2019-05-21 06:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើទានមានប៉ុន្មានជំពូកអ្វីខ្លះ ?
២. ហេតុអ្វីបានជាទានទាំងពីរជំពូកនេះមានអានិសង្ឃដូចម្តេច ?
៣. ហេតុអ្វីបានជាព្រះពុទ្ធជាម្ចាស់ មិនទទួលទានដែលព្រះនាងបជាបតិគោតមី ដែលខំធ្វើជាត្រៃចីវរដោយផ្ទាល់នោះ ?
៤. តើពិធីធ្វើសង្ឃទានមានប៉ុន្មានបែប ? អ្វីខ្លះ ?
៥. តើពិធីកម្មបុណ្យសង្ឃទានប្រព្រឹត្តទៅយ៉ាងដូចម្តេច ? ចូរបញ្ចាក់ឲ្យបានច្បាស់លាស់ ។
ចម្លើយ
១. ទានមានពីរជំពួកគឺ៖
២. ចំពោះទានទាំងពីរជំពូកនេះ សង្ឃទាននេះមានផល្លានិសង្ឃច្រើនលើសលុប ជាងបដិបុគ្គលិកទាន ព្រោះទាននៅក្នុងព្រះពុទ្ធសាសនា សំដៅលើទឹកចិត្តទូលំទូលាយ សាធារណៈមិនចង្អៀតចង្អល់គឺ ឈរលើទស្សនប្រកបដោយបញ្ញានាំឲ្យព្រះពុទ្ធសាសនារុងរឿងយូរអង្វែង ។
៣. សូម្បីព្រះនាង បជាបតិគោតមី ម្តាយមីង ព្រះពុទ្ធខំធ្វើត្រៃចីវរដោយផ្ទាល់តាំងពីចាប់ផ្តើមដាំ កប្បាសរហូតដល់ដេរ ចេញជាចីវរ១ត្រៃ យកទៅថ្វាយផ្ទាល់ព្រះពុទ្ធជាម្ចាស់ ក៏ព្រះអង្គមិនទទួលដោយទ្រង់ស្វែងយល់ច្បាស់ នូវកុសលចេតនា របស់ព្រះនាងដែលបរិច្ចាគទានពេលនោះ ជាបាដិបុគ្គលិទាន ប្រគេនចំពោះព្រះពុទ្ធអង្គផ្ទាល់ នាំឲ្យមានអានិសង្ឃតិចដោយព្រះទ័យមហាករុណាទិគុណ ប្រកបដោយកតញ្ញូ ចំពោះម្តាយមីងទើបទ្រង់បានបង្វែរឲ្យប្រគេនចំពោះព្រះសង្ឃ ទើបជាសង្ឃគតាទាន ឬជាសង្ឃទានស្មោះ មិនចំពោះភិក្ខុសាមណេរ ណាមួយឡើយ ហើយទ្រង់សសើរសង្ឃទាននេះ ថាមានអានិសង្ឃច្រើនជាអនេក ។
សង្ឃទានមាន៧ប្រភេទ តែសម័យបច្ចុប្បន្នយើងធ្វើបុណ្យសង្ឃទានមិនបានគ្រប់៧ប្រភេទទេ បានត្រឹមតែមួយប្រភេទគឺធ្វើចំពោះភិក្ខុ សាមណេរដែលសង្ឃចាត់មកតាម ការអារាធនានិមន្តរបស់ខ្លួនតែប៉ុណ្ណោះ ។
ការនិមន្តព្រះសង្ឃទៀតសោត អាស្រ័យចៅអធិការវត្ត ឬភិក្ខុតំណាងសង្ឃ ( ភិក្ខុទ្ទេសកភិក្ខុ ) ចាត់មកទោះជាភិក្ខុក្តី ឬសាមណេរក្តី ក្មេងក្តីចាស់ក្តី ទាយកទាយិកា មិនត្រូវអាក់អន់ចិត្ត ឬរង្គៀសចិត្តទេ ព្រោះថាបើសម្លឹងចំពោះភិក្ខុសាមណេរមួយរូបៗ នាំឲ្យចិត្តសោមន្ស ឬទោមនុស្សជាហេតុក្លាយទៅជាបាដិ បុគ្គលិកទាន ដូច្នេះត្រូវតែតាំងចិត្តគោរព ចំពោះព្រះសង្ឃ ឧទ្ទិសចំពោះសង្ឃទាននោះទើបឈ្មោះថា សង្ឃទានពេញលក្ខណៈពិតប្រាកដ ។
៤. បើនិយាយអំពីធ្វើសង្ឃទានមាន២បែប គឺមាន៖
សង្ឃទានមានទ្រង់ទ្រាយធំឬតូច អាស្រ័យលើចង្ហាន់និង ទេយ្យវត្ថុហើយនឹងបដិគ្គាហកៈ មានចំនួនច្រើនឬមធ្យម តិច តាមលទ្ធភាពអ្នកម្ចាស់ដើមបុណ្យធ្វើ ។
ចំពោះអានិសង្ឃ អាស្រ័យលើកម្លាំងនៃកុសលចេតនា ទាំង៣គឺបុព្វចតនាមុញ្ចនចេតនា១ អបរាបរចេតនា១ ។
ការនិមន្តព្រះសង្ឃ១អង្គ ២អង្គ ឬច្រើនអង្គដល់១០អង្គ ក៏ដោយហើយប្រគេនចង្ហាន់ ប្រគេនឆាន់នៅផ្ទះបុណ្យក៏បាន និមន្តច្រើនអង្គធ្វើពិធីរាប់បាត្រវេចង្ហាន់ ប្រគេនដាក់ចានស្រាក់ ចប់កិច្ចហើយព្រះអង្គនិមន្តយកទៅឆាន់នៅវត្តក៏បាន អាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកដើមបុណ្យ ។
៥. មនុស្សការព្រះរតនត្រ័យ សមាទានសីលចប់ រាប់បាត្ររួចវេសង្ឃទាន ដោយអ្នកដើមបុណ្យនាំគ្នាទ្របាត្រ ទ្រចង្ហាន់ កាន់គ្រឿងបរិក្ខារទេយ្យវត្ថុ ឬអ្នកផ្សេងទៀតជួយកាន់ក៏បានលើកឡើងសូត្រវរេតាមលោកអាចារ្យដូចតទៅ៖
« មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេមសាធុ ភន្តេ សង្ឃោ ឥមានិ ខាទនីយភោជនីយាទីនិ បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ជ អម្ហកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ » ។
ទិតិយម្បិ មយំ ភន្តេ ... ។ល។
តតិយម្បិ មយំ ភន្តេ.... ។ល។
បពិត្រព្រះសង្ឃដ៏ចម្រើន យើងខ្ញុំទាំងឡាយបានចាត់ចែងហើយនូវវត្ថុទាំងឡាយ មានខាទនីយៈ និងភោជនីហារជាដើមនេះ ( មកតម្កល់ទុកក្នុងទីនេះ ) សូមវេរប្រគេនដល់ព្រះសង្ឃ ។
បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយក នូវវត្ថុទាំងឡាយមានខាទនីយៈ និងភោជនីហារជាដើមនេះដោយប្រពៃ ដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ របស់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់យើងខ្ញុំទាំងឡាយផង អស់កាលជាអង្វែងទៅហោង អស់វារៈ២ដងផង អស់វារៈ៣ដងផង ។
សេចក្តីបញ្ចាក់
ការប្រគេនចង្ហាន់ដោយវាចារគឺជាការវេរចង្ហាន់ប្រគេន ព្រះសង្ឃពុំមានជាកត្តាសំខាន់ទេ ចង្ហាន់ដដែលភិក្ខុសង្ឃអាចឆាន់បានលុះត្រាណាប្រគេនដោយកាយ ។
ចំណែកឯបិណ្យ ដែលយើងធ្វើហើយ ក្លាយជាបាដិបុគ្គលិកទានឬបានជាសង្ឃទាននោះមិនពាក់ព័ន្ធដល់ការវេរនោះទេសំខាន់លើទឹកចិត្តសំលឹងលើបដិគ្គាហកៈបានត្រឹមត្រូវឬមិនត្រឹមត្រូវប៉ុណ្ណោះ ។
ពិនិត្យសង្ឃទាន និងបាដិគ្គលិកទាន បើប្តីប្រពន្ធនៃគ្រូសារមួយធ្វើបុណ្យសង្ឃទានតំណាងសង្ឃចាត់សាមណេរមួយអង្គមកទទួលម្ចាស់ទានជាប្តីអន់ចិត្តថា នេះលោកនេនកូនអ្នកនេះ កូនអ្នកនោះ មិនសូវគោរពសង្ឃទានខ្លួន ឯប្រពន្ធសប្បាយចិត្តថានេះជាទង់ជ័យព្រអរហន្ត គោរពសង្ឃទានខ្លួន ។ ដូច្នេះនិមន្តបដិគ្គហកៈមួយអង្គក្តី រាប់សិនអង្គក្តី បើម្ចាស់ទានអន់ចិត្តឬត្រេអរថានេះនេនឬនេះគ្រូធំពូកែរ ការសំលឹងយ់ាងដូច្នេះទោះរាប់សិនអង្គកិ្ត ក៏មិនក្លាយជាសង្ឃទានដែរ ។ ផ្ទុយទៅវិញបើនិមន្តមួយអង្គទោះជាសាមណេរតូចក្តី ឲ្យតែសំលឹងថា តំណាងសង្ឃចាត់មកគិតថាលោកនៅក្មេង តែជាអ្នកបួសប្រព្រឹត្តព្រហ្មចរិយធម៌ជាដើម នោះជាសង្ឃគតាទានពិតៗ ។
ដូច្នោះហើយបានជាបុណ្យដែលធ្វើឲ្យបានជា សង្ឃគតាទានត្រូវសម្បយុត្តដោយបញ្ញា ពិចារណាដោយសម្មាទិដ្ឋិ ។
៦. គឺត្រូវរក្សាចិត្តដូចខាងក្រោម៖
ចិត្តទាំង២វារៈនេះសុទ្ធតែគោរពក្នុងទេស្យធម៌ក្នុងបដិគ្គាហកៈ ។