2019-05-21 07:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើត្រូវប្រើដុំនិមិត្តសីមាប៉ុន្មានដុំ ក្នុងការធ្វើបុណ្យបញ្ចុះសីមា ?
២. តើពិធីបុណ្យបញ្ចុះសីមាគេប្រារព្ធឡើងរយៈពេលប៉ុន្មានថ្ងៃ ?
៣.ដើម្បីប្រារព្ធពិធីបុណ្យបញ្ចុះសីមាតើគេត្រូវយកចិត្តទៅលើអ្វីខ្លះជាសំខាន់ ?
៤. ហេតុអ្វីបានជាចាំបាច់ចុះឈ្មោះសង្ឃដែលចូលរួម ឲ្យបានច្បាស់លាស់និងបែងចែកររោងទិសឲ្យបានច្បាស់លាស់ ?
៥. តើពិធីសែនក្រុងពាលីនៃបុណ្យបញ្ចុះសីមាត្រូវរៀបចំយ៉ាងដូចម្តេច ? ចូររៀបរាប់ឲ្យបានក្បោះក្បាយ ?
ចម្លើយ
១. មានចំនួន៩ដុំ សម្រាប់ ធ្វើជាពិធីបញ្ចុះសីមា ។
២. តាមទម្លាប់ គេនិយមធ្វើពីរយប់បីថ្ងៃ ឬបីយប់បួនថ្ងៃតាមការឯកភាពគ្នារបស់ពុទ្ធបរិស័ទក្នុងវត្តនីមួយៗ ។
៣. ដើម្បីធ្វើបុណ្យបញ្ចុះសីមា ដំបូងត្រូវពិនិត្យដុំថ្មជានិមិត្តសីមាមានចំនួនគ្រប់គ្រាន់ឬនៅ ? ស្នែង អំបោះចង់ស្រះជាសង្រែក អន្លួង កាំបិត ផ្ទឹល ទឹក កំបោស ( ចំពោះកំបោសសម្រាប់លោកសង្ឃ អ្នកដឹកនាំពិធីគូសក្រឡាជាន់តារាង ) កន្លែងកាន់មេក្រូ ( ព្រោះពេលជាន់តារាងមិនមាននរណាទៅចូលបានទេ ) ។ ជាពិសេសមើលការជីករណ្តៅសីមា កុំឲ្យឆ្ងាយពីខឿនព្រះវិហារ គួរជីកជាប់ចែងខឿនព្រះវិហារតែម្តង ងាយក្នុងពិធីព្រះសង្ឃធ្វើសង្ឃកម្ម ។
ជាធម្មតាក្នុងពិធីបញ្ចុះសីមា ត្រូវមានអភិសេកព្រះពុទ្ធរូប ។ ដូច្នេះត្រូវត្រៀមឲ្យហើយ ផ្កាភ្ញី ធូប ទៀន សម្រាប់ជាសក្ការៈ ។
៤. ដល់ថ្ងៃបុណ្យពេលព្រះសង្ឃនិមន្តមកត្រូវមានគណកម្មាធិការមួយចាំទទួលចុះឈ្មោះព្រះសង្ឃ និងចែកតាមរោងទិសកំណត់នាមនិងវត្តឲ្យបានច្បាស់ ។ ព្រោះពេលធ្វើសង្ឃកម្ម ព្រះសង្ឃដែលជាអ្នកដឹកនាំពេលធ្វើពិធីបញ្ចុះសីមា ត្រូវប្រកាសឲ្យភិក្ខុចូលរួមបាត់មុខមិនបានដោយគ្មានមូលហេតុ បើមិនមានចូលរួមទេត្រូវចេញឲ្យឆ្ងាយពីព្រំដែនវត្ត ។ កន្លែងខ្លះលោកធ្វើយ៉ាងនេះក៏មានការអាក់អន់ស្រពន់ចិត្តតែតាមពិតឺមានលក្ខណៈវិន័យសុទ្ធសាធ ។ ព្រោះមានភិក្ខុអង្គខ្លះខ្ជិលតាមតែចិត្ត មិនព្រមចូលរួមកម្មវិធីសម្ងំ នៅក្នុងកុដិ ល្ងង់ឬ ធ្វើជាល្ង់មិនចេះធ្វើពីធីសង្ឃកម្មដែលព្រះអង្គបញ្ញាត្តិថាពេលធ្វើសង្ឃកម្មណាមួយដូចជាសីមាសម្មតិកម្មជាដើម នេះបើភិក្ខុនៅក្នុងអាវាសមានធុរៈ ឈឺក្តីមកចូលរួមមិនកើតត្រូវឲ្យឆន្ទះ បើភិក្ខុសូម្បីតែមួយរូបមិនឲ្យឆន្ទះដល់ជំនុំសង្ឃទេហើយគេច នៅមិនចូលរួចនៅក្នុងសង្ឃកម្មភិក្ខុនោះត្រូវទោស ហើយសង្ឃកម្មមិនអាចដំណើរការទៅបានផង ។
៥. ពេលព្រឹលព្រលឹម ឬពេលរសៀលទេទាប នៅតាមកម្មវិធីបុណ្យដែលបានកំណតគឺ ៖
ឥឡូវនេះបានរៀបចំកម្មវិធីបុណ្យបញ្ចុះសីមា វេប្រគេនដល់ព្រះសង្ឃសម្រាប់តម្កល់ទុកជាសម្បត្តិព្រះពុទ្ធសាសនា ដើម្បីព្រះសង្ឃធ្វើសង្ឃកម្មតរៀងទៅ ។
ហេតុដូច្នេះសូមពួកទេព្តា ដែលយើងខ្ញុំបានរៀបរាប់នាមរួចមកហើយមេត្តាជ្រាបដំណឹងនេះ ហើយអញ្ជើញមកទទួលអំណរសាទរ ជួយប្រសិទ្ធិពរមង្គលសួស្តី ចំពោះ... ។ ដុំថ្មធំៗជានិមិត្តសញ្ញាសីមាដែលរៀបចំបញ្ចុះក្នុងព្រះវិហារនិងជួយសូមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមានជានិច្ចនិរន្តរ៍ ក្នុងព្រះពុទ្ឌសាសនាទាំងនោះ ។ ម្យ៉ាងទៀតសូម ពពួកទេវតាជួយថែរក្សាទាំងបុព្វជិត និងគ្រហស្ថដែលបានមកចូលរួម ក៏សាងវត្តនវក្តីដោយសារសោមនស្សរីករាយសូមឲ្យអស់លោកបានសេចក្តីសុខចម្រើន និងកើនផលប្រយោជន៍ ដូចសេចក្តីប្រាថ្នា កុំបីឃ្លៀងឃ្លាតដល់អវសានជាតិ ។
តពីក្រុងពាលីបួងសួងទេព្តា មកដល់ពេលប្រាប់លោកអាចារ្យបន្តកម្មវិធី នាំឧបាសក ឧបាសិកា នមស្សកា ថ្វាយបង្គំ សុំសីល និងចម្រើនព្រះបរិត្តតទៅ ។បន្តបន្ទាប់មកអនុវត្តតាមលំដាប់លំដោយនៃកម្មវិធីបុណ្យដូចបានរៀបរាប់ខាងដើមពីទី១ ដល់ទី៧ តាមសំគួរដល់កាលវេលា ។