Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ       

១. តើព្រះបាទច័ន្ទរាជា ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ទ្រង់មានបុត្រាប៉ុន្មានអង្គ ? នាមអ្វីខ្លះ ?

២. ហេតុអ្វីបានជា ព្រះបាទច័ន្ទរាជា ជ្រើសរើសយកបន្ទាយលង្វែកជារាជធានី ?

៣. ដើម្បីពង្រីកនូវវប្បធម៌ជាតិឡើងវិញ ព្រះ​បាទច័ន្ទរាជាទ្រង់បានធ្វើដូចម្តេច ?

៤. ចូរនិយាយពីការកសាងឡើងវិញ របស់ព្រះបាទច័ន្ទរាជានៅតំបន់រាជធានីអង្គរ និងតំបន់ផ្សេងៗ ?

៥. តើព្រះបាទច័ន្ទរាជាសុគតនៅឆ្នាំណា ? ស្តេចអង្គណាសោយរាជ្យបន្ត ? ពីឆ្នាំណា ដល់ឆ្នាំណា  ?    

ចម្លើយ

១. ព្រះបាទច័ន្ទរាជា បានឡើងគ្រងរាជ្យនៅឆ្នាំ ១៥១៦តាមសំណើររបស់ប្រជារាស្រ្ត ដោយទ្រង់គ្រាន់តែឡើងគ្រងរាជ្យសិន ។ ឆ្នាំ ១៥២៦ទ្រង់វាយឈ្នះស្តេចកន ទាំងស្រុងហើយទ្រង់បានឡើងសោយរាជ្យជាព្រះមហាក្សត្រ នៅរាជធានីលង្វែករហូតដល់ឆ្នាំ ១៥៦៦ទ្រង់ចូលទីវង្គត នៅក្នុងរាជធានីលង្វែក ។ ព្រះច័ន្ទរាជាមានបុត្រ២អង្គគឺ រាមាធិបតី និងបរមន្ទរាជា ។

២. បានជាព្រះបាទច័ន្ទរាជាជ្រើសរើសយកបន្ទាយលង្វែកធ្វើជារាជធានី ព្រោះដោយទ្រង់ឈ្វេងយល់ថា ជាកន្លែងយុទ្ធសាស្រ្តមួយ ស្រួលការពារខ្លួន ក្នុងករណីឈ្លានពានព្រោះបន្ទាយលង្វែក ជាបន្ទាយមាំមួនមួយ ប្រកបទោដោយឬស្សីយ៉ាងក្រាស ហើយនៅទិសខាងកើតមានបឹង និងទន្លេសាប ដែលផ្តល់ផលប្រយោជន៍ខាងស្បៀងអាហារ ជាពិសេសសាច់ត្រី សម្រាប់ធ្វើម្ហូប និងគមនាគមន៍ជើងទឹក ។ ម្យ៉ាងទៀតរាជាធានីមានលំពែង និងគូរទឹកព័ទ្ធជុំវិញ មានបន្ទាយសើន ប៉ម សម្រាប់បង្ការសត្រូវ ។

៣. ក្រោយពីកសាងរាជធានីលង្វែករួចរាល់ ព្រះបាទច័ន្ទរាជាបានឲ្យគេសាងសង់វត្តអារាមជាច្រើនដូចជា វត្តត្រលែងកែងមានបដិមាព្រះគោ ព្រះកែវ ព្រះពុទ្ធរូបទល់ប្រឹស្ថជាដើម ។​

          ព្រះអង្គបានប្រមូលអ្នកប្រាជ្ញ កវីបណ្ឌិត ឲ្យ​មកចង់ក្រងនិងសរសេរឯកសារគ្រប់ប្រភេទ សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ។

៤. ព្រះបាទច័ន្ទរាជា បានកសាងឡើងវិញនៅតំបន់រាជធានីអង្គរ និងតំបន់ផ្សេងៗដូចជា៖

  • ឆ្លាក់បង្ហើយនៅរោងទងអង្គរវត្ត ជ្រុងខាងជើងនិងខាងកើត ( ជ្រុងឦសាន ) ពីឆ្នាំ ១៥៤៦. ៦៤ ។
  • កសាងព្រះពុទ្ធចូលនិពា្វនប្រវែង៦០ ម៉ែត្រកម្ពស់១២ម៉ែត្រ ដោយយករោងទងទី៣ នៃប្រសាទបាពួន មកកែច្នៃជាព្រះពុទ្ធចូលនិព្វាន ។
  • យកកំពូលប្រាសាទភ្នំបាខែងទាំង៥ មកកែច្នៃជាព្រះពុទ្ធទ្រង់ភ្នែន ( ឆ្នាំ១៩១២ សល់ត្រឹមចង្កេះ កម្ពស់១២ម៉ែត្រ១៩១២ បារាំងបានរួចរុះរើឲ្យមានសភាពដូចដើម ( ប្រាសាទសព្វថ្ងៃនេះ​) ។
  • កសាងព្រះពុទ្ធចូលនិពាន្វ១យ៉ាងធំ នៅលើភ្នំគីលែន ។
  • កសាងព្រះពុទ្ធោចូលបនិព្វានយ៉ាងធំ នៅលើភ្នំអដ្ឋរស្សហៅភ្នំឧត្តុង ឬភ្នំព្រះរាជទ្រព្យ
  • កសាងកែសម្រួល ប្រាសាទវត្តនគរបាជ័យ ពីព្រាហ្មណ៍សាសនា ឲ្យទៅជាលក្ខណៈព្រះពុទ្ធសាសនា ( កំពូលប្រាសាទ )
  • កសាងបន្ថែមនៅ ភ្នំសន្ទុក ភ្នំព្រះធាតុ និងនៅមានកន្លែងជាច្រើនទៀត ។

៥. ព្រះបាទច័ន្ទរាជា សុគតនៅឆ្នាំ ១៥៦៦ គ.ស ។ ព្រះបាទបរមរាជាទី៤ ឡើងសោយរាជ្យបន្តពីព្រះបាទច័ន្ទរាជាពីឆ្នាំ ១៥៦៦ ដល់ឆ្នាំ ១៥៧៦គ. ស ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login