Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើពីធីរម្ងាប់ធ្វើឡើងនៅពេលណា ?

២.តើគេសូត្ររម្ងាប់ដូចម្តេច ?

ចម្លើយ

១.  ពិធីនេះបុរាណហៅថា ស្លុតដីធំ គេធ្វើនៅពេលលើកផ្ទះ ឬពិធីបណ្តោយចង្រៃផ្សេងៗដូចជា ៖ ក្រោយពិធីក្រុងពាលីលើកផ្ទះ រួចជូនពែរួចហើយអាចារ្យសូត្ររម្ងាប់ ឬក្នុងពិធីមន្តរំដោះគ្រោះក្រោយពីនាំពែអាចារ្យសូត្ររម្ងាប់រួចមកទើបព្រះសង្ឃស្វាធ្យាយធម៌ សិរី ពាហុំ ជយន្តោ ជាដើម ។ល។

២. សូត្រថា ឧបាស ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ បារមិតា​នុភាវេន ទសមហាតេជោ បញ្ចា ពុទ្ធា នមាមិ សារពេជ្ញហ៊ុនៗ ព្រះពុទ្ធដ៏មានបុណ្យ ព្រះអង្គអបលោកមកអញទើបអញរម្ងាប់ទាំងពុះដុំប្រមុំភ្លឺស្រែ ប្រែផ្ទៃក្រោមលើកជាថ្មី សាងព្រះ ចេតិយ ជីកដីច្រាស់ថ្ម បង្កបន្ទាយ វាយប្រថពី គ្រវីពែ្នន ទន្ទែនទ្រនាប់កាប់ដំបូងលលទំ ត្នោតទុំ ឃ្មុំទុំ ម្រោមទុំ ទាំងជីកភ្នំ រំលំឈើធ្វើផ្ទះ វៀលក្បាច់រចនាគូសវាស់ ចាក់ស្រេះ រុះត្រចៀក បៀកលាក់ បៀមលាក់ រម្ងាប់ទាំងដក ភ្លុកគជសារម្ងាប់ទាំងកុកទំផ្ទះ រន្ទះបាញ់ភូមិ រម្ងាប់ទាំងឧបទ្រពចង្រៃ កាឡកិណ្ណី ឧត្បាត ព្យាធិរោគា រម្ងាប់ទាំងព្រាយមាយា  រម្ងាប់ទាំងខ្មោចនានា ពីងមកពីទិសទាំង៨ ពីងដើរទាំងយប់ពីងដើរទាំងថ្ងៃ ពីងឈរពីងឈប់ដោយសព្វនានា ពីងមកម្នាក់ឯង ពីងមកមានគ្នាទើបអាញសំដែងព្រះគាថា អារាធព្រះបារមី ព្រះកៅជ័យនៃព្រះពុទ្ធរតន៍ នូវមាត់អញបីដូចរន្ទះទាំង៧ សែនហោងអញស្រែកសូត្រម្តងៗ កក្រើកទាំងបាតដាល ឧទកៈ បរិយន្តៈ ទាំងក្រឡាមហាប្រថពី ឧមពុទ្ធាជយាពីមុនី ធម្មជយាមុនី សំឃាជយាមុនី ជ័យ ជ័យសុខំពលំ អស់ទាំងទេវតាទាំងទសទិសា សឹងឥន្រ្ទីយ៍ជ័យទើបគំរាមមារ ឧមៈ​ រម្ងាប់មហារម្ងាប់ស្តាប់អញជាគ្រូបាធ្យាយ សព្វអន្តរាយ វិនាសអសេសតោ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login