Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើព្រះបាទសូរ្យវម៌្មទី២ បានស្ថាបនាអ្វីខ្លះ  ?

២. ហេតុអ្វីបានជានៅសម័យអង្គរ គេនិយមឆ្លាក់រូបទេវៈដោយយករូបរាងនិង មុខមាត់របស់បុគ្គលអ្នកគោរពទៅវិញ ?

៣.​តើអ្វីទៅជាសិលាចារឹកស្តុកកក់ធំ  ?

៤. តើប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នកសាងនៅឆ្នាំណា ? ឧទ្ទិសដល់ទេវអង្គណា ?      

៥. តើរូបចម្លាក់តារាជ មានព្រះហស្ថនៅអង្គរវត្តសព្វថ្ងៃគឺជាអ្នកណា ?

៦. តើអង្គរវត្ត មានកំពូលប៉ុន្មាន ?          

៧. តើអង្គរវត្តពីមុនគេហៅថាដូចម្តេច ? ក្រោយមកគេហៅថាដូចម្តេច ?

៨ .តើព្រះរាជាអង្គរណា ជាអ្នកកសាងប្រាសាទអង្គរវត្តបង្ហើយ ?       

៩. តើព្រះបាទជយវម៌្មទី៧ សោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គបានធ្វើអ្វីខ្លះ ?

១០. តើព្រះបាទជយវម៌្មទី៧ ទ្រង់កាន់សាសនាអ្វី ?                 

១១. តើគណៈមហាយាន និងហីនយាន មានលក្ខណៈសម្គាល់ដូចម្តេចខ្លះ ?

១២. តើព្រះនាងជយរាជ្យទេវី ជាអ្នកណា ? ព្រះនាងឥន្រ្ទទេវីជាអ្នកណា ?

១៣. ចូរនិយាយពីវិរភាពរបស់ព្រះនាងឥន្រ្ទទេវី ?              

១៤. តើសំនង់ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ មានអ្វីជាសំគាល់ ?

១៥. តើប្រាសាទបាយ័ន កសាងនៅឆ្នាំណា ? មានកំពូលប៉ុន្មាន ? ឧទ្ទិសដល់ទេវៈអង្គណា ?

១៦. តើព្រះបាទជ័យម៌្មទី៧ កសាងមន្ទីរពេទ្យចំនួនប៉ុន្មាន ?

១៧. តើនៅសម័យអង្គរមា​នសាកលវិទ្យាល័យអ្វីខ្លះ  ? ឈ្មោះអ្វីខ្លះ ? នៅទីណា ?

១៨. តើស្តេចអង្គណាជាអ្នកប្រតិកម្មសិវៈនិយម ចំពោះពុទ្ធនិយម ?              

១៩. ចូរនិយាយពីការឈ្លានពាន របស់ម៉ុងហ្គោល នៅវៀតណាមចម្ប៉ានិងកម្ពុជា ?

២០. តើស្តេចខ្មែរអង្គណា កាន់ព្រះពុទ្ធសាសនា និកាយហីនយានដំបូងគេ​ ?

២១. នៅសម័យមុនអង្គរ​និងសម័យក្រោយអង្គរគេនិយមប្រើភាសាអ្វី ? នៅសម័យក្រោយអង្គរគេនិយមប្រើភាសាអ្វី ?

២២. តើសិលាចារឹកជាភាសាបាលីដំបូងមានឈ្មោះអ្វី ? ចារឹកនៅឆ្នាំណា ?            

២៣. តើព្រះរាជានៅសម័យអង្គរមានគោរមងារដូចម្តេច ?

២៤. ចូររាប់នាម ឆ្នាំសោយរាជ្យមរណៈនាម និងការគោរពអទិទេពរបស់ព្រះមហាក្សត្រសម័យអង្គរ ?

២៥. តើរចនាបថប្រាសាទខ្មែរ មានចំនួនប៉ុន្មាន ? អ្វីខ្លះ ?

២៦. តើប្រាសាទណាខ្លះ ដែលកសាងក្នុងរចនាបថភ្នំដា ?           

២៧.​តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុក ?    

២៨. តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថព្រៃក្មេង ?

២៩. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថកំពង់ព្រះ ?

ចម្លើយ

១. ព្រះបាទសូរ្យវម៌្មទី២ បានស្ថាបនាដូចជា៖

  • កសាង​​បន្ថែម ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្តក ប្រាសាទវត្តភូ ប្រាសាទព្រះវិហារ ។
  • ស្ថាបនាប្រាសាទអង្គរវត្ត ប្រាសាទព្រះពិធូរ ប្រាសាទៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទបេងមាលា ប្រាសាទបន្ទាយសម្រែ តូប៉មខាងលើ នៃប្រាសាទបាគង ប្រាសាទព្រះខ័នកំពង់ស្វាយ ( ផ្នែកកណ្តាល ) ប្រាសាទភិម៉ៃប្រាសាទបាលិល័យ្យ ... ។

២. បានជានៅសម័យអង្គរ គេនិយមឆ្លាក់ទេវៈរូបប៉ុន្តែមានមុខមាត់ រូបរាង ជាបុគ្គលធម្មតា ព្រោះអ្នកគោរពអទិទេពមានច្រើន អ្នកខ្លះគោរពព្រះសិវៈ អ្នកខ្លះគោរពព្រះវិស្ណុ អ្នកខ្លះគោរពព្រះពហ្ម អ្នកខ្លះគោរពព្រះពុទ្ធសាសនាមហាយាន ។ អ្នកទាំងនោះជាអ្នកមានជំនឿ ដូចនេះគេគិតថា បន្ទាប់ពីស្លាប់ទៅអ្នកទាំងនោះនឹងបានឡើងទៅឋានសួគ៌ ហើយរស់នៅជាមួយអទិទេពដែលខ្លួនពេញចិត្ត អ្នកទាំងនោះក៏យកចម្លាក់អទិទេពដែលខ្លួនពេញចិត្តឆ្លាក់លាយរូបរបស់ខ្លួន ។ ម្យ៉ាងទៀត អទិទេពពុំមានមុខមាត់ពិតប្រាកដថាដូចម្តេច ទើបអ្នកទាំងនោះយកមុខរបស់ខ្លួន ទៅដាក់ជំនួសរួមជាមួយ អទិទេពដែលខ្លួនពេញចិត្ត  ។

៣ . សិលាចារឹកស្តុកកក់ធំ បានចារឹកនៅឆ្នាំ ១០៥២​ គ.ស​ដែលបានរៀបរាប់រឿងរ៉ាវ តាំងពីរជ្ជកាលព្រះបាទជយវម៌្មទី២ ( ៨០២ គ.ស ) រហូតដល់រជ្ជកាលព្រះបាទឧទ្យាទិត្យម៌្មទី២ ( ១០៥២ . ៦៦គ.ស ) ។

          រឿងរ៉ាវក្នុងចង់បង្ហាញពី ពូជពង្សត្រកូលរបស់ព្រាហ្មណ៍សិវកៃវល្យ បានជួយព្រះបាទជយវម៌្មទី២ តាំងពីមុនសោយរាជ្យរហូតដល់បានឡើងសោយរាជ្យ និងបានទទួលសិទ្ធិផ្កាច់មុខក្នុងការធ្វើជាព្រាហ្មណ៍បុរេហិត របស់ស្តេចនានា ទៅថ្ងៃក្រោយ។ គ្រួសារនេះ បានទទួលរង្វាន់មានទឹកដីមាស​ប្រាក់ របស់របរ ជាច្រើនពីស្តេច ក្នុងការកាន់កាប់ ។ មានមនុស្សជាច្រើន នៅក្នុងគ្រួសារព្រាហ្មណ៍សិវកៃវល្យបានធ្វើជាព្រាហ្មណ៍បុរេហិត ព្រះរាជគ្រូ មន្រ្តី ជាញាតិព្រះរាជវង្ស ។ សរុបទៅគឺចង់បង្ហាញពី សិទ្ធិអំណាចរបស់ខ្លួននៅក្នុងរាជការ ។

៤. ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន គេពុំដឹងថាចាប់ផ្តើមកសាងនៅឆ្នាំណាទេ តែគេដឹងថាប្រាសាទអង្គរវត្តស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ ពីឆ្នាំ ១១១៣ គ.ស ដល់ ១១៥០គ.ស ។ ចំណែកប្រាសាទបាយ័ន កសាងដោយព្រះបាទជយវម៌្មទី៧ ពីឆ្នាំ ១១៨១គ.ស ដល់ ១១១៨ គ.ស​ ។ នេះដោយពុំមានសិលាចារឹកណាមួយ បានសរសេរពីការកសាងប្រាសាទនេះ ខុសពីប្រាសាទនានា ដែលមានកាលបរិច្ឆេទច្បាស់លាស់ ។

៥. ប្រាសាទអង្គរវត្ត កសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុហើយបរមមរណកនាមព្រះបាទសូរ្យវម៌្មទី២គឺ បរមវិស្ណុលោកមានន័យថា  ក្រោយពេលព្រះបាទសូរ្យវម៌្មទី២ សុគតទៅទ្រង់នេងយាងទៅគង់នៅជាមួយព្រះវិស្ណុ ។ ចំណែករូបចម្លាក់តារាជដៃ៨ គឺជារូបព្រះវិស្ណុ ដែលព្រះបាទសូរ្យវម៌្មទី២ទ្រង់គោរពបូជា​។ រូបនេះ មានព្រះភ័ត្រ្តជាព្រះបាទសូរ្យវម៌្មទី២ ប៉ុន្តែកាយវិការ រូបរាងជាព្រះវិស្ណុ ដែលយើងហៅថាព្រះបាទសូរ្យវម៌្មទី២ ក្រោយទម្រង់ព្រះវិស្ណុ ។

៦. បច្ចុប្បន្ន យើងមិនមើលឃើញថា ប្រាសាទអង្គរវត្តមានកំពូល៥ ប៉ុន្តែយើងយោងទៅលើសិលាចារឹកខ្មែរនៅសម័យកណ្តាល ( សិលាចារឹក IMA ) ប្រាសាទអង្គរវត្តមានកំពូល៩ ( នព្ធសូលិ៍ )បិទមាស ( ទិបមាស ) ពាសយ៉ាងល្អឆើត ។

៧. អង្គវរវត្តពីមុនគេហៅថា បរមវិស្ណុលោក ឬស្ថានបរមពីស្ណុកលោក ( ហៅមរណនាមព្រះបាទសូរ្យវម៌្មទី២ ) ។ ក្រោយមកនៅសម័យកណ្តាល ស្ថានពីស្ណុលោក ជាកន្លែងរបស់ព្រាហ្មណ៍សាសនា ត្រូវបានអ្នគោរពព្រះពុទ្ធសាសនា នៅសម័យកណ្តាលយកធ្វើជាវត្តអារាម សម្រាប់គោរពបូជា ។ មិនតែប៉ុណ្ណោះ គេបានកសាងវត្តមួយចំនួននៅក្នុងនេះទៀត ផង ។ នៅស.វទី១៧ .១៨ ទើបគេឃើញពាក្យ អង្គរវាត្រអង្គរវត្រ អង្គវត្ត នៅក្នុងសិលាចារឹក IMA ។ ចំណែកបច្ចុប្បន្និ យើងក៏ហៅបន្តថា​អង្គវត្ត ដែរ ។

៨. ព្រះបាទច័ន្ទរាជា បានកសាងបង្ហើយប្រាសាទអង្គរវត្ត ពីឆ្នំា១៥៤៦ ដល់ ១៥៦៤គ.ស​។ ព្រះបាទច័ន្ទរាជា បានឲ្យជាងចម្លាក់ទៅឆ្លាក់បង្ហើយរោងទង២ផ្ទាំង នៅជ្រុងឦសាន (ចម្លាក់នេះមានលក្ខណៈខុសពីគេ ) ។

៩.  ព្រះបាទជយវម៌្មទី៧ ទ្រង់​​បានឡើងសោយរាជ្យ នៅឆ្នាំ១១៨១ ដល់ ១២១៨ គ.ស​។ ព្រះអង្គបានរំដោះប្រទេសចេញពីការឈ្លានពាន របបចាម្បមកលើខ្មែរនៅឆ្នាំ១១៧៧គ.ស​។ បន្ទាប់ពីឡើងសោយរាជ្យព្រះអង្គបានស្ថាបនាជាច្រើនដូចជា៖

  • ទ្រង់បានកសាង ប្រាសាទបាយ័ន ជាស្នូលនៃរាជធានីអង្គរ​សម្រាប់ឧទ្ទិសដល់ពុទ្ធរាជ ។
  • ប្រាសាទព្រះខ័នឬ ជ័យស្រី ( ឧទ្ទិសចំពោះព្រះបិតា )
  • ប្រាសាទតាព្រហ្ម ( ឧទ្ទិសចំពោះព្រះមាតា )
  • ប្រាសាទនាគព័ន្ធ នៅកណ្តាលបារាយព្រះខ័ន ហៅថាជយតដាកប្រាសាទបន្ទាយក្តី
  • ប្រាសាទបន្ទាយឆ្មារ ( ឧទ្ទិសចំពោះព្រះបាទស្រីស្រីន្រ្ទកុមារ ជាព្រះរាជបុត្រនិងមេទ័ព៤នាក់ ដែលបានពលីជីវីតការពារម្ចាស់របស់ខ្លួន )
  • ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទតានៃ ប្រាសាទបន្ទាយព្រៃ ប្រាសាទតាព្រហ្ម ( ទន្លេបាទី ) ស្រះស្រង់ ប្រាសាទជ្រុង ប្រាសាទសួរព្រ័ត្រ ប្រាសាទវត្តនគរបាជ័យ នៃជយវិរស័ក្កិ ( កំពង់ចាម ) ប្រាសាទភ្នំបាណន់ ( បាត់ដំបង ) ព្រលានជល់ដំរី ប្រាសាទបន្ទាយទ័ព ព្រលាននៅខាងមុខប្រាសាទបន្ទាយក្តី ... ។

ជាពិសេសោនោះគឺ កសាងក្រុងអង្គរទី៣ ដែលមានកំពែងថ្មយ៉ាងក្រាស់ ដែលមួយជ្រុងៗមានប្រវែង៣គីឡូម៉ែត្រមានប្រាសាទនៅមុំជ្រុងទាំង៤ និងមានគូរទឹកព័ន្ធជុំវិញយ៉ាងដ៏ធំសម្បើម ដូចបន្ទាយប្រាការ។ទីក្រុងអង្គរទី៣នេះមានប្រាសាទបាយ័នជាផ្ចឹតនៃរាជធានី ។ រជ្ជកាលព្រះអង្គមាន ការរកសាងច្រើនជាងស្តេចមុនៗ ។

ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំទូលាយ គឺខាងជើងទល់នឹងតំបន់វៀងច័ន្ទន៍ នៃប្រទេសឡាវ ខាងលិចទល់នឹងខ្សែរកទន្លេមេណាម  និងអាង ទន្លេឥរ៉ាវតី នៅប្រទេសភូមា ខាងត្បុងទល់និងសមុទ្រ ។ រជ្ជកាលព្រះអង្គមានគរចំណុះចំនួន២ ដូចជា ភូមា ច័ន្ទបុរី សៀម ម៉ាឡេស៊ីចាម្ប៉ា... ។

          មានសាកលវិទ្យាល័យចំនួន២ គឺសាកលវិទ្យាល័យជយស្រី នៅប្រាសាទព្រះខ័ន និង សាកលវិទ្យាល័យរាជវិហារ នៅប្រាសាទតាព្រហ្មដែលមានព្រះនាងឥន្រ្ទទេវីជាព្រះអគ្គមហេសី ជាសាកលវិទ្យាធិការ ។ មនុស្សគ្រប់ស្រទាប់វណ្ណៈដែលមានសមត្ថភាព អាចចូលសិក្សាបានគ្រប់ៗគ្នា ។

          ព្រះបាទជ័យវម៌្មទី៧ បានកសាងអរោគសាលាចំនួន១០២កន្លែង ស្ថិតនៅពាសពេញប្រទេស ។ យោងតាមសិលាចារឹកប្រាសាទព្រហ្ម មនុស្សគ្រប់ស្រទាប់វណ្ណៈអាចចូលព្យាបាលជម្ងឺបានស្មើៗគ្នា ។ ព្រះអង្គក៏បានកសាងធម្មសាលាចំនួន១២១កន្លែង នៅតាមបណ្តាផ្លូវគមនាគមន៍កម្ពុជាពី ៖

  • អង្គរទៅចម្ប៉ាៈ ៥៧ ធម្មសាលា
  • អង្គរទៅភិម៉ៃៈ ១៧ ធម្មសាលា
  • អង្គរទៅសូយ៌្យាទ្រិ ( ភ្នំជីសូរ )៖ ១ធម្មសាលា
  • អង្គរទៅកន្លែងផ្សេងទៀត ៤៤ ធម្មសាលា
  • កន្លែងផ្សេងៗទៀត  ។

១០. ព្រះបាទជយវម៌្មទី៧ ទ្រង់កាន់ព្រះពុទ្ធសាសនា និកាយមហាយាន ដែលស្តេចមុនៗនៅសម័យអង្គរពុំធ្លាប់គោរពប្រតិបត្តិជាសាសនាធំសម្រាប់ប្រទេសទេ ។

១១. លក្ខណៈសម្គាល់ព្រះពុទ្ធសាសនា ហីនយាន ៖

  • នមស្សការចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
  • ពុទ្ធរូប១អង្គ និងបញ្ចាវគ្គីភិក្ខុទាំង៥
  • បដិមា ឬគំនូ ព្រះពុទ្ធរូបទាំង៥ព្រះអង្គ
  • គោរពប្រតិបត្តិតាមគម្ពីរព្រះត្រៃបិដក
  • ព្រះពុទ្ធរូបចូលនិព្វាន
  • ការប្រាថ្នាយកនុព្វានជាធំ
  • និយាយពីអនិច្ចំ ទុក្ខំ អនត្តា
  • គម្ពីរ សាសនាប្រើភាសាបាលី...​។

ព្រះពុទ្ធសាសនាមហាយាន ៖

  • នមស្សការចំពោះ ព្រះពុទ្ធ ព្រះពោធិសត្វអវលោកកេស្វរៈព្រះនាងប្រាជ្ញាបារមីតា សមន្តភ ហេវជ្រសត្វ ... ។
  • បដិមាមានព្រះពុទ្ធរូប អមិតាភៈតូចនៅលើភ្នួងសក់
  • មានព្រះពោធិសត្វច្រើនអង្គ ដែលមានព្រះពុទ្ធអមិតាភៈតូចនៅលើភ្នួងសក់
  • មានព្រះពោធិសត្វច្រើន ចាំជួយមនុស្សលោក
  • ក្តីប្រាថ្នា យកត្រឹមឋានសួគ៌និងព្រះពោធិសត្វ
  • មានគម្ពីរផ្ទាល់ខ្លួនដូចជា គម្ពីរសុវណ៌ប្រភាសសទ្ធបុណ្ឌរីកលង្កាវតា ប្រាជ្ញាបារមីតា ជាដើម
  • គម្ពីរសាសនា ប្រើភាសាសំស្ត្រឹត... ។

១២. ព្រះនាងជ័យរាជទេវី គឺជាអគ្គមហេសីរបស់ព្រះបាទជយវម៌្មទី៧ ។ បន្ទាប់ព្រះនាងសុគតទៅ ព្រះនាងឥន្រ្ទទេវីដែលជាបងស្រី បានធ្វើជាអគ្គុមហេសីព្រះបាទជយវម៌្មទី៧ម្តងវិញ ជំនួសឲ្យប្អូនស្រីវិញ ។

១៣. វីរភាពរបស់ព្រះនាងឥន្រ្ទទេវី គឺព្រះនាងជាកវីករខាងកំណាព្យជាភាសាសំស្ត្រឹត មានចំណេះដឹងព្រះពុទ្ធសាសនានឹងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជវីហារ ( ប្រាសាទតាព្រហ្ម ) បានជួយកិច្ចការជាច្រើនរបស់ព្រះបាទជ័យវម៌្មទី៧ នឹងអគ្គមហេសីទី២ ព្រះបាទជយវម៌្មទី៧ បន្ទាប់ពីព្រះនាងជយតេវី ដែលជាប្អូនស្រីោនឹងជាអគ្គមហេសីទី១ព្រះបាទជយវម៌្មទី៧ បានសុគតចោល ។

១៤.សំណង់ព្រះបាទជួយវម៌្មទី៧ មានលក្ខណៈសម្គាល់ដូចជា៖

· មានរូបព្រហ្មមុខ៤ នៅលើកំពូលប្រាសាទ

· មានចម្លាក់ព្រះពុទ្ធប្រកនាគ អមដោយព្រះពោធិសត្វអវលោកេស្វរៈ និងនាងប្រាជ្ញាបារមិតា

· ចម្លាក់ព្រះពោធិសត្វ មានរូបព្រះពុទ្ធអមិតាភៈតូបនៅលើភ្នួងសក់ លើដងខ្លួននិងនៅលើបាតដៃ

· មានរូបសត្វគ្រុឌ និងនាគនៅជាមួយគ្នា ។

១៥. ប្រាសាទបាយ័ន គរពុំដឹងថាកសាងនៅឆ្នាំណា បញ្ចាប់នៅឆ្នាំណាទេ​គ្រាន់តែដឹងថា ស្ថិតក្នុងរជ្ជកាលព្រះបាទជវម៌្មទី៧ ពីឆ្នាំ ១១៨១ ដល់ ១២១៨ គ.ស​។ ប្រាសាទនេះមានកំពូល៥៤ បែរទៅរកទិសទាំង៤ ។ មានមតិខ្លះគេថាតំណាងឲ្យខេត្តខ្មែរ នៅសម័យនោះ ( គ្មានភស្តុតាងច្បាស់លាស់ ) ។ បើយោងទៅតាមលោក ចូវ តាកួន​ ( ជីតាក្វាន់ ) មកអង្គរនៅឆ្នាំ ១២៩៦ គ.ស ថាខេត្តខ្មែរមានប្រមាណពី៩០ទៅ១០២ខេត្ត ។ បើយោងទៅតាមសិលាចារឹកមានបុរៈ ឬបុរីប្រមាណជាង៣០ ។ ដូចនេះមតិខាងលើនោះពុំត្រឹមត្រូវទេ ដែលថាខេត្តខ្មែរមាន៥៤នោះ ។

១៦. មានអរោគសាលា ( មន្ទីរពេទ្យ ) ចំនួន១០២កន្លែង និងធម្មសាលា ( សាលាឆទាន= សាលាសំណាក់ ) ចំនួន១២១កន្លែង នៅទូទាំងប្រទេស ។

១៧ . នៅសម័យអង្គរមានសាកលវិទ្យាល័យ ដូចជា៖

· សាកលវិទ្យាល័យជយស្រី៖ នៅប្រាសាទព្រះខ័ន

· សាកលវិទ្យាល័យរាជវិហារ​៖ នៅប្រាសាទតាព្រហ្ម

· សាកលវិទ្យាល័យ...? ៖ ប្រាសាទបេងមាលា

· សតស្រម៖ នៅយោធរតដាក មាន៣គណៈ

១. គណៈសិវៈស្រម ២. គណៈវិស្ណុស្រម ៣. គណៈសៅគតស្រមព្រះពុទ្ធសាសនាមហាយាន ។

១៨. បន្ទាប់ពីព្រះបាទជយវម៌្មទី៨ ឡើងសោយរាជ្យព្រះអង្គកាន់ព្រាហ្មណ៍សាសនា ។ ព្រះអង្គបានធ្វើការកោសលប់ព្រះពុទ្ធរូបចេញនៅតាមជញ្ជាំងប្រាសាទនានា និងបានបំផ្លាញពុទ្ធបដិមាចោល ។ ព្រះអង្គបានយកសិវៈលិង្គ មកជំនួសឲ្យព្រះពុទ្ធវិញ ។ ដូចជានៅប្រាសាទបន្ទាយក្តី គេបានឃើញបំណែកព្រះពុទ្ធរូបចំនួន២៧០  អង្គកប់នៅក្នុងរណ្តៅរួមមួ​យ ។

១៩. នៅចុងឆ្នាំ ១២៧០ រាជ្យវង្សម៉ុងហ្គោល ដែលគ្រប់គ្រងនៅចិន​ បានចេញឈ្លានពានអាស៊ីអាគ្នេយ៍ ។ អស់រយៈពេលជាច្រើនឆ្នាំ ពួកម៉ុងហ្គោលបានបញ្ចូនទ័ពមកវាយយកវៀតណាម និងចាម្ប៉ា តែត្រូវវៀតណាមនិងចាម្ប៉ា សហការណ៍គ្នាវាយម៉ុងហ្គោលឲ្យបរាជ័យនៅឆ្នាំ ១២៨០ ។

          ចំណែកកម្ពុជា ក៏ត្រូវបានម៉ុងហ្គោលឈ្លានពានដែរ ដោយសារេតែការត្អូញត្អែររបស់ស្តេចវៀតណាមចំពោះស្តេចម៉ុងហ្គោលថា ស្តេចខ្មែរចេះតែរំខានវៀតណាម ។ បន្ទាប់មកម៉ុងហ្គោល បានបញ្ចូនទ័ពមកវាយតែត្រូវបរាជ័យ ហើយខ្មែរចាប់បានមេទ័ព និងកងទ័ពជាច្រើន ។ ប៉ុន្តែ ដើម្បីសន្តិភាពជាមួយចចិនជាយូរណាស់មកហើយកម្ពុជា​ បានយកជំនួយជាមិត្តទៅឲ្យម៉ុងហ្គោលនៅចិនព្រមទាំងមេទ័ព និងកងទ័ពដែលចាប់បានផងដែរ ។

២០. គឺព្រះបាទស្រីស្រីន្រ្ទវម៌្ម ទ្រង់កាន់កាប់ព្រះពុទ្ធសាសនានិកាយហីនយាន ប្រើភាសាបាលីដំបូងគេនៅកម្ពុជា ។

២១. ចាប់ពីសម័យមុនអង្គរ អង្គរ  គេនិយមប្រើភាសាសំស្ត្រឹតនិងភាសាខ្មែរបុរាណ ។ ចំណែកនៅក្រោយសម័យអង្គរគេនិយមប្រើភាសាបាលី និងភាសាខ្មែរបុរាណ ។ ចាប់ពីអាណានិគមនបារាំងមក គេនិយមភាសាខ្មែរ និងភាសាបារាំងអង់គ្លេស ជាដើម ។

២២. សិលាចារឹកកជាភាសាបាលីដំបូងគេ គឺសិលាចារឹកគោកស្វាយចេកចារឹកនៅឆ្នាំ១៣០៩ គ.ស ។

២៣. មានគោរម្យងារ៣គឺ មុនពេលសោយរាជ្យ ពេលសោយរាជ្យ និងក្រោយពេលមរណៈ ។

២៤. នាម ឆ្នាំសោយរាជ្យមរណៈនាម​និងការគោរពអទិទេពរបស់ព្រះមហាក្សត្រសម័យអង្គរ៖

  1. ព្រះបាទជ័យវម៌្មទី២ ( ៨០២ .៨៥០គ.ស ) មាននាមសោយរាជ្យ ថាធូលីព្រះបាទធូលីជេង វ្រះកម្រងតេងអញគ្រីជយវម៌្មទេវ និងបច្ឆាមរណៈនាមថា បរមេស្វរវល្លភៈ ទ្រង់គោរពព្រះសិវៈឬព្រះឥសូរ ។ គ្រី = ស្រី ។
  2. ព្រះបាទជ័យវម៌្មទី៣ ( ៨៥០ . ៨៧៧គ.ស ) មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រតេងអញ គ្រីជយវម៌្មទេវនិងមច្ឆារណៈ នាមថា​វិស្ណុលោក ទ្រង់គោរពព្រះវិស្ណុ ។
  3. ព្រះបាទឥន្រ្ទវម៌្មទី១ ៨៧៧.៨៨៩គ.ស​ មាននាមសោយរាជ្យលថា ធូលីជេងវ្រះកម្រងតេងអញគ្រីឥន្រ្ទវម៌្មទេវមានមរណៈនាមថា ឦស្វរលោក ទ្រង់គោរពព្រះសិវៈព្រះឥសូរ ។
  4. ព្រះបាទយសោវម៌្មទី១ ៨៨៩.៩០០ គ.ស​មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីយសោយវម៌្មទេវមានមរណនាមថា បរមសិវលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
  5. ព្រះបាទហស៌វម៌្មទី១ ៩០០.៩២៣គ.ស មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីះស៌វម៌្មទេវមានបច្ឆាមរណៈនាមថា រុទ្រលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
  6. ព្រះបាទជ័យវម៌្មទី៤ ៩២១. ៩៤១ គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា បរមសិវបទ ទ្រង់គោរពព្រះសិវៈឬព្រះឥសូរ ។
  7. ព្រះបាទហស៌វម៌្មទី២ ៩៤២.៩៤៤ គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីហស៌វម៌្មទេវ មាននាមមរណៈនាមថា វ្យហ្មលោក= ព្រហ្មលោកទ្រង់គោរពព្រះព្រហ្ម ។
  8. ព្រះបាទរាជេន្រ្ទវម៌្ម ៩៤៤. ៩៦៨គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីរាជេន្រ្ទវម៌្មទេវ មានមរណៈនាមថាសិវលោកទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
  9. ព្រះបាទជ័យវម៌្មទី៥ ៩៦៨.១០០០គ.ស មាននាមសោយរាជ្យថា​ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថាបរមវីរលោក ទ្រង់គោរពព្រះសិវៈឬ ព្រះឥសូរ ។
  10. ព្រះបាទឧទយាទិត្យ វម៌្មទី១ ១០០១. ១០០២គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីឧទយាវម៌្មទេវ ព្រះអង្គរគ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
  11. ព្រះបាទជ័យវីរវម៌្ម ១០០២. ១០១០គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទជេងវ្រះកម្រងតេងអញគ្រីជយវីរវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
  12. ព្រះសូរ្យវម៌្មទី១ ១០០២ .១០៥០ គ.សមាននាមសោយរាជ្យថា ធូលីវ្រះបាទកម្រងតេងកំត្វនអញគ្រីសូរវម៌្មទេវ ទ្រង់មានមរណៈមានថា បរមនិវ៌្វាណបទ ទ្រង់គោរពព្រះសិវៈ ។
  13. ព្រះបាទឧទយាទិត្យវម៌្មទី២ ១០៥០,១០៦៦គ.ស​មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីឧទយាទិត្យវម៌្មទេវ ទ្រង់គ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
  14. ព្រះបាទសហ៌វម៌្មទី៣ ១០៦៦. ១០៨០ គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្យះកម្រងតេងអញគ្រីហស៌វម៌្មទេវ មាននមរណៈនាមថាសទាសិវបទ ទ្រង់គោរពព្រះសិវៈ ។
  15. នបតីន្រ្ទវម៌្ម = នឬបតិន្រ្ទវម៌្ម ១០៨០ , ១១១៣ គ.ស​មាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីបនតីន្រ្ទវម៌្មទេវ ព្រះអង្គគ្មានមរណៈទេ ទ្រង់គោរពព្រះសិវៈ ។
  16. ព្រះបាទជ័យវម៌្មទី៦ ១០៨០ ,១១០៧គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្យះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា បរមកៃវល្យបទ ទ្រង់គោរពព្រះសិវៈ ។
  17. ព្រះបាទធរណិន្រ្ទវម៌្មទី១ ១១០៧. ១១១៣គ.​សមាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីធរណិន្រ្ទវម៌្មទេវ មានមរណៈនាមថា បរមនិស្កលបទទ្រង់គោរពព្រះសិវៈ ។
  18. ព្រះបាទសូរ្យវម៌្មទី២ ១១១២. ១១៥០ គ.ស​មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីសូរ្យវម៌្មទេវ មានមរណៈនាមថា​បរមវិស្ណុលោក ទ្រង់គោរពព្រះវិស្ណុ ឬព្រះនរាយណ៍ ។
  19. ព្រះបាទធរណិន្រ្ទវម៌្មទី២ ១១៥០. ១១៦០គ.ស​មិនមាននាមភាសាខ្មែរឡើយ មាននាមជាភាសាសំស្ត្រឹតថា​ធរណិន្រ្ទវម៌្មទេវ និងគ្មានមរណៈនាមទេ ។
  20. ព្រះបាទយសោវម៌្មទី២ ១១៦០. ១១៦៧ គ.ស គេមិនឃើញមានឈ្មោះពេញជាភាសាខ្មែរ មានតែនៅក្នុងសិលាចារឹកបន្ទាយឆ្មារ k. ២២៧ សរសេរថា វ្យះបាទគ្រីយគោវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ មិនដឹងថាព្រះអង្គរគោរពអទិទេពអ្វីនោះទៀត ។
  21. ព្រះបាទត្រិភុវនាទិត្យ ១១៦៥. ១១៧៧គ.ស មាននាមសោយរាជ្យថា​ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេង អញគ្រីត្រិភវនាទិត្យវម៌្មទេវ  ព្រះអង្គគ្មានមរណៈនាមទេ មិនដឹងថាទ្រង់គោរពសាសនាអ្វី​ ?
  22. ព្រះបាទជយវម៌្មទី៧ ១១៨១.១២១៨គ.ស​គេមិនបានរកឃើញ​នាមព្រះអង្គសោយរាជ្យ​ ជាភាសាខ្មែរទេមានតែភាសាបាលីសំស្ត្រឹតសរសេរថា ជយវម៌្មទេវមានមរណៈនាមថា មហាបរមសៅគតបទ ទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ប្រើភាសាសំស្ត្រឹតជាយាន ។
  23. ព្រះបាទឥន្រ្ទវម៌្មទី២ ១២២០. ៤៣ គ.ស​ គេមិនបានរកឃើញនាមព្រះអង្គសោយរាជ្យ ជាភាសាខ្មែរទេ មានតែនៅក្នុងភាសាសំស្រ្តឹត កសរសេរថាឥន្រ្ទវម៌្មទេវ គេពុំបានរកឃើញមរណៈនាមនោះទេ ទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ។
  24. ព្រះបាទជយវម៌្មទី៨ ១២៤៣.១២៩៥ គ.ស​មាននាមសោយរាជ្យថា​ វ្រះបាទកម្រងតេងអញ គ្រីជយវម៌្មមានមរណៈនាមថា បរមេស្វរបទទ្រង់គោរពព្រះសិវៈ ។
  25. ព្រះបាទស្រីន្រ្ទវម៌្ម ១២៩៥.១៣០៧​គ.ស មាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីស្រីន្រ្ទជយវម៌្មមានមរណៈនាមថា ស្រីន្រ្ទសុគត ទ្រង់គោរពព្រះពុទ្ធសាសនាហីនយាន ។
  26. ព្រះបាទស្រីន្រ្ទជ័យវម៌្ម ១៣០៧. ១៣២៧ គ.ស​ មាននាមសសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីស្រីន្រ្ទជយវម៌្មទេវ ព្រះអង្គគ្មាននាមមរណៈទេ ទ្រង់គោរពព្រះពុទ្ធសាសនានិកាយហីណយាន ។
  27. ព្រះបាទជ័យវម៌្មទី៩ ១៣២៧. ១៣៥.... ? គ.ស​មាននាមសោយរាជ្យ ថា​ វ្រះបាទកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា ជយវម៌្មបរមេស្វរ ទ្រង់គោរពព្រះសិវៈ ។  
  28. ព្រះបាទឦសានវម៌្មទី២​ ៩២៥.៩២៨ គ.ស​មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីឦសានវម៌្មទេវ មានមរណៈនាមថា បរមរុទ្រុលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។

២៥ . រចនាប្រាសាទខ្មែរមានចំនួន១៣គឺ៖​

  • រចនាបទភ្នំដា
  • រចនាបទសម្បូរព្រៃគុក
  • រចនាបទព្រៃក្មេង
  • រចនាបទកំពង់ព្រះ
  • រចនាបទភ្នំគូលែន
  • រចនាបទព្រះគោ
  • រចនាបទបាខែង
  • រចនាបទកោះកេរ្តិ៍់
  • រចនាបទបន្ទាយស្រី
  • រចនាបទឃ្លាំង
  • រចនាបទបាពួន
  • រចនាបទអង្គរវត្ត
  • រចនាបទបាយ័ន ។

២៦. ប្រាសាទដែលកសាងក្នុងរចនាបថភ្នំដា កសាងនៅក្នុងស.វទី៥.៧ដូចជា៖​

· រូងភ្នំ ឬរូងគុហារនៅចង្គេះភ្នំដា

· ប្រាសាទអាស្រមមហាឥសី

· ប្រាសាទគុកព្រះធាតុ ( កំពង់ចាម ភ្នំហាន់ជ័យ )

· ប្រាសាទគុកព្រះធាតុ​​( នៅសម្បូណ៌ព្រៃគុក ) ។

២៧. ប្រាសាទ ស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុកកសាងនៅស.វទី៧ មានដូចជា៖

ក្រុមប្រាសាទសម្បូរណ៌ចែកចេញជា ៖    

  • ក្រុមប្រាសាទខាងត្បូង ឬក្រុមប្រាសាទយាយព័ន្ធ
  • ក្រុមប្រាសាទកណ្តាល ឬក្រុមប្រាសាទតោ
  • ក្រុមប្រាសាទឬស្សីខាងជើង

ក្រុមប្រាសាទឬស្សីរលៀក 

ក្រុមរបងមាស ។

២៨. ប្រាសាទស្ថិតនៅក្នុងរចនាបថព្រៃក្មេង កសាងនៅចុងស.វទី៧ ដល់ពាក់កណ្តាលស.វទី៨ មានដូចជា៖

  • ប្រាសាទព្រៃក្មេង
  • ប្រាសាទហាន់ជ័យ
  • តួប៉មសាងពីឥដ្ឋ នៃប្រាសាទបាយ៉ង
  • ប្រាសាទអណ្តែត ( កំពង់ធំ)
  • ក្លោងទ្វារខាងកើត នៃប្រាសាទស្រីគ្រប់លក្ខ័ណ៍
  • តូប៉មខាងត្បូង នៃប្រាសាទព្រៃប្រាសាទ ( សៀមរាប )
  • ប្រាសាទស្វាយព្រាហ្មណ៍ ( ផ្នែកដែលចាស់ជាងគេ ) សៀមរាប ។

២៩. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថកំពង់ព្រះ កសាងនៅស.វទី៨មាន៖

  • ប្រាសាទកំពង់ព្រះ
  • ប្រាសាទអកយំ
  • ប្រាសាទភូមិប្រាសាទ

ទ្វារខាងលិច នៃប្រាសាទស្រីគ្រប់លក្ខ័ណ៍... ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login