Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើភូមាបានវាយចូលអយុធ្យាប៉ុន្មានលើក ? នៅឆ្នាំណាខ្លះ ? បន្ទាប់ពីឈ្នះអយុធ្យាក តើកម្ពុជាមានអ្វីកើតឡើង ?

២. តើព្រះរាជាអង្គណាខ្លះឡើងសោយរាជ្យ ក្រោយការបែកបាក់បន្ទាយ លង្វែករហូតដល់ការកសាងករាជធានីឧដុង្គ ?

៣. ចូរនិយាយពីការកសាង និងលក្ខណៈនៃបន្ទាយលង្វែក ?

៤. ចូរនិយាយពីសង្គ្រាមខ្មែរ សៀមក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ?

៥. ចូរនិយាយពីទំនាក់ទំនង ខ្មែរ សៀម ក្នុងរជ្ជកាលព្រះបាទបរមរាជា ?

ចម្លើយ

១. ប្រទេសភូមាបានវាយចូលអយុធ្យា ចំនួន២លើកគឺនៅឆ្នាំ១៥៦៩ និងឆ្នាំ១៧៦៧ ។ បន្ទាប់ពីភូមាឈ្នះអយុធ្យាកម្ពុជា តែងតែទទួលការឈ្លានពានពីអយុធ្យាព្រោះបន្ទាប់ពីចាញ់ភូមា អយុធ្យាកតែងតែធ្វើការផ្លាស់ប្តូររាជវង្សថ្មី ។ បន្ទាប់មករាជ្យវង្សនេះ តែងតែឈ្លានពានកម្ពុជា ។

២. ព្រះរាជាដែលឡើងសោយ​រាជ្យ​ ក្រោយការបែកបាក់បន្ទាយលង្វែករហូតដល់ការកសាងរាជធានីឧដុង្គមាន៖

  • ព្រះបាទរាមាជើងព្រៃ ( ១៥៩៤,៩៥គ.ស )
  • ព្រះបាទពញាតន់ ( ១៥៩៦,៩៩គ.ស )
  • ព្រះបាទពញាអន ( ១៥៩៩,១៦០០គ.ស )
  • ព្រះបាទពញាញោម (  ១៦០០,០៣ គ.ស ) ឮ
  • ព្រះបាទស្រីសុរិយោពណ៌ ( ១៦០៣,១៨គ.ស )
  • ព្រះបាទជ័យជេដ្ឋាទី២ ( ១៦១៨,២៨ គ.ស )

រាជធានីឧដុង្គកសាងនៅឆ្នាំ ១៦២០ គ.ស ។​

៣. បន្ទាយលង្វែកសាងដោយ ព្រះបាទច័ន្ទរាជាក្រោយពេលព្រះអង្គ វាយឈ្នះស្តេចកនឆ្នាំ១៥២៦ ។ ដោយទ្រង់បានបញ្ជាឲ្យមេការ មន្រ្តី ឧកញ៉ាបតី ចាត់ចែង កេណ្ឌប្រជានុរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង ។ ក្រុមមេការបានឲ្យគេជីកបុកគ្រឹះ រៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្តារធ្វើបន្ទាយនេះកំពស់១៧ហត្ថកម្រាស់ខ្នងលើ១០ហត្ថជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ ។ ព្រះអង្គធ្វើកំពែងការពារប្រាំជាន់ ព្រមទាំងដាំឬស្សីយ៉ាក្រាស (កម្រាស២សិន ) ហើយមានទ្វាធំ ក្នុងទ្វានីមួយៗមានសើនមួយ ។  សើនទាំង៨ មានកំពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហាន កាំភ្លើងច្រូង ( កាំភ្លើងវែង ) ហើយនៅមុខកំពែងនេះមានរោងដំរីនិង រោងសេះ ។ កំពែងទី២ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង ។ ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហានមានអាវុធវែងខ្លី ដាវ ផ្គាក់ កាំបិត ។ ក្នុងកំពែងទី៤ ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោនព្រះពន្លាទតល្ខោន ។ ក្នុងកំពែងទី៥ ដាំរោងបញ្ចាក្សេត្រនិងសំណាក់សំរិទ្ធិ៍ វិមានកំសាន្ត ភិរម្យក្រុមបាគូ នុរោហិត និង ក្រុមមហាលិកស្នាក់នៅ ។ នៅក្នុងកំពែងនេះដែរមានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្ស័ក្សគឺសម្រាប់មហាក្សត្រាធិរាជិផ្ទុំ ហើយមាននដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវឬ ព្រះត្រឡែងកែង និងព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមាន រក្សាគម្ពីក្បួន សាស្រ្ត... ដ៏មានតម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗដូចជា ឃ្លាំងស្រូវអង្ករ អំបិល ​ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តវុធ ។ បន្ទាយលង្វែក មានទទឹក២គ.ម និងបណ្តោយប្រវែង៣គ.ម ហើយចំណាយពេលសាងសង ៣ឆ្នាំ ( ១៥២៧ ដល់ ១៥២៩ ) ។

៤. ប្រទេសសៀមតែងតែចាត់ទុក ប្រទេសខ្មែរជាប្រទេសចំណុះតាំងពីរាជព្រះបាទធម្មរាជាទី១មក ។ ព្រះចៅសៀម ក៏បានចាត់រាជទូតមកឲ្យព្រះអង្គច័ន្ទរាជា លើកសួយសារអាករទៅថ្វាយសេ្តចសៀម។ ព្រះអង្គប្រកែកមិនព្រម សៀមលើកទ័ពមកវាយខ្មែរច នៅខេត្តមហានគរនៅឆ្នាំ១៥២៧ អង្គច័ន្ទរាជាបានលើកទ័ពទៅតទល់នឹងបានវាយសៀមរាបទាបនៅទីនោះ រួចជាប់ឈ្មោះជាសៀមរាបរហូតដល់សព្វថ្ងៃ ។ ដើម្បីជាការសងសឹក ព្រះចៅសៀមទ្រង់បញ្ជាពញាអុង លើកទ័ព ៩០,០០០នាក់មកវាយម្តងទៀតនៅឆ្នាំ ១៥៣០ ។ ព្រះបាទអង្គច័ន្ទលើកទ័ពទៅតទលើនៅខេត្តពោធិ៍សាត់ ។ នៅក្នុងចម្បាំងខេត្តពោធិ៍សាត់ មេទ័ពត្រូវស្លាប់អស់ជាច្រើនគឺ ប្រមាន៥០ភាគរយ និងអាវុធយុទ្ធភ័ណ្ឌអស់ជាច្រើនពេលនោះ ព្រះពញាអុងត្រូវព្រះច័ន្ទរាជាចាក់សម្លាប់ចោលនៅលើខ្នងដំរី នាពេលប្រយុទ្ធគ្នានៅវាលព្រះម្លូ ខេត្តពោធិ៍សាត់​។ ឯកងទ័ពជើងទឹកពើបប្រយុទ្ធនៅខេត្តកំពត់ កងទ័ពខ្មែរដឹកនាំដោយចៅពិស្ពុលោកនិងចៅពញាអធិកវង្សា បានយកជ័យជំនៈលើកកងទ័ពអយុធ្យា ដែលដឹកនាំដោយ ពញាយមរាជ ។

៥. នៅក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្តើមយកខេត្តខ្មែរ ដែលសៀមបានយកទៅ ។ នៅឆ្នាំ ១៥៧០គ.ស ទ្រង់បានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះខេត្ត នគររាជសីមាហើយដាក់មន្រ្តីខ្មែរ ឲ្យត្រួតត្រានៅតំបន់នោះ ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេកស្តេចសៀម ក៏បានចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរហើយព្រមប្រគល់ខេត្តនគររាជសីមា ច័ន្ទបុរី បច្ចឹមបុរី ឲ្យមកព្រះមហាក្សត្រខ្មែរវិញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login