Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើរាសីគឺជាអ្វី ?

២. តើការលើករាសីគឺជាអ្វី ?

៣. តើមានគ្រឿងរណ្តាប់អ្វីខ្លះ ក្នុងការរៀបចំពីធីនេះ   ?

ចម្លើយ

១. រាសីជានាម ពីបាលី រាសិ សំស្រ្តឹតថា រាគិ ប្រែថាគំនរ ពំនូក ពួក កងប្រជុំ ។ តែខ្មែរយើងយកពាក្យរាសីនេះទៅជា លំអ ស្រស់បស់ សមរម្យ ចម្រើន ។ ដូចជាថា មនុស្សស្រីមានរាសីកំពុងឡើងរាសី កំពុងឡើងរាសី ។

២. ការលើករាសីគឺជាការប្រសិទ្ធតាមក្បួនតម្រា សូត្រលើករាសីដែលអាប់ឱនឲ្យរុងរឿងឡើង ។ ការធ្វើដូច្នេះថាសម្រេចផល ១០០% ទាន់ចិត្តក៏ហ៊ានថា​ឬ ថាមិនប្រយោជន៍អ្វីសោះក៏មិនហ៊ានថាព្រោះអ្វីនោះអាស្រ័យទឹកចិត្តរបស់សាមីខ្លួន ។

          ហេតុដែលយើងលើកយកពិធីនេះ មកដាក់ក្នុងសៀវភៅលំអានខ្មែរពីបុរាណជាទម្លាប់ធ្លាប់មានតៗមកហើយ ។

          ឯរបៀបដែលធ្វើនោះ មានវិធីផ្សេងៗគ្នាតាមគតិរបស់អាចារ្យឬសាមីដើមការដែលមានបំណងធ្វើ ។ តែទោះយ៉ាងណា ក៏មិនប្លែកគ្នា​ណាស់ណាទេ ។

៣. សូមលើកយកបែបតែមួយមកចែង ៖

សម្តែងជាតួយ៉ាងអំពីគ្រឿងរណ្តាប់រៀបចំពិធីគឺមាន៖

  • ធ្វើបាយសីធំមួយ កំពស់ជំហរអ្នកសាមីខ្លួន
  • បាយសីប៉ាក់ ឆាម១គូ ស្លាធ័រ១គូ ទឹកអប់១គូ  ទៀន៥ ធូប ៥ ផ្កា៥ លាជ៥ ថ្វាយជាពុទ្ធបូជា ។
  • រៀបគ្រឿងសំណែនមាន ពែរាយ៥រួច កន្ទោង៥ ដាក់បាយក្រហម បាយសនំ ចំណីតាមទំនៀម ឆ័ត្ររួត៥ ធ្វើរូបស្នងខ្លួនដាក់ក្នុងពែនោះ ។
  • រៀបស្លា ធ័រ៨ ទឹកអប់៨ ដាក់អមអ្នកសាមីខ្លួនម្ខាង៤ៗ ។ រួចមករៀបចំពិធីសែនព្រេននិយាយឧបកិច្ច បន្ទាប់មកនិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្តលើករាសី ទៅតាមទំនៀមដែលធ្លាប់សូត្រកន្លងមក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login