ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាណិជ្ជកម្មត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញការនាំចូលផលិតផលនិងសេវា។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើនឡើងព្រមគ្នាជាមួយការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិតាំងពីដើមសតវត្សទី១៩។ កត្តានេះនាំឱ្យមានទស្សនៈទូទៅមួយជឿថាពាណិជ្ជកម្មអន្តរជាតិគឺជាម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ចដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល។ នៅក្នុងសម័យទំនើបចាប់ពីចុងសង្រ្គាមលោកលើកទី២ ឆ្នាំ១៩៤៥ពាណិជ្ជកម្មអន្តរជាតិមានការរីកចម្រើនក្នុងអត្រាខ្ពស់។ តាមពិតពាណិជ្ជកម្មមានការរីកចម្រើនលឿនជាងផលិតផល (ជាពិសេសតាំងពីឆ្នាំ១៩៨៣)ចំណែកផលិតផលទំនិញនិងសេវាសម្រាប់នាំចេញមានការរីកចម្រើនយឺតជាង។ លក្ខណៈនៃពាណិជ្ជកម្មអន្តរជាតិដែលពិសេសបំផុតគឺថាមពលរបស់វា។ ទោះបីជាការរីកចម្រើនខាងពាណិជ្ជកម្មអន្តរជាតិបានបង្កើតសេដ្ឋកិច្ចពិភពលោកក៏ដោយក៏បែបផែនពាណិជ្ជកម្មនិងខ្លឹមសាររបស់វាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងសម័យកាលមួយចំនួន។ លក្ខណៈពិសេសនៃពាណិជ្ជកម្មអន្តរជាតិ ដែលអាចក្លាយជាបាតុភូតសកលគឺដោយសារតែបច្ចុប្បន្នប្រទេសនីមួយៗ បានធ្វើពាណិជ្ជកម្មជាមួយប្រទេសជាច្រើននៅពាសពេញពិភពលោក។ ស្ថាប័នសំខាន់ដែលរៀបចំបង្កើតពិភពពាណិជ្ជកម្ម និងតារាងពន្ធគយ។ បន្ទាប់មកមានសេចក្តីសម្រេចមួយគឺការបង្កើតស្ថាប័នអន្យតរជាតិដែលមានអំណាចថ្មីមួយមានឈ្មោះថាអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីរៀបចំច្បាប់ស្តីពីពាណិជ្ជកម្មពិភពលោក។ ចាប់ពីពេលនោះមកពាណិជ្ជកម្មពិភពលោកមានការកើនឡើងជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០០៣បរិមាណនៃពាណិជ្ជកម្មពិភពលោកបានកើនដល់ ៩១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។