Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យ « ទង់ ទុង » ៖

  • ទង់ ( កិ ) ទាញទាំងពីរខាងទៅវិញទៅមកទាញទៅទាញមក ច្រើននិយាយថា ទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក ។ ឧ. ខ្ញុំទង់ទាញវាណាស់ ដែរប៉ុន្តែគេមិនតាម ។
  • ទង់ ( ន ) ផ្ទាំងសំពត់ឬចម្រៀកសំពត់ដែលដេរឲ្យមានសណ្ឋាន និងព័ណ៌ឬរូបផ្សេងៗសម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ  ។ ឧ. តើដឹងថាទង់សាសានាមានប៉ុន្មានពណ៌ដែររឺទេ ។
  • ទុង ( ន​) ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ​ កវែង ចំពុះវែងសំប៉ាត មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់ ជើងខ្លី ម្រាមជាប់ដូចជើងទាហែលទឹកមុជទឹកបាន ហើយបានខ្ពស់ ទុងមាន២ប្រភេទ គឺទុងសំពៅ មានសម្បុរ សលាយសម្បុរជម្ពូ ( ស លាយក្រហម ស្រគាំ ) ទុងផេះមានម្បុរប្រផេះ ទុង២ប្រភេទនេះសុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា ។ ឧ. ខ្ញុំឃើញសត្វទុង នៅសួនភ្នំតាម៉ៅ ។
  • ទុង « ទូង» ( ឧ ) សូរកាំភ្លើងធំ ឬសូរអ្វីៗឯទៀតបែកផ្ទុះ ។ ឧ. គាត់បាញ់កាំភ្លើងឬសូរទុង ទុង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login