គម្ពីរវេទគេចែកចេញជា៤ប្រភេទគឺមានដូចជា ៖
១. ឫគវេទ ៖ គឺវេទសម្រាប់សូត្របួងសួង សរសើអាទិទេព ដូចជាព្រះឥន្រ្ទ ព្រះច័ន្ទ ព្រះវាយុ ព្រះអគ្គិ ព្រះអាទិត្យ ព្រះធរណី ព្រះចន្ទ្រ ព្រះវរុណ។ ដើម្បីធ្វើឱ្យអាទិទេពពេញចិត្ត ហើយជួបឱ្យបានសំរេចបំណងផ្សេងៗ។ ក៏ប៉ុន្តែនៅក្នុងឫគវេទ ពុំមែនមានសុទ្ធតែបទគាត់ថាសំរាប់សូត្របួងសួង សរសើប៉ុណ្ណោះទេ គឺមានបទគាថាផ្សេងទៀតដូចជា ៖
- បទគាថាសំរាប់សូត្រធ្វើរឹតិ (សូត្រក្នុងពិធីបុណ្យនៃសាសានព្រាហ្មណ៍
- បទគាថាសំរាប់សូត្រក្នុងពិធីបូជាយញ្ញ
- បទគាថាអធិប្បាយពីទស្សនវិជ្ជាឫគវេទជាអត្តបទបរមបុរាណបំផុតហើយជាវេទសំខាន់ជាងគេក្នុងចំណោមគម្ពីរទាំង៤។
២. យជុរវេទ គឺជាកម្រងអត្ថបទគាថា ឬមន្រ្តៈចែកជា២ផ្នែក ៖
- យជុរវេទស ជាអត្ថបទដើមមានបែបផែនល្អរៀបចំត្រឹមត្រូវជាកាប្រាក់បង្ហាញរបស់អាទិទេព។ បទគាថានៅក្នុងវេទនេះប្រើសំរាប់សូត្រក្នុងពិធីបូជាយញ្ញ។
- យុជរវេទខ្មៅ ជាអត្ថបទរៀបចំពុំបានត្រឹមត្រូវ ជាអត្ថបទពាក្យយ បន្ថែមក្រោយសំរាប់ពន្យល់ឱ្យចេះ ធ្វើរិ៍តិ៍។ អត្ថបទយជុរវេទបន្ថែមកាយខ្លះទៀតមាននិយាយពីការបូជាសំខាន់ៗដូចជា ៖
- ការបូជាដែលក្សត្រ ឬ ព្រាហ្មណ៍ធ្វើដើម្បីបូជាទេវតាសោម (ទេវសោយទឹកសោម គឺទឹកស្រាសោម ផ្សំដោយដើមឈើឈ្មោះសោម)។
- ការបូជាដែលក្សត្រធ្វើក្នុងពិធីរាជាភិសេក
- ការបូជាដែលក្សត្រធ្វើពង្រីកទឹកដី ពង្រីកកិត្យានុភាពឱ្យទៅជាស្តេចចក្រពត្តិ។
៣. សាមវេទ សាមវេទគឺជាកម្រងបទគាថាថែលពួកព្រាហ្មណ៍សូត្រសរសើរ អាទិទេពទាំងឡាយដូចជាព្រះឥន្ទ្រ ព្រះយម ព្រះសោម ព្រះព្រហស្បតិ៍ ព្រះអគ្គិជាដើម។ នៅក្នុងសាមវេទមានអត្ថបទចំរៀងផ្សេងៗដូចជា ៖
- ចំរៀងដែលគេទុកច្រៀងនៅក្នុងស្រុកភូមិ ពីព្រោះនាំឱ្យកើតជ័យមង្គលសិរីសួស្តី។
- ចំរៀងដែលគេទុកច្រៀងតែក្នុងព្រៃ ពីព្រោះនាំឱ្យចង្រៃអន្តរាយដល់អ្នកនៅស្រុកភូមិ។
- ក្រៅពីនេះ អត្ថបទសាមវេទ ជាសេចក្តីពន្យល់ឱ្យចេះធ្វើបទ ឱ្យចេះផ្លាស់ប្តូរបទ ក្នុងពេលសូត្រ ឱ្យថាវែង ថាខ្លី ឬថាដដែលៗ។ អត្ថបទសាមវេទខ្លះទៀត និយាយពីហេតុអស្ចារ្យផ្សេងៗនិយាយពីរឿងព្រេងរបស់ជន ដែលមានឥទ្ធិពលមកលើពួកអារីយាង។
៤. អថវិវេទ ឬអថព្វវេទ អថព្វ ៖ គឺជាឈ្មោះព្រាហ្មណ៍ម្នាក់ដែលបានបង្កើតអថរវេទនេះឡើង។ អថរវេទ ពុំមែនជាវេទអធិប្បាយពីការបូជា ការបួងសួង ឬសូត្រសរសើរដូចវេទទាំង៣ខាងដើមទេ។ ផ្ទុយទៅវិញ វេទនេះនិយាយពី
- មន្ត្រ ឬមន្ត
- អាគម
- អាគមគាថា
- មន្រ្តគាថា ។ល។