2019-05-22 06:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើទេពព្រឹក្សអារក្ស័ទាំងអស់ ដែលព្រះបាទច័ន្ទរាជា គោរពបូជា និងទុកជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារព្រះនគរមានអ្វីខ្លះ ? នៅទីណាខ្លះ ?
២. តើឈ្មោះខេត្តសៀមរាប ជាអតីតខេត្តឈ្មោះអ្វី ? បានប្តូរមកខេត្តសៀមរាបដោយស្តេចអង្គណា ? នៅឆ្នាំណា ? ដោយសារមូលហេតុអ្វី បានជាប្តូរឈ្មោះជាសៀមរាបវិញ ?
៣. តើព្រះបាទបរមិន្ទរាជា ( បរមរាជាទី៤ ) ទ្រង់សុគត់នៅឆ្នាំណា ? ទ្រង់មានបុត្រប៉ុន្មានអង្គ ? មានឈ្មោះអ្វីខ្លះ ? តើបុត្រណាដែលបានសោយរាជ្យបន្ត ? នៅឆ្នាំណា ?
៤. តើក្នុងរាជ្យព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាមានស្ថានភាពដូចម្តេច ?
៥. តើព្រះបាទសត្ថាទី១ មានបុត្រទីប៉ុន្មានអង្គ ? នាមអ្វីខ្លះអង្គណាបានស្នងរាជ្យបន្ត ? ពីឆ្នាំណា ដល់ឆ្នាំណា ?
ចម្លើយ
១. ទេពព្រឹក្សអារ័ក្សទាំងអស់ ដែលព្រះបាទច័ន្ទរាជា គោរពបូជានិងទុកជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារព្រះនគរ មាន៖
២. ខេត្តសៀមរាប ជាអតីតខេត្តខ្មែរមួយមានឈ្មោះថា ខេត្តមហានគរ ។ ការប្តូរឈ្មោះមកជាខេត្តសៀមរាបនេះក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ។ ឆ្នាំ១៥៣០គ.ស ( តាមពង្សាវតា ) មូលហេតុប្តូរឈ្មោះដនេះបានបញ្ជាក់ថានៅឆ្នាំ១៥៣០គ.ស ស្តេចអយុធ្យា បានបញ្ជាឲ្យកងទ័ពខ្លួន វាយលុកកម្ពុជានៅខេត្តមហានគរ ដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា ។ ទ័ពសៀមដណ្តើមកាន់កាប់ខេត្តមហានគរ មួយរយៈហើយមេដឹកនាំបានទស្សនាប្រាសាទគួរឲ្យយ៉ាងស្ញាប់ស្ញែង ។
បន្ទាប់មក ទ័ពស្តេចសៀមនេះទើបប្រទះនឹងទ័ពព្រះបាទច័ន្ទរាជាយ៉ាងធ្ងន់ធ្ងរនៅតំបន់អង្គរ ។ ក្រោយពីទទួលជ័យជំនះមកព្រះបាទច័ន្ទរាជា បានបរិញ្ញាត្តិឲ្យប្តូរឈ្មោះខេត្តមហានគរនេះ ឲ្យដាក់ឈ្មោះជាខេត្ត សៀមរាប វិញដែលមានន័យថា «ទ័ពសៀមត្រូវបង្ក្រាបឲ្យរាប » នៅទីនេះ ។
៣. ព្រះបាទបរមិន្ទជា សុគតនៅឆ្នាំ១៥៧៦គ.ស ។ ទ្រង់មានបុត្រ៤អង្គគឺ៖ ព្រះសត្ថា ព្រះស្រីសុរិយោទ័យ ព្រះពញានូ ចៅពញាអន ។ បុត្រាដែលសោយរាជ្យជាព្រះបុត្រាច្បង គឺព្រះបាទសត្ថាទី១ ដែលសោយរាជ្យនៅឆ្នាំ១៥៧៦ ដល់១៥៨៦ គ.ស ។
៤. ក្នុងរាជ្យព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖
· ប្រទេសកម្ពុជាបាត់បង់សិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងនៅអាស៊ីអាគ្នេយ៍
· ព្រះសត្ថា ជាក្សត្រទន់ខ្សោយ ជានិច្ចកាលគិតតែពីច្រណែន នឹងព្រះអនុជរបស់ទ្រង់ស្រីសុរិយោពណ៌
· ទ្រង់អនុញ្ញាតិឲ្យមានការផ្សាយសាសនាគ្រឹស្ត របស់ពួកអឺរ៉ុប ប្រជានុរាស្រ្ត ដែលមិនគាំទ្រសាសនានេះ
· ឆ្នាំ ១៥៨៦ គ.ស ទ្រង់បានដាក់រាជ្យសម្បត្តិឲ្យបុត្រច្បង ជ័យជេដ្ឋាទី១ មានព្រះជន្ម១១វស្សា ជាមហាឧបរាជនិងព្រះស្រីសុរិយោពណ៌ជាឧភយោរាជ ។ ការនេះធ្វើឲ្យមន្រ្តីក្រោមបង្គាប់ និងប្រជារាស្រ្តគ្មានជំនឿលើស្តេចវ័យក្មេង ។
· សៀមលើទ័ពវាយខ្មែរ២លើក ។ លើកទី១ ឆ្នាំ ១៥៨៦គ.ស សៀមបរាជ័យដោយសារបន្ទាយលង្វែកមានសភាពរឹងមុំា ។ លើកទី២ ឆ្នាំ១៥៩៣,៩៤ សៀមឡោមព័ទ្ធនិងដុតបំផ្លាញបន្ទាយលង្វែកខ្ទេចខ្ទី ។
៥. ព្រះសត្ថាមានបុត្រ២អង្គគឺព្រះបាទជ័យជេដ្ឋាទិ១ និងព្រះបាទពញាតន់ ។ ព្រះបាទជ័យជេសដ្ឋាទី១ ជាអ្នកស្នងរាជ្យបន្តពីឆ្នាំ ១៥៨៦ ដល់ ១៥៩៣គ.ស ។