គណបក្សនយោបាយសិទ្ធិសេរីភាពនិងការបោះឆ្នោតមាន ៖
- គណបក្សនយោបាយ គឺជាក្រុមមនុស្សដែលមានគំនិតនិងឆន្ទៈស្របគ្នា ហើយរួបរួមគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យាបង្កើតឡើង នូវអង្គការមួយដែលមានលក្ខណៈ អចិន្ត្រៃយ៍និងស្វ័យភាពដើម្បីចូលរួមក្នុងឆាកនយោបាយស្របតាមការកំណត់នៃច្បប់ផ្សេងៗរបស់ជាតិ។
- សិទ្ធិជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ដើម្បីការរស់នៅឱ្យសមរម្យនិងមានសេចក្តីថ្លៃថ្នូរជាមនុស្ស។
- សេរីភាពជាអំណាចដែលអាចឱ្យមនុស្សធ្វើអ្វីៗ បានតាមចិត្តប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃច្បាប់។
- ការបោះឆ្នោត ជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសម្តែងនូវឆន្ទៈរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ឱ្យធ្វើជាអ្នកដឹកនាំប្រទេសជាតិ។