Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើផូស៊ីលគឺជាអ្វី ?

២. តើអង់ទីប្យូទិចជាអ្វី ?

៣. តើផូស៊ីលមានសារៈសំខាន់អ្វីខ្លះ ?

៤. ហេតុអ្វីបានជាចាំបាច់ត្រូវមាន ARNt (ARN ដឹកនាំ)ក្នុ្ងងការសំយោគប្រូតេអ៉ីន ?

៥. ហេតុអ្វីបានជាគេថាគ្រាន់លំអងមិនមែនជាកាម៉ែតឈ្មោះ ? ចូរពន្យល់ ។

ចម្លើយ

១. ផូស៊ីលគឺជាស្នាម ឬ សំណល់ភាវៈរស់ដែលមានជិវីតរស់នៅកាលពីជំនាន់មុនយូរមកហើយ ។

២. អង់ទីប្យូទិច ជាសារធាតុសុំាញុំាដែលផលិតដោយមីក្រូសារពាង្គកាយ សម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាកតេរី ។

៣. ផូស៊ីលមានសារៈសំខាន់ដូចជា ៖ ធ្វើឪ្យគេអាចស្គាល់ពីប្រវត្តិនៃការកកើតភាវៈរស់ នៅលើផែនដីស្គាល់ពីកកើតការរីកចម្រើន និងការរលត់ផុតពូជនៃប្រភេទភាវៈរស់ខ្លះ ។

៤. បានជាចាំបាច់ត្រូវមាន ARNt (ARN ដឹកនាំ)ក្នុ្ងងការសំយោគប្រូតេអ៉ីតព្រោះ ៖

+ ARNt មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូល ទៅក្នុងរីបូសូម និងតំរូវអង់ទឹកកូដុងជាមួយកូដុងរបស់ ARNm ។

+ ឬអាចឆ្លើយម្យ៉ាងទៀតថាព្រោះ ៖

  • ARNt មាននាទីភ្ជាប់ (ដឹកនាំ) អាស៊ីតអាមីនេយថាប្រភេទមួយ ។
  • ARNt មាននាទីទទួលស្គាល់កូដុងរបស់ ARNm ដោយសារអង់ទីកុងរបស់ ARNt ។

៥. គេថាគ្រាប់លំអងមិនមែនជាការម៉ែតឈ្មោលព្រោះ ៖

  • គ្រាប់លំអងជាកោសិកាមានណៃ្វយ៉ូអាប្លូអ៉ីតពីរគឺណ្វៃយ៉ូអាប្លូអ៉ីតពីរគឺណ្វៃយ៉ូបន្ដពូជ និងណ្វៃយ៉ូលូតលាស់ ។
  • ណ្វៃយ៉ូលូតលាស់ហាក់ដូចជានាំដំណើរលូតលាស់នៃបំពង់លំអង ។
  • ណ្វៃយ៉ូបន្ដពូជចែកខ្លួនតាមមីតូស១ដងបង្កើតជាស្ដែម៉ាតូសូអ៉ីតពីរគ្មានផ្លាសែល ។

ដូចនេះគ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login