2019-05-22 06:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជា ព្រះសត្ថាទី១ ដាក់រាជ្យឲ្យទៅព្រះរាជបុត្រាវ័យក្មេង១១វស្សាជាមហាក្សត្រ និងបុត្រាពៅ៦វស្សាជាមហាឧបរាជ ?
២. តើមូលហេតុអ្វី បណ្តាលឲ្យបន្ទាយលង្វែកដ៏រឹងមុំារបស់ខ្មែរបាក់បែក ? ហើយការបាក់បែកនេះបានផ្តល់ផលវិបាកអ្វីខ្លះ ?
៣. ចូរនិយាយពីរាជវង្សខ្មែរ នៅក្រោយពេលបែកបាក់បន្ទាយលង្វែក ?
៤. តើស្តេចនរេសួន ជាអ្នកណា ? មកពីណា ? ព្រះអង្គបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យសម្បត្តិ ?
៥. ហេតុអ្វីព្រះបាទនរេសួន មិនវាយយកតំបន់អង្គរជាមកវាយយកលង្វែក ? ចំណែកអយុធ្យា បែរជាចូលចិត្តមកវាយតំបន់អង្គរ ?
ចម្លើយ
១. ព្រោះព្រះសត្ថាទី១ គិតខ្លាចក្រែងព្រះបាទអនុជស្រីសុរិយោពណ៌ដណ្តើមយកអំណាចក្រោយពេលដែលព្រះអង្គសុគតតទៅ ។ ព្រះស្រីសុរិយោពណ៌ មានសមត្ថភាពប្រជាប្រិយភាពនិងមានការគាំទ្រពីប្រជានុរាស្រ្ត នឹងនាម៉ឺនសព្វមុខមន្រ្តី ។
នៅពេលដែលបុត្រាឡើងសោយរាជ្យ ព្រះអង្គអាចគ្រប់គ្រងកិច្ចការរាជការ និងអំណាចរបស់ទ្រង់បានដដែល ។
២. កត្តាដែលធ្វើឲ្យបន្ទាយលង្វែកបែកបាក់ ព្រោះ៖
ក្រោយពីបែកបាក់បន្ទាយលង្វែក ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖
៣. ក្រោយពេលបែកបាក់បន្ទាយលង្វែក ប្រទេសខ្មែរបានបែកបាក់ជាច្រើនខេត្តនិងមានស្តេចត្រាញ់ជាច្រើនគ្រប់គ្រងទឹកដីរៀងៗខ្លួន ហើយច្បាំងគ្នាដណ្តើមអំណាច ។ ព្រះសត្ថានិងគ្រួសារបានភៀសខ្លួនិទៅលាវ( វៀងច័ន្ទន៍ ) ចំណែកប្អូនប្រុសរបស់ព្រះសត្ថា គឺព្រះបាទស្រីសុរិយោពណ៌ យាងចេញពីសៀមមកគ្រប់គ្រងប្រទេស និងបាននាំសួយសារអាករទៅក្រុងអយុធ្យា ។
៤. ព្រះបិតារបស់ព្រះបាទនរេសួន គឺជាស្តេចសោយរាជ្យោនៅសុខោទ័យ ហើយនៅឆ្នាំ១៥៦៩ ព្រះអង្គបានជួយភូមាក្នុងការវាយលុកយកអយុធ្យា ។ បន្ទាប់ពីភូមាឈ្នះ ភូមាបានតែងតាំងបិតាព្រះបាទនរេសួនជាស្តេចទី១នៃរាជវង្សសុខោទ័យ នៅអយុធ្យា ។ បន្ទាប់ពីព្រះបិតាទ្រង់សោយទិវង្គតព្រះបាទនរេសួន បានឡើងសោយរាជ្យបន្តនឹងបានក្លាយជាស្តេចទី២នៃរាជវង្សសុខោទ័យនៅអយុធ្យា។
បន្ទាប់ព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានក្លាយជាស្តេចដ៏ខ្លាំងពូកែម្នាក់ ។ព្រះអង្គបានឲ្យកងទ័ពភូមាចាកចេញពីប្រទេសរបស់ព្រះអង្គ ។ នៅឆ្នាំ ១៥៧៤ព្រះបាទនរេនសួន បានលើកទ័ពវាយនៅលង្វែក តែពុំបានសម្រេចបានដកទ័ពថយទៅវិញ ។ នៅឆ្នាំ ១៥៩៣ ព្រះបាទនរេសួនបានលុកចូលលង្វែកបានសម្រេច និងបានប្រមូលជ័យភ័ណ្ឌត្រលប់ទៅអយុធ្យាយ៉ាងច្រើន ។
៥. បានជាព្រះបាទនរេសួន មិនវាយយកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកសុខោទ័យព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីប្រាសាទបុរាណនោះទេ ។ ព្រះអង្គចាប់អារម្មណ៍តែការពង្រីកអំណាច ឥទ្ធិពលនិងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ក្នុងការរកស៊ីពាណិជ្ជកម្មហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុបដែរ ។
ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជារាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួងៈ រាជធានីដ៏អស្ចារ្យ ) ជារបស់គេដែរ ។អយុធ្យា និងអង្គរ,លង្វែកកគឺមានប្រពៃណី វប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង....ស្រដៀងគ្នា ។
សង្គ្រាមនៅសម័យអង្គរគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាច និងការដណ្តើមទីតាំងដូនតារបស់ខ្លួនដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាចនិងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។