Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើពិធីបុណ្យកតញ្ញូមានអត្ថន័យយ៉ាងដូចម្តេច ?

២. ចូរបង្ហាញពីពិធីបុណ្យនេះ ?

៣. តើមុនពេលទេសនា ត្រូវមានសុន្ទរកថាដូចម្តេចខ្លះ ?

ចម្លើយ

១. ពិធីបុណ្យកតញ្ញូមានន័យថា៖

  • ពិធីនេះភាគច្រើន មួយថ្ងៃ មួយយប់ និងមួយព្រឹក
  • និមន្តព្រះសង្ឃយ៉ាងតិច៤អង្គឡើ់ងទៅ

អត្ថន័យដែលធ្វើគឺ ដើម្បីគោរពចំពោះមាតាបិតា ជីដូនជីតាដែលនូវរស់ ដោយមានសម្ភារៈមួយចំនួន មានសម្លៀកបំពាក និងឧបករណ៍ប្រើប្រាស់ខ្លះៗជូនដល់ពួកគាត់ ដោយគោរពសុំមាទោស និងសូមឲ្យពរជ័យពីគាត់ ។

២. របៀបធ្វើគេពិភាក្សាគ្នាជាមួយបងប្អូន សុំឯកភាព តាមលទ្ធភាពអ្នកមានធូរធារ ក្រនិងមធ្យម ដើម្បីទិញសាដក និងវត្ថុផ្សេងៗសម្រាប់ធ្វើបុណ្យ។

          ព្រលឹមឡើងកំណត់ គេនិមន្តព្រះសង្ឃមកឆាន់ ទាំងព្រឹកទាំងថ្ងៃត្រង់ ឬថ្ងៃត្រង់តែម្តងក៏បានតាមលទ្ធភាព ។

          បើព្រះសង្ឃវត្តជិតផ្ទះ លោកនិមន្តទៅវត្តវិញ បើវត្តនៅឆ្ងាយពីផ្ទះគេនិមន្តព្រះសង្ឃ ឲ្យសម្រាកត្រង់ម្តុំជិតៗផ្ទះបុណ្យ ។

          ថ្ងែរសៀលកូនចៅជួបជុំគ្នា ប្រមូលប្រដាប់ប្រដាមានខោអាវ មុង ភួយ កន្ទេល ខ្នើយ វត្ថុប្រើប្រាស់ និងបច្ច័យដែលគេត្រៀមមកសម្រាប់ជូនមាតាបិតា ជីដូនជីតា ធំ មាមីង  តាមលទ្ធភាពដែលគេមាន ដើម្បីគោរពជូននិងធ្វើពិធីកងូតទឹកឲ្យគាត់ ។

          ដំបូងអាចារ្យចាប់ពីធីបួងសួងទេវតាប្រកាសពីពិធីដែលកូនចៅមាននាមជាអាទិ៍គឺ.... មានកតញ្ញូចំពោះ.... ប្រារព្ធធ្វើពិធីនេះឡើង ។

          បន្ទាប់មក អាចារ្យនិយាយជំនួសឬសាមីខ្លួន កូនចៅណាមួយអាចនិយាយផ្ទាល់ពីការសុំខមាទោស នូវរាល់ទោសកំហុសដែលកូនចៅបានប្រព្រឹត្តមិនសមហេតុផល ចំពោះលោកមានគុណ ក្នុងកាលកន្លងនិងសូមប្តេជ្ញាគោរព រាប់អានស្រឡាញ់បងប្អូនមិនធ្វើអំពើអាក្រក់ណាមួយឲ្យមាតាបិតាព្រួយបារម្ភឡើយ ។ រួចលុតជង្គង់គោរពជូនវត្ថុ ទាំងនេះទៅលោកដែលយើងបំរុងនឹងជូន ។

          ពេលកូនចៅជូនវត្ថុផ្សេងៗ អ្នកមានគុណត្រូវជូនពរជ័យដល់កូនចៅផ្ទាល់មាត់ ។ បន្ទាប់មកអញ្ជើញគាត់ទៅងូតទឹក  ។

          ការធ្វើនេះមិនប្រកាន់ថា ជីដូនជីតា ធំ មាមីងទេ ។

          ឧទាហរណ៍៖ កូនឈ្មោះ ឃ » ធ្វើជូនយាយ «ក ​» តា «ខ » របស់ «ឃ » គាត់ធ្វើជូនយាយតាផង និងជូនម្តាយផង និងជូនម្តាយឪពុកផង ឬប្អូនធ្វើជូនឪពុកម្តាយនិងរៀបចំជូនបងៗក៏មាន​។

          ពេលយប់ក្រោយសូត្រមន្តរួចហើយ មានពិធីទេសនា ។

៣. មុនពេលទេសនាត្រូវ មានសុន្ទរកថាជាគំរូដូចខាងក្រោម៖

                                                សុន្ទរកថា

          សូមថ្វាយបង្គំ...............

          សូមគោរព...................

          ក្នុងចេតនាទាំងបីដ៏មានខ្លឹមសារ តាមលំអាននៃព្រះពុទ្ធសាសនា ឱកាសនេះជាពិធីនក្ខត្តឬក្ស ដែលមានលោក.... ជាអ្នករៀបចំពិធីបុណ្យដែលឃើញនិងយល់ច្បាស់ពីគុណូបការៈដ៏ថ្លៃថ្លារបស់មាតាបិតា ជីដូនជិតា ដែលកំពុងរស់នៅសព្វថ្ងៃផង និងដែលទំលុះកាយទំលាយខ័ន្ធទៅកាន់លោកខាងមុខផង ព្រោះហេតុថាការរស់នៅសព្វថ្ងៃកូនចៅពិតជាមានការ​បង្កើតតៗគ្នា ជាការបន្តវេនមែនតែបើមិនចាប់អារម្មណ៍ហាក់បីដូចជាធម្មតា ។ បើគិតពិចារណាតាមព្រះពុទ្ធដីការនៃព្រះបរមគ្រូនិងយកសម្បជញ្ញៈ មកគិតពិតជាមិនធម្មតាទេ ។ មាតាបិតា បង្កើតបុត្រធីតាបានថ្នាក់ថ្នមថែរក្សា រហូតពេញរូបរាងឡើង បើខ្វះកធម៌ទាង៤គឺព្រហ្មវិហារធម៌ពិតជាមិនអាចកើតរស់នៅបានស្រួលឡើយ ។ កាលដឹងថាមានកូនក្នុងផ្ទៃ ពីថ្ងៃណាម្តាយឪពុក ផ្សាយមេត្តាគឺចិត្ត ភក្តី ភ័យខ្លាចសត្វក្នុងផ្ទៃ ក្តៅក្រហាយ ខ្លោចផ្សារ ម៉្លេះហើយអ្វីធ្លាប់ឆ្ងាញ់ពិសាត្រូវបន្ថយអត់ទ្រាំស្រេកឃ្លាន តមថ្នមខ្លាច ជីវីតកូនមិនឃើញពន្លឺព្រះអាទិត្យនិងខ្លាចគ្មានអាការៈគ្រប់គ្រាន់ ។ល។

          ករុណាអាណិតបើមានហេតុ ទុក្ខអ្វីមួយ កើតឡើងសុខចិត្តយកជីវីតខ្លួនទៅប្តូរដើម្បីបុត្រីធីតារស់បានសុខខសាន្ត ។ មុទិតា បើកូនមានសេចក្តីសុខសប្បាយហើយក៏មានភាពរីករាយសប្បាយចិត្ត និងសេចក្តីសុខរបស់កូនមិនមានចិត្តច្រណែនឈ្នានីសអ្វីបន្តិចសោះ មានតែបង្កើតស្មារតីស្រឡាញ់ថែមជួយរក្សាសេចក្តីសុខដ៏ល្អនោះឲ្យកាន់តែប្រសើរឡើង ។

          ឧបេក្ខា​ចិត្តជាកណ្តាលមិនលំអៀងប្រកាន់មាំជាប់ជាប្រចាំ តាំងពីក្នុងផ្ទៃរហូតដល់មានគ្រួសារ បន្តកូនចៅទៀត ចិត្តមាតាបិតានៅតែផ្តល់មេត្តា ស្រឡាញ់អាណិតក្រាលស្មើជានិច្ច ដោយគ្មានភ្លេចពេលណាឡើយ ។ តែរឿងនេះជារឿងជិតពេក ស្ថិតស្ថេរពេកយល់មិនច្បាស់ខ្លះមិនបានគិតដល់ហាក់ដូចជា គ្មានប្រយោជន៍អ្វីបន្តិចសោះ  ។

          ចំពោះយើងខ្ញុំទាំងអស់គ្នាមានសទ្ធាជ្រះថ្លា យល់ច្បាស់តាមតម្លៃពិត ថាពិតជាដូចព្រះពុទ្ធដីកា នៃព្រះបរមសាស្តាចារ្យ ជាអគ្គបុគ្គលឯកក្នុងលោក គុណមាតាបិតា ពិតជារកវត្ថុអ្វីមិកប្រៀបផ្ទឹមពុំបានឡើយ ។

          បុណ្យកើតឡើងពេលនេះ ពិតជាផុះចេញពី សណ្តានចិត្តបរិសុទ្ធនៃយើងខ្ញុំជាកូនចៅពិតៗ ​។ តែមិនអាចនិងសងគុណនោះឲ្យរួចបានទេ គ្រាន់តែជាការតបស្នងនិងញុំាងកុសលឲ្យពេញបរិបូណ៍ ពិសេសញុំាងចិត្តឲ្យបរិសុទ្ធសម្រាប់ជាតិនេះ និងអនាគត់ជាតិ ។

          ម្យ៉ាងទៀតដើម្បីឧទ្ទិសមគ្គផល ដល់ជីដូនជីតាញាតិការប្រាំពីរសណ្ឋានដែលទំលាយខ័ណ្ឌទៅកាន់ លោកខាងមុខហើយ សូមឲ្យលោកទទួលបាននូវមគ្គផល អំពីកិច្ចកតញ្ញូវរទិធម៌ ទាំងអាមិសទាន និងធម្មទានក្នុងពេលនេះ ដោយក្តីរីករាយ រៀងៗខ្លួន ។

          ជាទីបញ្ចប់សូមប្រគេនពរ...................។

          សូមជូនពរ.........................................។

          បន្ទាប់មកប្រគេនយាគូព្រះសង្ឃ ថ្ងៃត្រង់វេរភត្ត និងទេយ្យទានជាកិច្ចបង្ហើយបុណ្យ​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login