Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថគូលែន ?

២. តើប្រាសាទណាខ្លះដែលស្ថិតនៅក្នុងរចនាបថព្រះគោ​ ?

៣. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថបាខែង ?

៤. តើប្រាសាទណាខ្លះ​ដែលស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍ ?       

៥. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថបន្ទាយស្រី ?

៦. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថឃ្លាំង ?

៧. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថបាភួន ?

៨. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថអង្គរវត្ត ?       

៩. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថបាយ័ន ?

១០. ចូររាប់ បុរៈ ឬ បុរី សម័យបុរាណខ្មែរយ៉ាងតិចឲ្យបាន១០ ?

១១. ចូរនិយាយពីរាជធានី ឆ្នាំសម័យកាលតាំងសម័យហ្វូណន រហូតដល់បច្ចុប្បន្ន ។

១២. តើប្រាសាទព្រះគោកសាងនៅឆ្នំាណា ? ដើម្បីអ្វី ?

១៣. តើប្រាសាទភ្នំបាខែង កសាដោយស្តេចអង្គណា ? នៅឆ្នាំណា ? ដើម្បីអ្វី ?                   

១៤. តើក្រុមប្រាសាទកោះកេរ្តិ៍ កសាងក្នុងរាជស្តេចណា ? ហេតុអ្វីបានជាស្ថិតនៅខេត្តព្រះវិហារ ?

១៥. តើស្តេចអង្គណា នៅសម័យអង្គដែលបានទទួលមរតទឹកដីធំជាងគេ ? ហេតុអ្វី ?

១៦. តើស្តេចអង្គណា នៅសម័យអង្គរដែលបានទទួលមរតកទឹកដីធំជាងគេ ? ហេតុអ្វី ?

១៧. តើប្រាសាទបន្ទាយស្រី កសាងឡើងនៅឆ្នាំណា ? ដោយអ្នកណា ? ឧទ្ទិសដល់ទេវអង្គណា ?

១៩. តើប្រាសាទព្រះវិហារ កសាងឡើងដោយស្តេចអង្គណាខ្លះ ?

១៩. តើអទិទេពមជ្ឈិមនៅសម័យអង្គរ មាននៅទីណាខ្លះ ?        

២០. តើក្នុងរាជស្តេចអង្គណា ដែលបានអញ្ជើញអទិទេពមជ្ឈឹមទាំងអស់ ទៅគង់នៅប្រាសាទព្រះវិហារ ?

២១. តើប្រាសាទអង្គវត្ត កសាងដោយស្តេចអង្គណា ។​នៅឆ្នំាណា ? កសាងរួចស្រេចឬទេ ? ស្តេចអង្គណាកសាងបង្ហើយ ?

២២. នៅក្នុងពង្សាវតាខ្មែរ ដែលសរសេរនៅស.វទី១៩ ថាប្រាសាទអង្គរវត្ត កសាងក្នុងរាជស្តេចអង្គណា ? ដោយស្ថាបត្យករឈ្មោះអ្វី ?

២៣. តើប្រាសាទបាយ័ន កសាងដោយស្តេចអង្គណា ? នៅឆ្នាំណា ? តើមានលក្ខណៈអ្វីខុសពីគេ ?

២៤. តើបារាយឥន្រ្ទដាក កសាងដោយស្តេចអង្គណា ? មានទំហំប៉ុន្មាន  ?
២៥. តើរបាយយសោធរតដាក កសាងឡើងដោយ ស្តេចអង្គណា ? មានទំហំប៉ុន្មាន ? គេកសាងអ្វីនៅ កណ្តាលបារាយនេះ ?

២៦. តើបារាយខាងលិច ឬបារាយទឹកថ្លា កសាងដោយស្តេចអង្គណា ? គេកសាងអ្វីនៅកណ្តាលបារាយ ?

២៧. តើព្រះបាទជ័យវម៌្មទី៧ កសាងអរោគសាលា ( មន្ទីរពេទ្យ ) និង ធម្មសាលា ( សាលាឆទាន ) ចំនួនប៉ុន្មាន ?

២៨. តើព្រះនាងជ័យទេវី និងព្រះនាងឥន្រ្ទទេវីជាអ្នកណា ?       

២៩. តើព្រះនាងឥន្រ្ទទេវី បានធ្វើអ្វីខ្លះ ក្នុងសង្គមខ្មែរ ?

៣០. នៅក្នុងរជ្ជកាល ព្រះបាទយសោវម៌្មទី១ តើមានអាស្រមចំនួនប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ប្រាសាទដែលស្ថិតនៅក្នុងរចនាបថគូលែន កសាងនៅស.វទី៩មានដូចជា៖​

  • ប្រាសាទគោកចក
  • ប្រាសាទគោកពោធិ៍
  • ប្រាសាទអកយំ
  • ប្រាសាទដំរីក្រាប
  • ប្រាសាទអូរផ្អុង
  • ប្រាសាទខ្ទឹងស្លាប់
  • ប្រាសាទរូបអារក្ស
  • ប្រាសាទអ្នកតា
  • ប្រាសាទអូរថ្ម ដាប់
  • ប្រាសាទគគីរ
  • ប្រាសាទអារាមរោងចិន
  • ប្រាសាទក្រហម
  • ប្រាសាទតោ ( នៅសម្បូរណ៌ព្រៃគុក ) ... ។

២. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថព្រះគោ កសាងនៅចុងស.វទី៩ មានដូចជា៖

  • ប្រាសាទព្រះគោ
  • ប្រាសាទបាគង
  • ប្រាសាទលលៃ ។

៣. ប្រាសាទដែលស្ថិតនៅក្នុងរចនាបថបាខែង កសាងនៅចុងស.វទី៩ និងដើមស.វទី១០មានដូចជា​៖

  • ប្រាសាទភ្នំបាខែង
  • ប្រាសាទភ្នំក្រោម
  • ប្រាសាទភ្នំបូក
  • ប្រាសាទភ្នំដី
  • ប្រាសាទក្រវ៉ាន់
  • ប្រាសាទបក្សីចាំក្រុង...​ ។

៤. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍ កសាងនៅពាក់កណ្តាលស.វទី១០ មានដូចជា៖

  • ក្រុមប្រាសាទទាំអស់នៅកោះកេរ្តិ៍
  • ប្រាសាទនាងខ្មៅ ( ខេត្តតាកែវ )
  • ប្រាសាទជើងអក ( ខេត្តកំពង់ចាម ) ... ។

៥. ប្រាសាទ ដែលឥស្ថិតនៅក្នុងរចនាបថបន្ទាយស្រី កសាងនៅក្នុងចុងស.វទី៩ និងដើមស.វទី១០ មាន៖

  • ប្រាសាទមេបុណ្យខាងកើត
  • ប្រាសាទប្រែរូប
  • ប្រាសាទលាកនាង
  • ប្រាសាទបក្សីចាំក្រុង
  • ប្រាសាទបាទជុំ
  • ប្រាសាទព្រះឥន្រ្ទកោសីយ៍
  • ប្រាសាទបន្ទាយស្រី ។

៦.​ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថឃ្លាំង កសាងនៅចុងស.វទី១០ និងដើមស.វទី១១ មានដូចជា៖

                     ១. ក្លោងទ្វារ នៃព្រះរាជវាំង

                     ២. ផ្នែកមួយនៃប្រាសាទព្រះវិហារ       

                     ៣. ប្រាសាទគុហនគរ

                    

                     ៤. ប្រាសាទភ្នំធំប្រាសាទកំពែងណយ ( ប្រទេសថៃ )

                     ៥. ប្រាសាទតាកែវ

                     ៦. ប្រាសាទឃ្លាំងខាងជើង

                     ៧. ប្រាសាទឃ្លាំងខាងត្បូង

                     ៨. ប្រាសាទភិមានអាកាស

                     ៩. ប្រាសាទភ្នំជីសូរ្យ

                     ១០. ប្រាសាទព្រះខ័នកំពង់ស្វាយ

                     ១១. ប្រាសាទវត្តភូ

                     ១២. ប្រាសាទស្នឹង... ។

៧. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថបាភួនកសាងនៅពាក់កណ្តាលស.វទី១១ មានដូចជា៖

                     ១. ប្រាសាទមេបុណ្យខាងលិច

                     ២. ប្រាសាទបាពួន

                     ៣. ប្រាសាទវត្តខ្នា ( សៀមរាប )

                     ៤. ប្រាសាទខ្នាសែនកែវ ( ខេត្តព្រះវិហារ )

                     ៥. ប្រាសាទឯកភ្នំ ... ។

៨. ប្រាសាទ ដែលស្ថិតនៅក្នងុរចនាបថអង្គរវត្ត​កសាងក្នុងស.វទី១២ មានដូចជា៖

                     ១. ប្រាសាទអង្គរវត្ត

                     ២. ប្រាសាទធម្មនន្ទ

                     ៣. ប្រាសាទព្រះពិធូ

                     ៤. ប្រាសាទចៅសាយទេវតា

                     ៥. ប្រាសាទបន្ទាយសម្រែ

                     ៦. តួប៉មខាងលើ នៃប្រាសាទបាគង

                     ៧. ប្រាសាទបឹងមាលា

                     ៨. ប្រាសាទព្រះខ័នកំពង់ស្វាយ ( ផ្នែកកណ្តាល )

                     ៩. ប្រាសាទភិម៉ៃ

                     ១០. ប្រាសាទបាលិល័យ្យ... ។

៩. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថបាយ័ន កសាងនៅស.វទី១២ និងទី១៣ មានដូចជា៖

                     ១. ប្រាសាទបាយ័ន

                     ២. ប្រាសាទព្រះខ័ន                

                     ៣. ប្រាសាទតាព្រហ្ម ( សៀមរាប )

                     ៤. ប្រាសាទតាព្រហ្ម ( ទន្លេបាទី តាកែវ )

                     ៥. ប្រាសាទបន្ទាយក្តី

                     ៦. ប្រាសាទសួរព្រ័ត្រ

                     ៧. ប្រាសាទនាគព័ន្ធ

                     ៨. ព្រលានជល់ដរី

                     ៩. ប្រាសាទវត្តនគរ ( កំពង់ចាម )

                     ១០. ប្រាសាទបាណន់ ( បាត់ដំបង )

                     ១១. ប្រាសាទតានៃ​

                     ១២. ប្រាសាទតាសោម​

                     ១៣. ប្រាសាទតាសោម

                     ១៤. ប្រាសាទបន្ទាយឆ្មារ

                     ១៥. ប្រាសាទបន្ទាយទ័ព ... ។

១០. បុរៈ ឬបុរីសម័យបុរាណរបស់ខ្មែរមាន៖ វ្យាធបុរៈ នរវនរបុរៈ សម្ភុបុរៈ ភវបុរៈ សិវបុរៈ ឥន្រ្ទបុរៈ លិង្គបុរៈ យសោធបរៈ អមោឃបុរៈ ឦសានបុរៈ អមរេន្រ្ទបុរៈ មេហន្រ្ទបុរៈ មហីធរបុរៈ វិជយបុរៈ ស្រេស្ឋបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវៈបុរៈ ។

១១. រាជធានីរបស់ខ្មែរ តាំងពីដើមរហូតមកដល់បច្ចុប្បន្នគឺ៖      

                     ១. សម័យហ្វូណន៖ វ្យាធបុរៈ នៅអង្គបុរី ខេត្តតាកែវ( ៥០.៥៥០ )     

                     ២. សម័យចេនឡាដីគោក៖ ភវបុរៈ ឦសាន នៅសម្បូណ៌ព្រៃគុក ខេត្តកំពង់ធំ ( ៥៥០. ៨០២ )

                     ៣. ចេនឡាទឹកលិច៖ សម្ភុបុរៈ នៅខេត្តក្រចេះ

                     ៤. សម័យអង្គរ៖ យសោធបុរៈ នៅខេត្តសៀមរាប ( ៨០២,១៤៣៤ )

                     ៥. សម័យចតុមុខ៖ ចតុមុខមង្គល នៅភ្នំពេញ ( ១៤៣៤.១៥២៩ )

                     ៦. សម័យលង្វែក៖ លង្វែក នៅកំពង់ឆ្នាំង ( ១៥២៩. ៩៤ )

                     ៧. សម័យឧត្តុង្គ ៖ ឧត្តុង្គ នៅភ្នំអដ្ឋរស្ស ខេត្តកណ្តាល ( ១៦២០. ១៨៦៣ )

                     ៨. សម័យអាណាព្យាបាលបារាំង៖ ឧត្តុង ( ១៨៦៣ . ៦៧ )និងភ្នំពេញ(១៨៦៧.១៩៥៣ )

                     ៩. សម័យសាធារណៈរដ្ឋខ្មែរ ៖ ភ្នំពេញ ( ១៩៥៥ . ៧០ )

                     ១០. សម័យសាធារណៈរដ្ឋខ្មែរ៖ ភ្នំពេញ ( ១៩៧០ . ៧៥ )

                     ១១. សម័យកម្ពុជាប្រជាធិបតេយ្យ ៖ ភ្នំពេញ ( ១៩៧៥. ៧៩ )

                     ១២. សាធារណៈរដ្ឋប្រជាមានិតកម្ពុជា៖ ភ្នំពេញ (​១៩៧៩. ៨៩ )

                     ១៣. សម័យរដ្ឋកម្ពុជា៖​ភ្នំពេញ ( ១៩៨៩. ៩១ )

                     ១៤. សម័យអន្តរកាល ( គ្រប់គ្រងដោយ​UN ) ៖ ភ្នំពេញ ( ១៩៩១. ៩៣ )

                     ១៥. សម័យព្រះរាជាណាចក្រកម្ពុជាទី២ ៖ ភ្នំពេញ ( ១៩៩៣.ដល់បច្ចុប្បន្ន ) ។

១២. ប្រាសាទព្រះគោ កសាងនៅឆ្នាំ៨៧៩ដើម្បីឧទ្ទិសថ្វាយចំពោះបុព្វបុរសរបស់ព្រះអង្គ មានព្រះមាតាបិតាជីដូនជីតាខាងព្រះមាតាព្រះបាទជ័យវម៌្មទី២ និងអគ្គមហេសី ។ ការឧទ្ទិសចំពោះបុព្វបុរសនេះ ពុំដែលមានទេពីមុនមក គឺមានតែទ្ទិសចំពោះព្រះអទិទេព ដែលការនេះគេហៅថា លិទ្ធិបុគ្គលនិយម ។

១៣. ប្រាសាទភ្នំបាខខែង កសាងដោយព្រះបាទយសោវម៌្មទី១ នៅឆ្នាំ៨៩៣ គ.ស ដើម្បីធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ និងជាស្នូលរាជធានីអង្គរទី១ ។

១៤.​ រាជធានីអង្គរកសាងចំនួន៤លើកគឹ៖

                     ១. លើកទី១៖ កសាងក្នុងរាជ្យព្រះបាទយសោវម៌្មទី១ឆ្នាំ ៨៨៩. ៨៩៩ ដែលមានភ្នំបាខែងជាស្នូលនៃរាជធានីហៅថា រាជធានីអង្គរទី១ ។

                     ២. លើកទី២៖ កសាងក្នុងរាជព្រះបាទសូររ្យវម៌្មទី១ ឆ្នាំ ១០១០.​៥០ ដែលមានប្រាសាទតាកែវជាស្នូលរាជធានី តែដោយសាររត្រូវរន្ទះបាញ់ ( ធ្វើពុំទាន់រួច ) ក៏បោះបង់ចោល ។

                     ៣. លើកទី៣៖ កសាងក្នុងរាជព្រះបាទជ័យវម៌្មទី៧ ឆ្នាំ១១៨១. ១២២០ ដែលមានប្រាសាទបាយ័ន ជាស្នូលនៃរាជធានីហៅថា រាជធានីអង្គរទី៣ ។

១៥. ក្រុមប្រាសាទកោះកេរ្តិ៍ កសាងក្នុងព្រះបាទជ័យវម៌្មទី៤ ។ហើយបានស្ថិតនៅក្នុងខេត្តព្រះវិហារ ព្រះបាទជ័យវម៌្មទី៤ជាស្តេចជ្រែករាជ្យ​ ជាមួយនិងក្មួយរបស់ទ្រង់ ដែលជាបុត្រព្រះបាទយសោវម៌្មទី១ ។ បន្ទាប់ពីព្រះអង្គសោយរាជ្យពេញលេញ ព្រះអង្គបានលើករាជធានីពីអង្គរទៅកោះកេរ្តិ៍ហើយមានប្រវត្តិវិទូខ្លះថា ទីនោះគឺជាស្រុកកំណើតរបស់ទ្រង់ និងខ្លះទៀតថាសំណង់ស្ថាបត្យកម្មនៅអង្គរច្រើនពេកទើបទៅកោះកេរ្តិ៍ ។

១៦. ព្រះបាទរាជេន្រ្ទ ដែលបានទទួលមរតកទឹកដីច្រើនជាគេនៅសម័យអង្គរ ព្រោះព្រះអង្គមានព្រះបិតាស្តេចសោមវង្ស និងព្រះមាតាជារាជវង្សសូរ្យវង្សអង្គរ ។

១៧. ប្រាសាទបន្ទាយស្រី ឬត្រិភូវនមហេស្វរៈ កសាងនៅឆ្នាំ៩៦៧ ដោយព្រាហ្មណ៍ យជ្ញវរាជ ដែលជាព្រះរាជគ្រូព្រះបាទរាជេន្រ្ទវម៌្ម ។ ប្រាសាទនេះឧទ្ទិសដល់អទិទេពត្រឹមមូតិក្នុងព្រហ្មញ្ញសាសនា​គឺព្រះសិវៈនៅកណ្តាល ព្រះវិស្ណុនៅខាងស្តាំ និងព្រះព្រហ្មនៅខាងឆ្វេង ។

១៨. ប្រាសាទព្រះវិហារ កសាងឡើងដោយព្រះបាទយសោវម៌្មទី១ ព្រះបាទសូរ្យវម៌្មទី១ និងព្រះបាទសូរ្យវម៌្មទី២ ។

១៩. អទិទេពមជ្ឈឹមសម័យអង្គរមាននៅ សូយ៌្យាទ្រិ ( ភ្នំជីសូរ ) ខេត្តតាកែវ ភទ្រេស្វៈ ( ប្រាសាទវត្តភូ ) ប្រទេសឡាវ សិខរីស្វរៈ ( ប្រាសាទព្រះវិហារ ) ខេត្តព្រះវិហារ និងអទិទេពសម្រាប់រាជ្យ នៅអង្គរ ។

២០. គឺព្រះបាទសូរ្យវម៌្មទី១ បានអញ្ជើញព្រះភទ្រេស្វរៈ នៃលិង្គបុរៈ ( វត្តភូ ) និងពីសូយ៌្យាទ្រិ ( ភ្នំជីសូរ ) មកសណ្ឋិតនៅប្រាសាទព្រះវិហារ គឺស្រីសិខិរីស្វារៈ ។

២១. ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះបាទ សូរ្យវម៌្មទី៧ ពីឆ្នាំ១១១៣. ១១៥០ គ.ស​ ។ ប្រាសាទនេះកសាងពុំស្រេងចទេ នៅឆ្នាំ ១៥៤៦. ៦៤ ព្រះបាទច័ន្ទរាជា បានជួសជុល កសាងបន្ថែមនិងបានឆ្លាក់បង្ហើយចម្លាក់ពីផ្ទាំងនៅជ្រុងឦសាន ។

២២. នៅក្នុងពង្សាវតាខ្មែរ ដែលសរសេរនៅស.វទី១៩ ថាប្រាសាទអង្គរវត្ត កសាងក្នុងព្រះបាទកេតុមាលា ដែលជាបុត្រាព្រះឥន្រ្ទាធិរាជ ចុះមកចាប់ជាតិនៅលើផែនដី ។ ប្រាសាទអង្គរវត្ត កសាដោយស្ថាបត្យករឈ្មោះ ពិស្ណុការ ។

២៣. ប្រាសាទបាយ័ន កសាងដោយព្រះបាទជ័យវម៌្មទី៧ ពីឆ្នាំ១១៨១. ១២១៨គ.ស ។ ប្រាសាទនេះ មានប្រាង្គមុខ៤ ចំនួន៥៤ ដែលតំណាងឲ្យព្រះភ័ត្រ្តព្រះលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ មិនមានតម្កល់សិវលិង្គទៀតទេ គឺតម្កល់ពុទ្ធបដិមា មានកម្ពស់ជិត៤ម៉ែត្រនៅក្នុងប្រាសាទ ដែលគេហៅថាលិទ្ធិថ្មីនេះថា ពុទ្ធរាជ ។

២៤. បារាយឥន្រ្ទតដាក កសាងដោយព្រះបាទ ៨៧៧ គ.ស ស្ថិតនៅខាងជើងរាជធានី មានប្រវែង ៣០០០ ម × ទទឹង ៨០០ម នឹងដាក់ទឹកបាន ៦លានម៉ែត្រគូប ។

២៥. បារាយយសោធរតដាក កសាងឡើងដោយព្រះបាទយសោវម៌្មទី១ នៅជ្រុងឦសាន រាជធានី ដែលមានទំហំបណ្តោយ ៧ គ.ម ­­× ទទឹង ១.៨ គ.ម ។ នៅកណ្តាលបារាណ៍ព្រះបាទរាជេន្រ្ទវម៌្មទី២ បានកសាងប្រាសាទមេបណ្យខាងកើត នៅឆ្នាំ ៩៥២ គ.ស ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ទ្រង់ ។

២៦. បារាយទឹកថ្លា ឬ បារាយខាងលិច កសាងឡើងដោយព្រះបាទឧទយាទិត្យវម៌្មទី២ ដែលមានបណ្តោយ៨​គ.ម × ២.២ គ.ម ដែលអាចដាក់ទឹកបាន៤០ លានម៉ែត្រគូប ។ ​នៅចំកណ្តាលបារាយនេះព្រះអង្គបានកសាងប្រាសាទ១ ឈ្មោះមេបុណ្យខាងលិច ដែលតម្កល់បដិមាព្រះវិស្នុផ្ទុំធ្វើពីលង្ហិន១យ៉ាងធំ ( សព្វថ្ងៃសារមន្ទីរជាតិភ្នំពេញ ) ដែលឧទ្ទិសចំពោះព្រះវិស្ណុ នៅពេលដែលទ្រង់បានផ្ទុំលើទឹកសមុទ្រអស់រយៈពេលយ៉ាងយូររងចាំការបង្កើតលោកថ្មីរបស់ព្រះព្រហ្ម  ។

២៧. ព្រះ​បាទជ័យវម៌្មទី៧ បានកសាងអរោគសាលាចំនួន១០២ នៅពាសពេញផ្ទៃប្រទេស ។ ចំណែកធម្មសាលាមានចំនួន១២១​នៅតាមផ្លូវគមនាគមន៍ កម្ពុជាពី៖

                     ១. អង្គរទៅចម្ប៉ា៖ ៥៧ ធម្មសាលា

                     ២. អង្គរទៅភិម៉ៃ៖ ១៧ធម្មសាលា

                     ៣. អង្គរសូយ៌្យាទ្រិ ( ភ្នំជីសូរ ) ៖ ១ ធម្មសាលា

                     ៤. អង្គរទៅកន្លែងផ្សេងទៀត ៤៤ធម្មសាលា ។          

យោងតាមសិលាចារឹកតាព្រហ្ម មនុស្សគ្រប់ស្រទាប់មានសិទ្ធិចូលព្យាបាលជម្ងឺ និងសម្រាកនៅតាមធម្មសាលាបានស្មើរៗគ្នា ។

២៨. ព្រះនាងជ័យទេវី គឺជាប្អូនស្រីរបស់ព្រះនាងឥន្រ្ទទេវី ។ ព្រះនាងជ័យទេវី ជាព្រះអគ្គមហេសីរបស់ព្រះបាទជ័យវម៌្មទី៧ ។ បន្ទាប់ព្រះនាងជ័យទេវីសោយទីវង្គត ព្រះនាងឥន្រ្ទទេវីបានឡើងធ្វើជាព្រះអគ្គមហេសីរបស់ព្រះបាទជ័៧វម៌្មទី៧ជំនួស ។

២៩. ព្រះនាងឥន្រ្ទទេវី គឺជាសាកលវិទ្យាការ នៃសាកលវិទ្យាល័យរាជវិហារ ( ប្រាសាទតាព្រហ្ម ) ដែលជាសាកលវិទ្យាល័យ បង្រៀនអំពីទ្រឹស្តីព្រះពុទ្ធសាសនា ។ ព្រះនាងជាកវីឯកខាងភាសាសំស្ត្រឹត ដែលកម្ររកបាននៅសម័យនោះ ( សិលាចារឹកភិមានអាកាស ) ( សូម្បីតែជនជាតិឥណ្ឌា បច្ចុប្បន្នក៏សរសើរព្រះនាងថា សរសេរជើងកាព្យល្អ ដែលកម្ររកបាន នៅពេលឃើញសិលាចារឹក ដែលជាស្នាដៃរបស់ព្រះនាង ) ។ ព្រះនាងណែនាំព្រះប្អូនស្រីឲ្យធ្វើតបៈធម៌នៅពេលស្វាមី ( ជ័យវម៌្មទី៧ ) ទៅធ្វើសង្គ្រាមនៅចាម្ប៉ា ។ ព្រះនាងបានជួយក្នុងកិច្ចការសង្គមជាច្រើន និងជួយណែនាំស្វាមីអំពីព្រះពុទ្ធសាសនា ។

៣០ . នៅក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ មានអាស្រមចំនួន១០០ បែងចែកជា៣គណៈគឺ៖

                     ១.​សិវៈស្រម៖ សម្រាប់គណៈព្រះសិវៈ

                     ២. វិស្ណុស្រម៖ សម្រាប់គណៈព្រះវិស្ណុ

                     ៣​. សៅគតស្រម ៖ សម្រាប់គណៈព្រះពុទ្ធសាសនានិកាយមហាយាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login