Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ក្នុងសារពាង្គកាយមនុស្ស តើមានអាស៊ីតអាមីនេប៉ុន្មានប្រភេទ ? វាខុសគ្នាពីមួយទៅមួយដូចម្ដេច ?

២. គេថាអាស៊ីអាមីនេមានលក្ខណៈអាស៊ីតផង និងបាសផង ។ តើពិតឬទេ ? ព្រោះអ្វី ?

៣. ហេតុអ្វីបានជាគេអាស៊ីតអាមីនេជាអ្នកនាំសារ ?

៤. ដូចម្ដេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីត ? វាមាននាទីដូចម្ដេច ?

៥. តើក្រពេញទីរ៉ូតអ៉ីតស្ថិតនៅត្រង់ណា ? រាផលិតអរម៉ូនអ្វីខ្លះ ? តើអរម៉ូនទាំងនោះមាននាទីអ្វីខ្លះ ?

៦. តើស្រទាប់រេទូននៃភ្នែកជាស្រទាប់រួសនឹងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាព​នៃវត្ថុដែលយើងមើលឃើញ ។ ចូរបកស្រាយ ។

ចម្លើយ

១. ក្នុងសារពាង្គកាយមនុស្សអាមីនេ ២០ប្រភេទ ។ វាខុសគ្នាពីមួយទៅមួយទៀតដោយសាររ៉ាឌីកាល់ R ។

២. គេថាអាស៊ីតអាមីនេមានលក្ខណៈអាស៊ីតផង និងបាសផងពិត ព្រោះក្នុងម៉ូលេគុលអាស៊ីតអាមីនេមានបណ្ដុំកាបុកស៊ីលផង និងបណ្ដុំអាមីនេផង ។

៣. បានជាគេថាអាស៊ីតអាមីនេជាអ្នកនាំសារ ព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ និងកោសិកាសាច់ដុំ ។

៤. ក្រពេញប៉ារ៉ាទីអ៉ីតជាក្រពេញរាងពងក្រពើតូចៗចំនួន៤ ដែលបង្កក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត ។ វាមា​ននាទីបញ្ចេញ ឬផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីត(PTH) ។

៥. ក្រពេញទីរ៉ូអ៉ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំឡេងនិងនៅខាងមុនបំពង់ខ្យល់ ។ វាផលិតអរម៉ូនទីរ៉ុកស៊ីន និងអរម៉ូនកាល់ស៊ីតូនីន ។ អរម៉ូននីមួយមាននាទី ៖

  • អរម៉ូនទីរ៉ុកស៊ីន មាននាទីបង្កើតអត្រាមេតាបូលីស ប្រូតេអ៉ីន គ្លុយស៊ីត និងខ្លាញ់ ។
  • អរម៉ូនកាលស៊ីតូនីន មាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Ca++ ក្នុងឈាមកើនឡើងវាចាប់យក Ca++ ទៅស្រុកទុកនៅក្នុងឆ្អឹង ។

៦. ស្រទាប់រេទីននៃភ្នែកជាស្រទាប់រួសនិងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាពនៃវត្ថុដែលយើងមើលឃើញ ។ បកស្រាយ នៅលើកោសិកាកោន និងកោសិកាដំបង ម៉ូលេគុលប្រូតេអ៉ីនផ្សំជាមួយជាតិពណ៌នៃស្រទាប់រេទីនដែលបង្កើតបានជាម៉ូលេគុលរ៉ូដុបស៊ីន ។ នៅពេលពន្លឺប៉ះជាមួយកោសិកាកោន និងកោសិកាដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន ។ ការបំបែកសម័្ពន្ធនេះបង្កើតបានអាំងភ្លុចប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោ ឬ កោសិកាដំបងតាមសរសៃរប្រសាទអុបទិចទៅកាន់ខួរក្បាល ។ បន្ទាប់មកខួរក្បាលបកស្រាយអាំងភ្លុចប្រសាទជាគំហើញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login