2019-05-20 09:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើនៅសម័យអង្គរមានសាកលវិទ្យាល័យអ្វីខ្លះ ?
២. តើព្រះបាទជ័យវម៌្មទី៧និយមគោរពព្រះពោធិសត្វអ្វី ក្នុងព្រះពុទ្ធសាសនាមហាយាន ?
៣. ហេតុអ្វីគោរម្យងាររបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីសម័យហ្វូណន រហូតមកដល់សម័យអង្គរ ខុសពីគ្នាពីសម័យកណ្តាលរហូតមកដល់បច្ចុប្បន្នដូចម្តេច ?
៤. ចូរនិយាយពីកម្ពុជានៅស.វទី១៤ ។
៥. ហេតុអ្វី បានជាកម្ពុជាផ្លាស់ប្តូររាជធានីពីអង្គរ មកភ្នំពេញ ?
៦. ចូរនិយាយពីការងាររដ្ឋបាលនៅសម័យអង្គរ ?
៧. ចូរនិយាយពីការលក់កាត់ទោសនៅសម័យអង្គរ ។
៨. តើឯកសារប្រវត្តិសាស្រ្តសម័យអង្គរ គេពឹងផ្អែកទៅលើអ្វីខ្លះ ?
៩. តើប្រវត្តិសាស្រ្តខ្មែរសម័យកណ្តាលគេពឹងផ្អែកទៅលើអ្វីដែរ ?
១០. អ្វីទៅគឺជាឯកសារពង្សាវតាខ្មែរ ?
១១. តើអ្នកគិតយ៉ាងណាដែលចំពោះសិលាចារឹក ,ពង្សាវតាខ្មែរនិង ឯកសារសហសម័យរបស់ពួកអឺរ៉ុប ?
១២. តើពង្សាវតាខ្មែរ ខុសពីសិលាចារឹក និងឯកសារសហសម័យដូចម្តេច ?
១៣. តើភាសាថៃ គឺជាអ្វី ?
១៤. តើដើមកំណើតភាសាថៃ បុរាណចេញពីណាមកពីណា ?
១៥. តើជនជាតិថៃបុរាណ ចេញពីមកពីតំបន់ខាងជើងប្រទេសវៀតណាម និងភាគអាគ្នេយ៍ប្រទេសចិននៅឆ្នាំណា ? នៅទីណាខ្លះ ?
១៦. តើជនជាតិថៃ បានមកដល់តំបន់កណ្តាលនៃប្រទេសថៃសព្វថ្ងៃនៅឆ្នាំណា ?
១៧. ចូរនិយាយពីកំណើតពាក្យ សៀន/ហ្សៀន/សៀម នៅក្នុងកំណត់ហេតុចិន ។
១៨. ចិនហៅថៃថា សៀម /ហ្សៀន/សៀន/សៀន.លូ ,ខ្មែរហៅថា សៀម ចុះថៃសព្វថ្ងៃហៅថាដូចម្តេច ?
១៩. តើជនជាតិថៃ បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំណា ? បានបង្កើតរដ្ឋឈ្មោះអ្វី ?
២០. តើអយុធ្យា បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំណា ?
២១. តើជនជាតិថៃ បានមកដល់តំបន់កណ្តាលនៃប្រទេសថៃសព្វថ្ងៃនៅឆ្នាំណា ?
២២. ចូរនិយាយពីកំណើតពាក្យ សៀន/ហ្សៀន/សៀម នៅក្នុងកំណត់ហេតុចិន ។
២៣. ចិនហៅថៃថា សៀម /ហ្សៀន/សៀន/សៀន.លូ ,ខ្មែរហៅថា សៀម ចុះថៃសព្វថ្ងៃហៅថាដូចម្តេច ?
២៤. តើជនជាតិថៃ បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំណា ? បានបង្កើតរដ្ឋឈ្មោះអ្វី ?
២៥. តើអយុធ្យា បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំណា ?
២៦. តើនៅពេលណា ដែលជាសង្គ្រាមរវាងសៀម និងខ្មែរពិតប្រាកដ ? ហេតុអ្វី ?
២៧. ហេតុអ្វីព្រះបាទនរេសួន មិនវាយយកតំបន់អង្គរ បេរជាមកវាយយកលង្វែក ? ចំណែកអយុធ្យា បែរជាចូលចិត្តមក វាយតំបន់អង្គរ ?
២៨ . ចាប់ពីស.វទី១៥ ដល់ទី១៩ តើថៃមានការចាប់អារម្មណ៍អំពីប្រាសាទបុរាណ ឬក៏រតកវប្បធម៌ខ្មែរដែរឬទេ ? ហើយពេលនោះថៃចាប់អារម្មណ៍អំពីអ្វី ?
២៩. តើនៅពេលណា ដែលថៃបានចាប់អារម្មណ៍ពីប្រាសាទបុរាណ និងមរតវប្បធម៌ជាតិរបស់ខ្លួន និងបានស្រាវជ្រាវប្រវត្តិសាស្រ្ត និងមរតកវប្បធម៌ ដណ្តើមជាមួយខ្មែរថាជារបសស់ខ្លួន ?
៣០.ចូរនិយាយពីជម្លោះរវាង ហង្សាវតី និងអយុធ្យា ។
ចម្លើយ
១. នៅសម័យអង្គរមានសាកលវិទ្យាល័យ ដូចជា៖
_ សាកលវិទ្យាល័យ ជ័យស្រី( ប្រាសាទព្រះខ័ន )
_សាកលវិទ្យាល័យ រាជវិហារ ( ប្រាសាទតាព្រហ្ម )
_សាកលវិទ្យាល័យ... ? ( ប្រាសាទបឹងមាលា ) ។
២.ព្រះបាទជ័យវម៌្មទី៧ និយមគោរពព្រះពោធិសត្វ៣ ក្នុងពុទ្ធសាសានាមហាយាន៖ ១.ព្រះពុទ្ធ ២.ព្រះពោធិសត្វអវលោកេស្វរៈ ៣.ព្រះពោធិសត្វព្រះនាងប្រាជ្ញាបារមីតា ។ គេឧស្សាហ៍ឃើញចម្លាក់ត្រៃសរណគមនេះជាងគេ គឺមានព្រះពុទ្ធរូបប្រក់នាគ ( កណ្តាល ) ព្រះពោធិសត្វអវលោកកេស្វរៈ ( ស្តាំ ) ព្រះពោធិសត្វប្រាជ្ញាបារមីតា ( ឆ្វេង ) ។
៣. គោរម្យងាររបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីសម័យហ្វូណន រហូតដល់សម័យអង្គរខុសពីគ្នាពីសម័យកណ្តាលរហូតមកកដល់បច្ចុប្បន្នគឺ ៖
គោរម្យងាររបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីសម័យហ្វូណន រហូតដល់មកដល់សម័យអង្គរ បង្កើតឡើងដោយយកពាក្យខ្មែរបុរាណលាយជាមួយពាក្យសំស្រ្តឹត និងបញ្ចប់ដោយពាក្យ វម៌្មទេវ ។ចំណែកគោរម្យងារព្រះមហាក្សត្រខ្មែរ សម័យកណ្តាលរហូតដល់បច្ចុប្បន្នបង្កើតឡើងដោយយកភាសាសំស្រ្តឹតលាយជាមួយភាសាបាលី ដែលមានលក្ខណៈយ៉ាងវែង ។ គោរម្យងារនេះបែប គេឃើញាមានប្រើនៅអយុធ្យា និងសុខោទ័យ ដែលជារដ្ឋកាន់ព្រះពុទ្ធសាសនា ។
៤.នៅក្នុងកំឡុងស.វទី១៤ អយុធ្យាឧស្សាហ៍ឈ្លានពានទៅលើអង្គរ និងលើកចុងក្រោយ១៤៣១. ៤៥ ។បន្ទាប់មកព្រះបាទពញាយ៉ាត បានរំដោះប្រទេសឲ្យរួចចេញពីអយុធ្យា និងបានផ្លាស់រាជធានីមកទិសខាត្បូងគឺភ្នំពេញ ។ ចំណែកអង្គរលែងក្លាយទៅមជ្ឈមណ្ឌលនយោបាយទៀតហើយ ប៉ុន្តែបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ ផ្នែកវប្បធម៌នៅអាស៊ីអាគ្នេយ៍ ។
៥. មានទ្រឹស្តី២ ៖
ទ្រឹស្តីចាស់៖ ដោយសារកម្ពុជា នៅជិតអយុធ្យាប្រមាណជា ៤០០គ.មការ៉េ ។ ហេដ្ឋារចនាសម្ព័ន្ធនៅអង្គរទទួលរងការខូចខាត ហើយពុំអាចស្តារឡើងវិញបាន ។ នៅអង្គរមានប្រជាជនតិច និងពុំអាចការពាររាជធានីបាន ។ តំបន់កសិកម្ម នៅអង្គរពុំអាចធ្វើកសិកម្មតទៀតបានទេជាដើម ។
ទ្រឹស្តីថ្មី ៖ សម័យកាលនេះ គឺជាពេលដែលគេប្រកួតប្រជែងគ្នាធ្វើពាណិជ្ជកម្មជាមួយចិន ដោយមានកំពង់ផែជាច្រើនបានកើតឡើងដូចជាម៉ាឡាកា អយុធ្យា ហ្សាវ៉ាខាងជើង បាហ្គាន វៀតណាមខាងត្បូង ជាដើម ។ ចំណែកនៅរាជធានីនៅអង្គរ មិនមែនជាកន្លែងធ្វើជំនួញ និងមជ្ឈមណ្ឌលនយោបាយទៀតទេ ព្រោះទីតាំងមជ្ឈមណ្ឌលបានស្ថិតនៅតាមមាត់ទមុទ្រ និងតាមដងទន្លេនៃពាណិជ្ជកម្ម ។ ដូចនេះ កម្ពុជាបានផ្លាស់ទីតាំងនៅទន្លេចតុមុខ ដែលជាកន្លែងប្រជុំនៃទន្លេ៤មុខ និងប្រជុំនៃអ្នកជំនួញតាមទន្លេទាំង៤នេះទៅសមុទ្រ និងឡើងពីសមុទ្រមកវិញ ។
៦. អាណាចក្រអង្គរទាំងមូល ត្រូវបានបែកចែកជាខេត្តចំនួនពី៩០ ទៅ ១០១ ខេត្តដោយមានស្តេចត្រាញ់ ឬចៅហ្វាយខេត្តមើលការខុសត្រូវ ។ អំណាចគ្រប់គ្រងត្រុវបែងចែកជាពីរគឺអំណាចមជ្ឈឹម និងអំណាចភូមិភាគ ។ ព្រះរាជា ជាម្ចាស់ផែនដី ដោយមានសិទ្ធិលើដីធ្លីទាំងអស់ ។ ព្រះរាជា ជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់អាចជ្រើសតាំងនិងដកហូតដំណែងមន្រ្តីតាមព្រះទ័យ ។ ទ្រង់ជាមេបញ្ជាការកងទ័ពដោយផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង ។
សរុបមកព្រះរាជាអ្នកកាន់កាប់អំណាចទាំង៣ គឺនិតិបញ្ញតិនិតិប្រតិបត្តិ និងអំណាចតុលាការ ។
៧. នៅសម័យអង្គរ ការផ្តន្ទាទោសដល់ជនជាប់ទោសមាន៣កម្រិតគឺ៖
ក. ទោសស្រាល៖ គេពិន័យឲ្យបង់ជាប្រាក់ ឬរបស់របរផ្សេងៗ
ខ. ទោសមធ្យម ឬធ្ងន់ល្មម៖ គេចៀរស្លឹកត្រចៀក កាក់ច្រមុះ ឬកៀបក្បាលក្នុងដង្កៀបជាដើម ។
គ. ទោសធ្ងន់៖ គេយកទៅកប់ចោលទាំងរស់ ចងទុកឲ្យសត្វសាហាវស៊ី ។
៨. ឯកសារប្រវត្តិសាស្រ្តសម័យអង្គរ គេពឹងផ្អែកលើ៖ សិលាចារឹក , ឯកសារចិន និងបរទេសមួយចំនួនទៀតដែលបានកត់ត្រាអំពីសម័យអង្គរ, ការវិភាគផ្សេងៗ ។
៩. ប្រវត្តិសាស្រ្តខ្មែរសម័យកណ្តាលពឹងផ្អែកលើ ពង្សាវតាខ្មែរ ដែលបានតាក់តែងឡើងនៅស.វទី១៩ ទាំងស្រុង ២. សិលាចារឹក ( មានតិចតួច ) ៣. ឯកសារពួកអឺរ៉ុប និងបរទេសមួយចំនួនទៀត ដែលមាននិយាយពីខ្មែរ ៤,ការវិភាគផ្សេងៗ ។
១០. ឯកសារពង្សាវតាខ្មែរ គឺជាឯកសារដែលបានតាក់តែងឡើងនៅស.វទី១៩ .២០ ដែលនិយាយពីរឿងរ៉ាវកាលពីស.វទី១៤.១៩ ។ អ្នកដែលបានសរសេរពង្សាវតាឡើងនេះ មានអ្នកអង្គម្ចាស់នុប្បរ័ត្ន ,ឧកញ៉ា វាំង ជួន , ឯកសារវត្តទឹកវិល , ឯកសារវត្តទឹកផុស , ឯកសារវត្តមួយចំនួនទៀតជាដើម ។
១១. សិលាចារឹក គឺជាឯកសារសរសេរ ដែលបានកត់ត្រារឿងរ៉ាវ ដែលបានកើតឡើងភ្លាម ឬក្រោយបន្តិច ។ ឯកសារពង្សា ដែលសរសេរឡើងនៅស.វទី ១៩.២០ ដែលនិយាយរឿង កាលពី៥សតវត្សមុនរហូតមក ។ ឯកសារសហសម័យរបស់ពួកអឺរ៉ុប គឺជាឯកសារដែលពួកអឺរ៉ុបបានកត់ត្រាពីកម្ពុជាភ្លាម នៅពេលដែលពួកគេបានមកដល់កម្ពូជាពីស.វទី១៦ មកដល់បច្ចុប្បន្ន ។
១២. គឺសិលាចារឹក និងឯកសារសហសម័យ បានកត់ត្រារឿងរ៉ាវដែលបានកើតឡើងភ្លាម ឬក្រោយពេលបន្តិច ( មានភាពត្រឹមត្រូវច្រើន ) ។ចំណែកពង្សាវតា បានកត់ត្រារឿងរ៉ាវដែលបានកើតឡើងប្រមាណជា៥០០ឆ្នាំមុន ( អាចមានភាព មិនប្រក្រតី ឬរឿងរ៉ាវមិនពិតច្រើន ) ។
១៣. អម្បូរភាសាថៃ គឺជាភាសាសំខាន់ទី៣ នៅអាស៊ីអាគ្នេយ៍ដែលមានគ្រាមភាសាប្រហែលជា៣០០។ ដើម្បីសិក្សាភាសាថៃសម័យថ្មី គឺផ្តើមចេញពីភាសា មន ខ្មែរ មានន័យថាភាសាផ្លូវការសម័យថ្មីរបស់ថៃ ហើយនឹងឡាវព្រមទាំងភាសាដទៃទៀតនៅក្នុងប្រទេសថៃ ពិសេសតំបន់ភាគឦសាន ។ ភាសាខ្លះទៀតនៅតំបន់ភាគ ពាយ័ព្យ នៃប្រទេសវៀតណាម ភាគខាងត្បូងប្រទេសចិន រដ្ឋសាននៅភាគឦសានប្រទេសភូមា ។
១៤. ដើមកំណើតភាសាថៃបុរាណ ចេញពីមកពីតំបន់ខាងជើងប្រទេសវៀតណាម និងភាគអាគ្នេយ៍ប្រទេសចិន ព្រោះនៅទីនោះមានជនជាតិអម្បូរភាសាថៃបុរាណរស់នៅ ។
១៥. ជនជាតិថៃបាន ចេញមកពីតំបន់ខាងជើងប្រទេសវៀតណាម និងភាគអាគ្នេយ៍ប្រទេសចិន មកកាន់តំន់អាស៊ីអាគ្នេយ៍ដីគោកនៅកំឡុង២០០០ឆ្នាំមុន ហើយបានធ្វើដំណើរទៅទីសផ្សេងៗគ្នា មានឡាវថៃភាគខាងជើងភូមាឥណ្ឌា និងរហូតដល់ខាងត្បូងចិន ។
១៦. ជនជាតិថៃ បានមកដល់តំបន់កណ្តាលនៃប្រទេសថៃសព្វថ្ងៃ កំឡុង១០០០ឆ្នាំ មុន( ចុងសម័យអង្គរ ) ។ បន្ទាប់មកសាយភាយ យឺតៗមកដល់តំបន់ភាគខាងត្បូង និងចូលទៅទីកន្លែងដែលមានជនជាតិមន ខ្មែរតាំងទីលំនៅ ។ ជាអកុសលជនជាតិថៃ បានជំនួសឲ្យជនជាតិមនខ្មែរ នៅលើទឹកដីខ្លួននៅតំបន់ភាគច្រើនក្នុងប្រទេសថៃបច្ចុប្បន្ន ។
១៧. ឯកសារចិនសម័យកាលម៉ុងហ្គោល គ្រប់គ្រងឆ្នាំ១២៨០បាននិយាយពីតំបន់ពាណិជ្ជកម្មថ្មីគឺ សៀន /ហ្សៀន / នៅតាមដងទន្លេមេណាម ជិតអយុធ្យា ឬបាងកក ។ ចិនបានប្រើប្រាស់ឈ្មោះ សៀន ដើម្បីសម្គាល់ទឹកដីថៃ ចាប់ពីអយុធ្យាដល់ដងទន្លេមេណាម ជាឈ្មោះសម្រាប់រដ្ឋនៅចំកណ្តាលទីក្រុងអយុធ្យា ឬបាងកករហូតដល់សម័យថ្មី ។ នេះដូចចិន ហៅចេនឡា ដើម្បីសម្គាល់កម្ពុជាពីស.វទី៧ ដល់ទី១៩ដែរ ។
១៨. ថៃសព្វថ្ងៃហៅស្យាម ( សា + យ៉ាម ) ។
១៩. ជនជាតិថៃ បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំ ១២៣៨ គ.ស ហើយបានបង្កើតរដ្ឋឈ្មោះ សុខោទ័យ ។
២០. អយុធ្យា បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំ ១៣៥០គ.ស ។
២១. បើឥយោងតាមសិលាចារឹក អយុធ្យាដំបូងគឺជាព្រះរាជវង្សខ្មែរ ដែលបានគ្រប់គ្រងតំបន់នេះតាំងស.វទី៧ គឺជាព្រះបាទហស៌វម៌្មដែលចៅរបស់ព្រះឦសានវម៌្មទី១ នៅសម្បូរព្រៃគុក ហើយរាជ្យវង្សនេះ បានបន្តរហូតដល់សតវត្សទី១៥ មុនការវាយលុករបស់ភូមា ។
២២.នៅឆ្នាំ ១៥៦៩ ដែលភូមាបានវាយលុកចូលអយុធ្យាពេលនោះស្តេចនីសុខោទ័យ បានជួបភូមាក្នុងការវាយលុកអយុធ្យា ។ នេះក៏ព្រោះតែអយុធ្យា បានវាយយកខ្លួនមកគ្រប់គ្រងនៅឆ្នាំ ១៤៣៨ ។
២៣. ជនជាតិថៃបានផ្តាច់ខ្លួនពីអង្គរ នឹងបានបង្កើតរដ្ឋផ្ទាល់ខ្លួននៅសុខោទ័យនៅឆ្នាំ ១២៣៨ ( ថៃភាគខាងជើង ) ។ ចំណែកអយុធ្យា បានផ្តាច់ខ្លួនពីអង្គរនៅឆ្នាំ ១៣៥០ ( ជារាជវង្សខ្មែរតាំងពីស.វទី៧ ) ( យោងតាមរយៈសិលាចារឹក ) ។ រីឯ សិលាចារឹកនៅប្រាសាទអង្គរវត្តឆ្នាំ ១១១៣. ១១៥០ គ.ស ស្យាំ គឺមកពីតំបន់ល្វោ ( ខេត្តលុពបុរី ) ។
ចំណែកឯកសារចិនឆ្នាំ ១២៨០ ហៅថា សៀម / សៀន គឺតំបន់នៅជិតវាងកកសព្វថ្ងៃ និងហៅថា សៀន លូ នៅឆ្នាំ១៣៤៩ ដើម្បីសម្គាល់តំបន់ជិតបាងកក និងតំបន់ល្វោ ( លព្វបុរី ) និងក៏បានបញ្ជាថា តំបន់សុខោទ័យ និងបាងកកជាកន្លែងផ្សេងពីគ្នាដែរ ។
ឆ្នាំ ១២៩៦ សៀម ស្ថិតនៅភាគនរតីទីក្រុងអង្គរ ឯកសារចិនរបស់លោក ចូវ តាកួន ( ជីវ តាក្វាន់ ) ។ ក្រោយឆ្នាំ ១៣៤៩ ចិនហៅ សៀន លូ ដែលរួមបញ្ចូលតំបន់អយុធ្យានិងល្វោ ( លុពបុរី ) ។ នៅឆ្នាំ ១៥៦៩ រាជវង្សនៅសុខោទ័យ បានជួយភូមាវាយអយុធ្យា រួចភូមាឈ្នះ ហើយរាជវង្សសុខោទ័យបានមកគ្រប់គ្រងនៅអយុធ្យា ។ នេះមានន័យថា ជនជាតិថៃ បានបន្តសៀម ( រាជវង្សខ្មែរ ) ហើយក៏ហៅខ្លួន ឯងថា សៀមទាំងអស់គ្នា ។
ដូចនេះ សៀម និងជនជាតិថៃ គឺជាក្រុមមនុស្ស២ ផ្សេងគ្នា មួយនៅសុខោទ័យ និងមួយទៀតនៅអយុធ្យា ។ ក្រោយមក សុខោទ័យ បានបន្តពីអយុធ្យា ហើយក៏ប្រើឈ្មោះសៀម= ស្យាម រហូតមក ។
២៤. រាជវង្សនៅអយុធ្យា ក្លាយមកជារាជវង្ស នៃជនជាតិថៃពិតប្រាកដ នៅពេលដែលភូមាបានវាយឈ្នះអយុធ្យា ។ បន្ទាប់មក ស្តេចភូមា បានតែងតាំងព្រះបិតាព្រះបាទនរេសួន/ នរេសួន ជាស្តេចទី១ ( ជនជាតិថៃ ) នៅអយុធ្យាដែលពីមុនព្រះអង្គជាស្តេចនៅសុខោទ័យ ។ បន្ទាប់ពីឡើងសោយរាជ្យ ព្រះបិតាព្រះបាទនរេសួន ត្រូវនាំយកសួយសារអាករទៅថ្វាយស្តេចភូមា ដើម្បីជាការតបស្នងសងគុណនិងជាប្រទេសចំណុះ ។
២៥. សង្គ្រាមរវាងខ្មែរនិង អយុធ្យា នៅមុនសតវត្សទី១៥ ជាសង្គ្រាមរវាងខ្មែរ២ក្រុម ព្រោះរាជវង្សខ្មែរនៅអយុធ្យា តែងតែចាត់ទុករាជធានីអង្គរ ( ណាខនហ្លួង = រាជធានីដ៏អស្ចារ្យ ) ថាជារបស់ខ្លួនដែរ ។ ដូចនេះអយុធ្យា តែងតែធ្វើសង្គ្រាមជាមួយកម្ពុជា ដើម្បីដណ្តើមរាជធានីអង្គរ ។
២៦. នៅឆ្នាំ ១៥៧៤ និងឆ្នាំ១៥៩៣ .៩៤ ទើបជាសង្គ្រាមរវាងខ្មែរ និងសៀម ពិតប្រាកដ ព្រោះអ្នកគ្រប់គ្រងអយុធ្យា ពេលនោះគឺ ព្រះបាទនរេសួន ជារាជាវង្សជនជាតិថៃនៅសុខោទ័យមកសោយរាជ្យនៅអយុធ្យា ៖
នៅឆ្នាំ ១៥៧៤ អយុធ្យាជាប់វាយជាមួយភូមា ខ្មែរក៏ឆ្លៀតឱកាសដណ្តើមយកទឹកដីដែលបាត់បង់មកវិញ ។
នៅឆ្នាំ ១៥៩៣ .៩៤ ជាការសងសឹកមកវិញ អយុធ្យាបានវាយកម្ពុជា ។ ម្យ៉ាងទៀតគឺជាការបង្ហាញរបស់អយុធ្យាថា ជាអាណាចក្រខ្លាំងវាយយកប្រទេសក្បែរខ្លួនដាក់ចំណុះ ព្រោះនេះជាសម័យចក្រត្តិនិយមពង្រីកទឹកដី ពង្រីកអំណាច៕ មួយទៀតគឺជា ការបង្ហាញអំណាចតាមផ្លូវសមុទ្រ ដើម្បីរកស៊ីពាណិជ្ជកម្មជាមួយចិន នៅឆ្នេរសមុទ្រខាងត្បូង ។
២៧. បានជាព្រះបាទនរេសួន មិនវាយតតកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកពីសុខោទ័យ ព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌តែការពង្រីកអំណាច ឥទ្ធិពល និងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន និងពួកអឺរ៉ុបដែរ ។
ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជា រាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួង = រាជធានីថ៏អស្ចារ្យ ) ជារបស់គេដែរ ។ អយុធ្យា និង អង្គរ + លង្វែក គឺមានប្រពៃណីវប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង....ដូចគ្នា ។ សង្គ្រាមនេះគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាចនិងការដណ្តើមទីតាំងដូនតារបស់ខ្លួន ដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាច និងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។
២៨. ចាប់ពីស.វទី១៥ ដល៉ទី ១៩ ថៃមិនការចាប់អារម្មណ៍អំពីប្រាសាទបុរាណ ឬក៏រតកវប្បធម៌ខ្មែរ ឬក៏សៀមនោះទេ ។ នៅពេលនោះថៃចាប់អារម្មណ៍តែអំពី ការធ្វើជំនួញពាណិជ្ជកម្មជាមួយចិន ដោយប្រកួតប្រជែងជាមួយម៉ាឡេស៊ី ដើម្បីធ្វើមជ្ឈមណ្ឌលកណ្តាលរបស់ចិន នៅអាស៊ីអាគ្នេយ៍ ។
២៩. ថៃបានចាប់អារម្មណ៍ប្រាសាទបុរាណនិងមរតកវប្បធម៌ ជាតិរបស់ខ្លួន ការបង្ហាញថាជាស្យាម ឬក៏ជនជាតិថៃនៅពេលដែលពួកអឺរ៉ុប បានមកដល់ប្រទេសថៃនាសតវត្សទី១៨.១៩ ។ នៅពេលនោះថៃបានយកចំណេះដឹងពីពួកអឺរ៉ុបដោយប្រទេសមួយមានវប្បធម៌ សាសនា មានប្រវត្តិសាស្រ្តរបស់ខ្លួន មានមរតកដែលដូនតាបានបន្សល់ទុកប្រទេសត្រូវមានព្រំដែនច្បាស់លាស់ ( មិនមែនឥទ្ធិពលគ្រប់ដណ្តប់លើនោះទេ ) មានការដឹកនាំរដ្ឋរបែបសម័យទំនើប ជាដើម ។ នៅពេលនេះហើយ ដែលថៃចាប់ផ្តើមមានជម្លោះផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្តជាមួយនឹងខ្មែរ ហើយអះអាងថាជារបស់ខ្លួន ។
៣០. ហង្សាវតី និងអយុធ្យាគឺជា ភាគីជម្លោះដ៏ខ្លាំងក្លានៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ។ ហង្សាវតី ព្យាយាមដណ្តើមយកអយុធ្យានិងថៃទាំងអស់មកគ្រប់គ្រងទាំងអស់ ។ នៅឆ្នាំ១៥៦០. ១៥៨០ ហង្សាវតីវាយយកឈៀងម៉ៃ និងតំបន់ភាគខាងជើងថៃ និងឡាវភាគខាងជើង ។ នៅឆ្នាំ១៥៦៩ សុខោទ័យបានជួយ ហង្សាវតីក្នុងការវាយយកអយុធ្យា ។ បន្ទាប់មក ហង្សាវតី បានលើកស្តេចនៅសុខោទ័យឲ្យសោយរាជ្យនៅអយុធ្យានាឆ្នាំ១៥៦៩ ។ នេះគឺជាសន្តិវង្សថសថ្មី នៅអយុធ្យា ហើយបានវាយលុកបន្ទាយលង្វែក ២ដង ( ១៥៧៤,៩៣ ) ។ ចំណែក ឈៀង ម៉ៃ ស្ថិតនៅឆ្ងាយភាគខាងជើងថៃ ហើយក៏ស្ថិតនៅក្រោមការគ្របប់គ្រងរបស់ភូមារហូតដល់ស.វទី១៨ ។