Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើរាជវង្សនៃសុខោទ័យជាជនជាតិថៃ បានមកធ្វើជាព្រះមហាក្សត្រជំនួស ឲ្យរាជ្យវង្សនៅអយុធ្យា ដែលជាខ្សែរស្របឡាយខ្មែរតាំងពីស.វទី៧ រហូតដល់ស.វទី១៥នៅឆ្នាំណា ?

២. ចូរនិយាយណីអត្តសញ្ញាណខ្មែរ នៅប្រទេសឡាវ ?

៣. ចូរនិយាយរឿងព្រេងក្នុងការបង្កើតរដ្ឋឡាវដំបូង ។       

៤. ចូរនិយាយពីព្រះកែវមរកត ដែលខ្មែរឲ្យទៅឡាវ ។ តើសព្វថ្ងៃនៅទីណា ? ហេតុអ្វី ?

៥. តើជនជាតិឡាវមានទស្សនៈ យ៉ាងណាដែរពីការកកើតរដ្ឋគេ ចំពោះខ្មែរ ?

៦. បន្ទាប់ពីម៉ុងហ្គោល បានកាន់កាប់សុងខាងត្បូង១២៧៩ តើមានអ្វីកើតឡើងចំពោះកំពង់ផែនៅអាស៊ីអាគ្នេយ៍ ?

៧. បន្ទាប់ពីរាជវង្ស មិង បានកាន់កាប់ប្រទេសចិន និងដេញពួកម៉ុងហ្គោលចេញនៅឆ្នាំ ១៣៦៨ តើមានអ្វីកើតឡើងចំពោះកំពង់ផែអាស៊ីអាគ្នេយ៍ ?

៨. តើតំបន់អង្គរត្រូវបោះបង់ចោលនៅឆ្នាំណា ?

៩. ចូរនិយាយពណីទ្រឹស្តីចាស់ នៃការបោះបង់ចោលក្រុង អង្គររបស់ព្រះបាទពញាយ៉ាត ?​

១០. ចូរនិយាយពីទ្រឹស្តីថ្មី នៃការផ្លាស់ប្តូររាជធានីពីក្រុងអង្គរ មកភាគកណ្តាលប្រទេស ?

១១. តើទន្លេបួនមុខ មុនការកសាងរាជធានី ចតុមុខមានឈ្មោះថាដូចម្តេច ហើយក្រោយពីការកសាងរាជធានីរួចមានឈ្មោះថា ដូចម្តេច ? ហើយរាជធានីរបស់ព្រះបាទពញាយ៉ាតពេលនោះមានឈ្មោះថាដូចម្តេចដែរ ?

១២. តើព្រះបាទពញាយ៉ាត មានបុត្រប៉ុន្មានអង្គ ? អ្វីខ្លះ ?

១៣. តើព្រះបាទពញាយ៉ាតសុគតនៅឆ្នាំណា ? រាជបុត្រអង្គណាជាអ្នកស្នងរាជ្យ ? នៅឆ្នាំណា ?

ចម្លើយ

១. ឆ្នាំ ១៥៦៩ នៅពេលដែលស្តេចនៅសុខោទ័យបានជួយភូមា វាយអយុធ្យា ។ ភូមាបានតែងតាំងស្តេចនៅសុខោទ័យឲ្យ​មកសោយរាជ្យនៅអយុធ្យា ។

២. អត្តសញ្ញាណខ្មែរ នៅប្រទេសឡាវមានដូចជា៖

  • មានក្រុមជនជាតិខ្មែរ និងមនរស់នៅ
  • វត្តភូ ជាប្រាសាទដែលកសាងនៅសម័យអង្គរនៅភាគខាងត្បូងឡាវ
  • ការធ្វើកំណាយបុរាណវិទ្យា បង្ហាញថាមានរចនាបថមុនសម័យអង្គរ
  • មានសិលាចារឹក ជាភាសាសំស្ត្រឹត ក្នុងរាជព្រះបាទជ័យវម៌្មទី៧
  • មានប្រាសាទនៅតាមដងទន្លេមេគង្គ ជិតសុវណ្ណាខេត្តនិងជិតថាខេត្ត មានរចនាបថខ្មែរសម័យអង្គរ
  • មានរឿងព្រេង នៃបង្កើតរដ្ឋឡាវចេញមកពីក្រុងអង្គរ ។

៣. នៅស.វទី១៤ មានវិរៈបុរសម្នាក់ឈ្មោះ ហ្វា ង៉ុម ១៣១០ . ១៣២០ ព្រះអង្គត្រូវបានបញ្ជូនទៅក្រុងអង្គរអស់ជាច្រើនឆ្នាំ ។ បន្ទាប់មក ទ្រង់ត្រូវបានបញ្ចូនមកហ្លួងព្រះបាងវិញជាមួយនិងបុត្រីស្តេចអង្គរជាព្រះមហេសីឈ្មោះ កែវកញ្ញាអមដោយកងទ័ពមការពារផង ។ បន្ទាប់មក ប្រទេសឡាវគោរពព្រះពុទ្ធសាសនាថេរវាទតាមបែបខ្មែរ ត្រូវបានបង្កើតឡើង ។ ការវិលត្រលប់របស់ទ្រង់ គឺបានបង្កើតអាណាចក្រឡាន សាង ( ឡាន= មួយលាន , សាង = សំរី ) ដែលមានរាជធានីដែលហ្លួងព្រះបាង ។

៤. បន្ទាប់ពី រៀបអភិសេកព្រះនាងកែវកញ្ញា បានឃើញថានៅប្រទេសឡាវ មានភាពឃោរឃៅ កាប់សម្លាប់ សាហាវព្រះនាងក៏សុំព្រះបិតានៅអង្គរ ឲ្យបញ្ជូនព្រះសង្ឃនាំយកព្រះពុទ្ធសាសនា មកផ្សព្វផ្សាយនៅទីនេះដើម្បីសង្គ្រោះដល់សត្វលោក ។ ព្រមជាមួយគ្នានោះព្រះបិតានៅអង្គរបានឲ្យព្រះពុទ្ធរូប១អង្គរធ្វើពីកែវមរកត ដែលមាន​បញ្ចុះសារីកធាតុព្រះពុទ្ធផង មកប្រទេសឡាវ ។ ព្រះពុទ្ធរូបនេះ ឡាវហៅថាព្រះបង ក្រោយមកហៅថា ព្រះបាង ជាឈ្មោះរាជធានី ។

       សព្វថ្ងៃព្រះពុទ្ធរូបនេះ ស្ថិតនៅក្នុងប្រទេសថៃ ព្រោះថៃបានវាយយកប្រទេសឡាវជាច្រើនដងដាក់ជាចំណុះ ។ នៅក្នុងជ័យជំនះនៃសង្គ្រាម ថៃក៏បានយកព្រះពុទ្ធរូបនេះទៅអយុធ្យា ហើយក្លាយទៅជាពុទ្ធាទីសក្ការៈដ៏មានតម្លៃរបស់ថៃទៅវិញ ។

៥. ប្រទេសឡាវ និងជនជាតិឡាវគេតែងតែនិយាយថាព្រះរាជាដំបូងររបស់គេ កើតចេញពីអង្គរនឹងមានអង្គរជាអ្នកជួយក្នុងការបង្កើតរដ្ឋ ។ឡាវ និងអង្គរតែងមានមិត្តភាពនឹងគ្នាព្រោះរាជវង្សជាមួយគ្នា ។ ឡាវ បានចាត់ទុកអង្គរជា កន្លែងអស្ចារ្យ របស់ខ្មែរហើយហៅទីនេះថា នគរឥន្រ្ទបត្តិបុរី មានន័យថាបុរីព្រះឥន្រ្ទ ។

៦. បន្ទាប់ពីម៉ុងហ្គោល បានកាន់កាប់សុងខាងត្បូង ១២៧៩កំពង់ផែនៅអាស៊ីអាគ្នេយ៍ចាស់ៗ មានការធ្លាក់ចុះអន់ខ្សោយដូចជា កោះស៊ូម៉ាត្រា កោះហ្សាវ៉ា ហើយលេចឈ្មោះតំបន់ថ្មីដូចជា សៀន / សៀម ,​ម៉ាឡាកា ។ នៅពេកនេះហើយ ដែលម៉ុងហ្គោល បានបញ្ចូលបេសកទូតទៅប្រទេសនានាដើម្បីទំនាក់ទំនងពាណិជ្ជកម្មផ្លូវសមុទ្រ ដូចជាលោក ជូ​ តា កួន ( ជីតាក្វាន់ ) ជាជនជាតិចិន ក្នុងនាមជាបេសកទូតម៉ុងហ្គោល បានមកកម្ពុជានៅឆ្នាំ១២៩៦.៩៧ ។

៧. រាជវង្ស មិង បានបន្តយកកំពង់ផែនៅអាស៊ីអគ្នេយ៍ជាកំពងផែកណ្តាលវិញ ហើយហាមឃាត់ជនជាតិចិនមិនឲ្យធ្វើពាណិជ្ជកម្មក្រៅប្រទេសទេ ។ នយោបាយនេះបានជម្រុញឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍ប្រកួតប្រជែងគ្នា ដើម្បីក្លាយទៅជាកំពង់ផែកណ្តាលរបស់ចិន ។ ពេលនោះកំពង់ផែនៅស្រីវិជ័យ បានដួលរំលំ ហើយកំពង់ផែដែលជាដៃគូរសំខាន់សម្រាប់ចិន គឺសៀន/សៀម/និងម៉ាឡាកា ។

៨. តំបនអង្គរត្រូវបានបោះបង់ចោលនៅឆ្នាំ ១៤៣១ គ.ស ។      

៩. ឆ្នាំ១៤៣១ ( ឯកសារខ្លះថា ១៤៣២ ) ។ ការបោះបង់ចោលរាជធានីអង្គរនេះព្រោះ ៖

  • ចុងសម័យអង្គរកម្ពុជា ស្ថិតនៅក្នុងចម្បាំង៣លើកដែលបង្កដោយអយុធ្យា ដែលវាបង្កឲ្យខូចខាតឬបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចព្រមទាំងបណ្តាលពង្រឹងអំណាចរបស់ស្តេចអង្គរ ។
  • បារាយណ៍សោធរតដាក ឬបារាយណ៍ខាងកើតដ៏ធំធេងដែលជាប្រភពផ្តល់ទឹកសំរាប់វិស័យកសិកម្ម និងប្រើប្រាស់ត្រូវរីងស្ងួតរាំងស្ទះដោយការប្រែប្រួលខាងផ្លូវទឹក និងភាពរាំងស្ងួត ។
  • បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចក៏លែងមានទឹកច្រើនពេញ ប្រៀបដូចមុនទៀត ។ អ្នកស្រុកនាំគ្នាទៅរស់នៅក្នុងបារាយណ៍នោះ ។
  • នយោបាយកសិកម្មអតិផល និងបង្កើនរដូវដាំដុះដូចសតវត្សមុនៗ ត្រូវបរាជ័យរដូវប្រាំងខ្វះទឹកធ្វើស្រែប្រាំងសំរាប់ប្រើប្រាស់ក្នុង ជីវភាពនិងរបរសិកម្ម ។
  • បញ្ហាបរិស្ថាន ជាពិសេសដីដែលគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ និងដីដែលធ្លាប់ប្រើប្រាស់រាប់រយឆ្នាំមកហើយបានជួបប្រទះនឹងភាពខ្សោះជីជាតិ ។
  • រាជធានីអង្គរ នៅជិតប្រទេសសៀមពេកគឺ ៤០០គ.ម ពីអយុធ្យា ខ្មែរខ្លោចសៀមលើកទ័ពមកវាយរំខានដល់ការកសាងប្រទេសជាតិ ។
  • ប្រជារាស្ត្រ នៅអាណាខេត្តភាគខាងលិចត្រូវសៀមកៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសង្គ្រាម ជាច្រើនលើកច្រើនគ្រាជាមួយអយុធ្យា ។ គឺមនុស្សតិចពេក មិនអាចការពាររាជធានីអង្គរបាន
  • ជីវភាបប្រជាជន នៅតំបន់អង្គរនោះធ្លាក់ចុះជាពិសេសមិនអាច ផ្គត់ផ្គង់ជីវភាពរាជវង្សានុវង្សខ្មែរបានមានន័យថាចំនូលពន្ធមិនគ្រ​ប់គ្រាន់
  • ចំណែកតំបន់ចតុមុខ មានទីតាំងភូមិសាស្រ្តល្អសម្រាប់ការពារសត្រូវនឹង នៅឆ្ងាយពីអយុធ្យា
  • ស្វែងរកដីថ្មី សម្រាប់ធ្វើកសិកម្ម ។

១០. បានជាកម្ពុជា ធ្វើការផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានអនុវត្តន៍នយោបាយលើវិស័យពាណិជ្ជកម្ម នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ។​ ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រមិនបានធ្វើជំនួញបាន ក៏ធ្វើការផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេចតុមុខ ដែលជាកន្លែងប្រសព្វគ្នា៤មុខ និងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្ម តាមដងទន្លេមេគង្គ ចុះទៅសមុទ្រចិន​ឬក៏ឡើងមកចតុមុខវិញ ។ ពេលនោះកម្ពុជា មានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខវិញព្រោះពេលនោះ គឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិនឥណ្ឌា និងពួកអឺរ៉ុប ( ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិកអាស៊ានអញ្ចឹងដែរ ) ។

      ហេតុផលសេដ្ឋកិច្ច គឺពង្រីងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តារបស់កម្ពុជាគឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្រ របស់ចិនជាមួយអាស៊ីអាគ្នេយ៍ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក ។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹក ដែលជាប់ជាមួយសមុទ្រ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មតាមសមុទ្រ និងទន្លេធំ ជាមួយចិនអឺរ៉ុបឥណ្ឌា អាស៊ីមួយចំនួន ។ កំពង់ផែធំពេលនោះគឺ អយុធ្យានិងម៉ាឡាកា  ។

១១. ឈ្មោះទន្លេច្រាបឈាម ។ ក្រោយការកសាងរាជធានីហើយ គេហៅឈ្មោះថា ទន្លេបួនមុខ ដែលប្រសប់ដោយទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់និងទន្លេសាប ។ រាជធា​នីរបស់ព្រះ បាទពញយ៉ាតក្រោយពីសាងសង់រួច ទ្រងប្រទាននាមព្រះនគរថា «ក្រុងចតុមុខមង្គល​ សកលកម្ពុជាធិបតីសិរីធរ បវរឥន្ធបត្តបុរីរដ្ឋរាជសីមាមហានគរ​» ។

២. ព្រះបាទពញាយ៉ាតមានបុត្រ៣អង្គគឺ៖            

       ១.​​នរាយណ៍រាជា រាជបុត្រអ្នកម្នាងទេវី ( ខ្លះជាបុត្រអ្នកម្នាង សៀម ស្រងៀមឬស៊ីសាងាម )

     ២. ស្រីរាជា រាជបុត្រអ្នកម្នាងបទមកេសរ ( ខ្លះថាបុត្រអ្នកម្នាង ចាន់ឬច័ន្ទ )

      ៣ . ធម្មរាជា រាជបុត្រអ្នកម្នាងសៀមស្រងៀម ឬស៊ី សាងាម ។

១៣. ទ្រង់សុគត់នៅឆ្នាំ ១៤៦៦គ.ស​ ដោយជរារោគ ក្នុងព្រះជន្មាយុ ៧០វស្សា ។ ព្រះនរាយណ៍​សោយរាជ្យបន្តពីបិតាបានតែ ៥.៦ វស្សា ឆ្នាំ ១៤៦៣. ១៤៦៩ គ.ស​ ទ្រង់បប្រឈួនក៏សោយទីវង្គតទៅ ។  



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login