ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ដូចម្ដេចដែលហៅថាដំណើរលំអងកាត់ ?
២. ដូចម្ដេចដែលហៅថាក្រពេញអង់ដូគ្រីន ? រៀបរាប់ឈ្មោះក្រពេញនោះឪ្យបាន ៤ ប្រភេទ ។
៣. ហេតុអ្វីបានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៉ីន ?
៤. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មាននាទីដូចម្ដេចខ្លះ ?
៥. ចូរពិពណ៌នាពីនាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន ។
ចម្លើយ
១. ដែលហៅថាដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងរុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិផ្សេងទៀត ។
២. ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអរម៉ូន ឬ ផចលិតផលរបស់វាទៅក្នុងចរន្ដឈាមដោយផ្ទាល់ ។ រៀបរាប់ឈ្មោះ ក្រពេញអង់គ្រីនឪ្យបាន ៤ ៖
៣. បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់ និងនាទិរបស់ប្រូតេអ៉ីន ពីព្រោះតែប្រូតេអ៉ីនជាប៉ូលីសមែននៃអាស៊ីអាមីនេ ហើយតំណលំដាប់នៃការតម្រៀអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៉ីនធ្វើឪ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៉ីន ។
៤. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ួនមាន ៣ ប្រភេទ គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ។
៥. នាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន ៖