Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរេទីនគឺជាអ្វី?

២. ម៉ូលេគុល AND និងប្រូតេអ៉ីនមានលក្ខណៈដូចម្ដេចអ្វីខ្លះ ?

៣. ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង ?        

៤.​ តើណឺរ៉ូនប៉ុន្មានប្រភេទ ?

៥. តើអរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយអ្វី? ហើយវាមានទំនាក់ទំនងជាមួយនឹងអ្វី?

ចម្លើយ

១. រេទីនគឺជា ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិការូសនឹងពន្លឺពីរបែបគឺ កោសិកាកោន និង កោសិកាដំបូង ។

២. លក្ខណៈដូចគ្នារបស់ ADNនិងប្រូតេអ៉ីនគឺ ៖

  • ជាម៉ាក្រូម៉ូលេគុល
  • ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមេ
  • ម៉ូលេគុលនីមួយៗមានតំណលំដាប់នុយក្លេអូទីត ឬ តំណលំដាប់អាស៊ីតអាមីនេជាក់លាក់ ។

៣. បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្ដាលឪ្យត្រចៀកឡើងហើមដែលធ្វើឪ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាទៅលើបំពង់ពាក់កណ្ដាលរង្វង់និងបណ្ដាលឪ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឪ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ ។

៤. ណឺវ៉ូនមាន ៣ ប្រភេទគឺ ៖

+ បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស)​

  • ណឺរ៉ូនឯកប៉ូល
  • ណឺរ៉ូនទ្វេប៉ូល
  • ណឺរ៉ូនពហុប៉ូល

+ បើផ្អែកទៅលើនាទី

  • ណឺរ៉ូនវិញ្ញាណនាំ
  • ណឺរ៉ូនភ្ជាប់
  • ណឺវ៉ូនចលករ ។

៥. អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយប្រពេញអ៊ីប៉ូភីសមុខ ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជា ៖

+ ចំពោះអូវេ ឬ ក្រពេញភេទញី

  • អរម៉ូន LH ធ្វើឪ្យកោសិកាផូលេគុលដឺក្រាបផ្ទុះបែក និងបញ្ចេញអូវុល ។ ផូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេស្ដេរ៉ូន និងអរម៉ូនអឺស្រ្ដូសែន ។
  • អរម៉ូន FSH ភ្ញោចកោសិកាផូលេគុលនៃអូវែឪ្យបញ្ចេញអរម៉ូនអឺស្ដ្រូសែន ។

+ ចំពោះពងស្វាស ឬក្រពេញភេទឈ្មោល

  • អរម៉ូន LH ភ្ញោចកោសិកាផូលេគុលអាំងស្ទែស្យែលឪ្យបញ្ចេញអរម៉ូនតេស្ដូស្ដេរ៉ូន ។
  • អរម៉ូន FSH ភ្ញោចកោសិកាស៊ែគូលីក្នុងបំពង់សឺមីនីភែដើម្បីធានាកំណកាម៉ែត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login