ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សារាចរ គឺជាលិខិតដែលថ្នាក់លើបានកំណត់ ឬបញ្ជាក់នូវខ្លឹមសារជាលក្ខណៈច្បាប់ ឬសកម្មភាពរដ្ឋបាលដែលត្រូវអនុវត្តន៍ ។ ជាទូទៅសារាចរត្រូវបានកសាងឡើង ដើម្បីដាក់ជូនមន្រ្តីក្រោមឱវាទអនុវត្តន៍ ។ សារាចរមានសារៈសំខាន់ធំធេងណាស់ បើពិនិត្យលើការអនុវត្តន៍ក៏ដូចជាលើផ្លូវច្បាប់ ។ កន្លែងទទួលសារាចរ មានកាតព្វកិច្ចអនុវត្តសារាចរ ។ ពិនិត្យតាមផ្លូវច្បាប់ សារាចរទាំងឡាយមានគោលដៅពីរ គឺដើម្បីបំពេញបន្ថែម ឬបកស្រាយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដើម្បីបំពេញចំណុចខ្វះខាតជាគតិយុត្ត និងសារាចរដែលមានលក្ខណៈជាសេចក្តីសម្រេចថ្មីសារាចរនោះ មានលក្ខណៈជាបទបញ្ជា ។ ត្រូវធ្វើយ៉ាងណាឲ្យសារាចរមានលក្ខណៈគតិយុត្ត និងជាក់លាក់ ។ ប្រសិនបើសារាចរមានខ្លឹមសារមិនសមស្របជាមួយលិខិតគតិយុត្តរបស់ថ្នាក់លើ (ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស) ការអនុវត្តសារាចរនេះនឹងនាំឲ្យខូចប្រយោជន៍ចំពោះបុគ្គល ឬចំពោះរដ្ឋបាល ។ ប្រសិនបើខ្លឹមសារសារាចរមិនច្បាស់លាស់នាំឲ្យមានការបកស្រាយផ្សេងៗ ដែលជាហេតុទាមទារឲ្យចេញសារាចរថ្មីៗទៀត ដើម្បីកែតម្រូវ ឬពន្យល់សារាចរមុន ។