Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសិលាចារឹកខ្មែរណា ដែលបានបញ្ជាក់ថាព្រះបាទស្រូសុគន្ធបទមិនបានសុគតនៅក្នុងចម្បាំងជាមួយព្រះស្តេចកន ?

២. តើពាក្យ សោយរាជ្យ គ្រងរាជ្យ អភិប្រាសង្គ្រាម ខុសគ្នាដូចម្តេច​?      

៣. តើបញ្ចកុធភ័ណ្ឌ ឬរាជកកុធភ័ណ្ឌមានអ្វីខ្លះ ?

៤. ចូររៀបរាប់ពីព្រះរាជបរិវា របស់ព្រះមហាក្សត្រ ។

៥. តើព្រះលំពែងជ័យ មានពីត្រឹមស្តេចអង្គណាមក ?

៦. តើគ្រឿងបញ្ចក្សេត្រមានសារៈសំខាន់ដូចម្តេចខ្លះ ?

ចម្លើយ

១. សិលាចារឹកខ្មែរ ដែលបានបញ្ជាក់ថាព្រះបាទស្រីសុគន្ធបទមិនបានសុគតនៅក្នុងចម្បាំងជាមួយព្រះស្តេចកន គឺសិលាចារឹកប្រាសាទវត្តនគរបាជ័យ k.៨២ បានចារឹកនៅពេលព្រឹកច័ន្ទ ១៤ រោជ ( ឧបោសថ ) ខែអាសាឍឆ្នាំខាល ត្រូវលនឹងឆ្នាំ ១៤៨៨ មហាសករាជ ( ១៥៦៦ គ.ស ) និយាយពីសម្តេចឧកញាពញាយស្យស្រីសៅសុគន្ធបទ ជាអ្នកកសាងព្រះមហាសារីកធាតុ នៅជយពិរសក្តិ ( ជ័យវិរសក្តិ ) និងបានកសាងវិហារ បញ្ចុះបង្គោលសីមា និងបានប្រគេនចង្ហាន់ចំពោះព្រះអរិយសង្ឃនាម កំម្រតេងអញ មហានាគសេនបពិត្រ ។

          យោងតាមសិលាចារឹកនេះ ព្រះបាទស្រីសុគន្ធបទមិនបានសោយទីវង្គតទេនៅឆ្នំា១៥១៤គឺព្រះអង្គមានព្រះជន្មរហូតដល់ឆ្នាំ ១៥៦៦ គ.ស និងបានទៅធ្វើបុណ្យនៅប្រាសាទវត្តនគរ​បាជ័យទៀតផង ។

២. សោយរាជសម្បត្តិ ជាពាក្យប្រើសម្រាប់ព្រះរាជាដែលបានអភផិសេកឡើងសោយរាជ្យ​ជាព្រះមហាក្សត្រដែលមានគ្រឿងសម្រាប់រាជ្យ៥គឺ ព្រះខាន់រាជ១ លំពែងជ័យ១ មកុដរាជ១ សុវណ្ណបាទុកា១ វាលវីជនី១ ។

គ្រង់រាជសម្បត្តិ ជាពាក្យប្រើសម្រាប់ក្សត្រអង្គណាដែលទទួលរាជអភិសេកជាបណ្តោះអាសន្នសិន ដើម្បីគ្រប់គ្រងប្រទេស នឹងរង់ចាំការអភិសេកឡើងសោយរាជ្យសេ្តចពេញសិទ្ធិ ដូចជាព្រះបាទជយវម្ម៌ទី២ សម័យអង្គរ ។​

អភិប្រាសង្គ្រាម ជាពាក្យប្រើសម្រាប់ក្សត្រអង្គណា ដែលបានអភិសេកជាស្តេចឡៀងសោយរាជ្យ កនៅកំឡុងពេលមានសង្គ្រាម ។ ដូចជាព្រះបាទច័ន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្តេចកន និងព្រះបាទពញាយ៉ាតដែលកវាយរំដោះបានរាជធានីអង្គរ​ បានពីកណ្តាប់ដៃសៀមថ្មីៗ ។

៣.  បញ្ចកុធភ័ណ្ឌ ឬរាជកកុធភ័ណ្ឌមាន៖                      

  • ព្រះមកុដ
  • ព្រះវាលវីជិន ( ផ្លិតធ្វើដោយរោមសត្វពណ៌ស )
  • ព្រះខាន់
  • ស្វេតច្ឆត្រ
  • ព្រះសុវណ្ណបាទុកា ( ស្បែកជើងមាស ) ។

៤. ព្រះរាជបរិវាររបស់ព្រះមហាក្សត្រមាន ឧភយោរាជឧបរាជ ឬមហាឧបរាជ ព្រះវរាជមាតាបិតា ព្រះវររាជអយ្យកោអយ្យកា រាជវង្សានុវង្ស... ។ ចំណែកចៅហ៊្វាយទឡ្ហៈគ្រប់គ្រងមន្រ្តី៤រូបទៀតគឺ៖

  • ឧកញ៉ាយករាជ ( រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ )
  • ឧកញ៉ាក្រឡាហោម ( រដ្ឋមន្រ្តីក្រសួងទ័ពជើងទឹក )
  • ឧកញ៉ាវាំង ( រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង )
  • ឧកញ៉ាចក្រី ( រដ្ឋមន្រ្តីខាងទ័ពជើងគោក ) ។

ដូច្នេះចៅហ៊្វាយទឡ្ហៈនិងមន្រ្តីជាន់ខ្ពស់៤រូបនេះប្រៀបបានននឹងគណៈរដ្ឋមន្រ្តីសព្វថ្ងៃ ពីដើមគេហៅថាសេនាបតី ។ ចៅហ្វ៊ាទឡ្ហៈនេះមានឋានៈជាសម្តេចចៅពញ៉ា ។

៥. ព្រះលំពែងជ័យ ចាប់មានពីត្រឹមរជ្ជកាលព្រះបាទ ត្រសក់ផ្អែម ។               

៦. គ្រឿងបញ្ចក្សេត្រមានសារៈសំខាន់ណាស់សម្រាប់ព្រះរាជានៅពេលឡើងសោយរាជ្យ ។ បុគ្គលដែលឡើងសោយរាជ្យលុះត្រាតែមានគ្រឿងបញ្ចក្សត្រនេះ ទើបគេចាត់ទុកថាលក្ខណៈជាស្តេចសោយរាជ្យពេញលេញ ។ ហេតុនេះនៅគ្រាមានអាសន្ន បើទោះមានថ្នាក់យ៉ាងណាក៏ដោយក៏ព្រាហ្មណ៍បាគូ សេវកាមាត្រ ខិតខំរំដោះគ្រឿងសម្រាប់រាជ្យនេះឲ្យបាន ។ ជាក់ស្តែងឆ្នាំ ១៣៥២ ពេលសៀមវាយបំបែករាជធានីអង្គរ ក្នុងរជ្ជកាលព្រះបាទលំពង់រាជាពួករាជគ្រូបុរេហិត​បាននាំយក គ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀមចេញទៅ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login