ដៅ នៅក្នុងជម្រៅផែនដី ម៉ាក់ម៉ាអាចធ្វើឪ្យទឹកឡើងកម្ដៅនៅសីតុណ្ហភាពយ៉ាងខ្ពស់ ហើយអង្គធាតុនិងសមាសធាតុដែលកកើតបានរ៉ែរលាយក្នុងទឹកក្ដៅនោះ ។ នៅពេលដែលសូលុយស្យុងទឹកចាប់ផ្ដើមត្រជាក់ អង្គធាតុនិងសមាសធាតុទាំងនោះស្ថិតនៅក្នុងសូលុយស្យុងនោះ ហើយយកបានជាក្រោមរ៉ែ ។