2019-05-27 09:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បែបបទនៃការធ្វើសារាចរមានដូចជា ៖
សមត្ថកិច្ចចេញសារាចរ គឺរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ។ រីឯសមត្ថកិច្ចចេញសេចក្តីណែនាំ គឺអង្គភាពចំណុះឲ្យក្រសួង ស្ថាប័ន ដូចជា អគ្គនាយកដ្ឋាន អគ្គធិការដ្ឋាន សាលារាជធានី-ខេត្ត ។ល។ សារាចរចេញដោយប្រមុខរាជរដ្ឋាភិបាល ការផ្តើមគំនិតធ្វើជាភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ ។ សារាចរចេញដោយក្រសួង ស្ថាប័ន ជាភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន អគ្គធិការដ្ឋាន ខុទ្ទកាល័យ នាយកដ្ឋានពាក់ព័ន្ធ ជាអ្នកផ្តួចផ្តើមគំនិត ។ បើរាជធានី ខេត្ត ព្រមទាំងប្រធានមន្ទីរនានាជុំវិញរាជធានី ខេត្ត ជាអ្នកផ្តួចផ្តើមគំនិតផងដែរ ។ ថ្នាក់លើជាអ្នកផ្តល់ឲ្យនូវសេចក្តីបង្គាប់ច្បាស់លាស់លើកម្មវត្ថុ និងដំណោះស្រាយដែលត្រូវអនុម័តយក ។ សេចក្តីបង្គាប់ទាំងនោះ ត្រូវបានប្រគល់ជូនការិយាល័យជំនាញ ឬនាយកដ្ឋានជំនាញ ឬអង្គភាពជំនាញ ។
សារាចរត្រូវមានលក្ខណៈជាក់លាក់ ហើយដែលចែងអំពីបញ្ហាពិបាកស្មុគស្មាញ ដូច្នេះហើយគេត្រូវធ្វើសេចក្តីព្រាងសារាចរ ។ ប្រសិនបើមានបញ្ហាខ្លះពាក់ព័ន្ធជាមួយមុខការរបស់ការិយាល័យនានា អ្នកតែងសេចក្តីត្រូវសួរយោបល់ការិយាល័យ ទាំងនោះជាមុនសិន ។ ការសួរយោបល់អាចធ្វើដោយផ្ទាល់មាត់ចំពោះកិច្ចការសាមញ្ញ និងជាលាយលក្ខអក្សរចំពោះកិច្ចការលំបាកស្មុគស្មាញ ។ សារាចរ មានកម្មវត្ថុជាការវិភាគ ការបកស្រាយ ឬការបំពេញបន្ថែមខ្លឹមសារ នៃអត្ថបទច្បាប់ ក៏ដូចជាសារាចរមានអត្ថន័យជាបទបញ្ជា អ្នកតែងសេចក្តីត្រូវសិក្សាឲ្យបានច្បាស់លាស់ និងឲ្យអស់សេចក្តីមុននឹងធ្វើសេចក្តីព្រាង ។ សេចក្តីព្រាងសារាចរ ត្រូវដាក់ជូនប្រធានការិយាល័យពិនិត្យមុននឹងបញ្ជូនទៅថ្នាក់លើ ។ គេត្រូវភ្ជាប់ទៅជាមួយសេចក្តីព្រាងនូវឯកសារពាក់ព័ន្ធនឹងបញ្ហាដែលមានចែកក្នុងសារាចរ ។ គេដាក់សេចក្តីព្រាង និងឯកសារពាក់ព័ន្ធក្នុងសឺមី “ ពិនិត្យ “ ដោយខ្ទាស់សេចក្តីព្រាងនៅផ្នែកខាងស្តាំ និងឯកសារពាក់ព័ន្ធនៅផ្នែកខាងឆ្វេង ។ ជាបន្ថែមលើឯកសារពាក់ព័ន្ធ គេត្រូវខ្ទាស់សេចក្តីបង្គាប់របស់ថ្នាក់លើដែលនាំឲ្យចេញសារាចរ ។ ជាមួយគ្នានេះ គេត្រូវធ្វើលិខិតបង្ហាញរឿងមួយច្បាប់ទៀត ។ មន្ត្រីដែលមានសមត្ថកិច្ចពិនិត្យ និងសម្រេចលើសេចក្តីព្រាងសារាចរ គឺរដ្ឋមន្រ្តី បើនៅក្រសួង និងអភិបាល រាជធានី ខេត្ត បើនៅរាជធានី ខេត្ត ចំពោះកិច្ចការសំខាន់ ។ បើកិច្ចការធម្មតាមន្ត្រីថា្នក់បន្ទាប់អាចពិនិត្យ និងសម្រេចលើសេចក្តីព្រាងសារាចរ ។ សឺមី “ ពិនិត្យ “ បន្ទាប់ពីប្រធានការិយាល័យពិនិត្យរួចហើយ ត្រូវបញ្ជូនតាមលំដាប់ថ្នាក់ មុននឹងបញ្ជូនទៅមន្រ្តីដែលមានសមត្ថកិច្ចពិនិត្យ និងសម្រេច ។ ថ្នាក់នីមួយៗ ត្រូវពិនិត្យនិងផ្តល់យោបល់ដោយសរសេរនៅលើក្រដាសមួយ ។ ប៉ុន្តែប្រសិនបើពិនិត្យឃើញមានការខុសឆ្គងជាក់ស្តែង (ផ្ទុយនឹងច្បាប់ដែលកំពុងស្ថិតនៅជាធរមាន វិធានការដែលពុំអាចអនុវត្តបាន ។ល។ ) សេចក្តីព្រាងនេះ ត្រូវបញ្ជូនត្រឡប់មកការិយាល័យដើម ដែលជាអ្នកធ្វើសារាចរវិញ មុននឹងដាក់ជូនទៅមន្ត្រីមានសមត្ថកិច្ចពិនិត្យ និងសម្រេច ។ ថ្នាក់លើជួនកាលអាចយល់ព្រមតាមសេចក្តីព្រាងដែលដាក់ជូនទាំងស្រុង ជួនកាលអាចស្នើឲ្យមានការកែសម្រួលទម្រង់លិខិត ឬខ្លឹមសារខ្លះ ។ អ្នកតែងសេចក្តីត្រូវអនុវត្តតាមចំណារបស់ថ្នាក់លើ ។ ក្រោយពីបានការយល់ព្រមពីថ្នាក់លើរួចហើយ គេត្រូវយកសេចក្តីព្រាងសារាចរទៅវាយកុំព្យូទ័រ ។ អ្នកតែងសេចក្តីត្រូវពិនិត្យឲ្យបានត្រឹមត្រូវ អត្ថបទសារាចរដែលវាយកុំព្យូទ័ររួចហើយ ត្រូវយកចិត្តទុកដាក់លើទម្រង់លិខិត អក្ខរាវិរុទ្ធ ពាក្យពេជន៍ឃ្លា ។ល។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ ត្រូវខ្ទាស់អត្ថបទសារាចរក្នុងសឺមី “ ហត្ថលេខា “ ។ ត្រូវបញ្ជូនភ្ជាប់ទៅជាមួយក្នុងសឺមីហត្ថលេខា នូវឯកសារមួយចំនួនដូចខាងក្រោយ ៖
សឺមី “ ហត្ថលខា “ ត្រូវបញ្ជូនតាមលំដាប់ថ្នាក់ពីក្រោមឡើងលើ ដើម្បីឲ្យមន្ត្រីមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ជួយពិនិត្យ ។ ប្រសិនបើពិនិត្យឃើញថា មានចំណុចណាមិនត្រឹមត្រូវតាមចំណារថ្នាក់លើ ឬមានការខ្វះខាតលើទម្រង់លិខិត គេត្រូវបញ្ជូនសឺមី “ ហត្ថលខា “ នេះ ទៅការិយាល័យដើមវិញដើម្បីកែសម្រួល ។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ មន្រ្តីជាអ្នកពិនិត្យត្រូវចុះហត្ថលេខាសង្ខេប ។ តាមធម្មតា សារាចរត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ឬប្រធានស្ថាប័នប្រហាក់ប្រហែល ។ ប៉ុន្តែមន្រ្តីថ្នាក់បន្ទាប់អាចចុះហត្ថលេខាលើសារាចរបានដែរ ប្រសិនបើមានការប្រគល់សិទ្ធិ ។
ប្រសិនបើសារាចរត្រូវបានចុះហត្ថលេខា តែនៅលើច្បាប់ដើម គេត្រូវធ្វើសេចក្តីចម្លង ដោយប្រើរូបមន្តដូចខាងក្រោម ៖
ហត្ថលេខា និងត្រា....................
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ........
ត.ប. .....................
ហត្ថលេខា ត្រា និងឈ្មោះ
ការិយាល័យរបៀបត្រូវចុះលេខ ចុះការបិរច្ឆេទ សារាចរ ឯកសារពាក់ព័ន្ធទាំងអស់ត្រូវបញ្ជូនទៅការិយាល័យជំនាញ ដើម្បីទុកជាឯកសារ ។ គេត្រូវផ្ញើរសារាចរជូនគម្យជន ដែលបានចុះនៅក្នុងរូបមន្ត “ ហត្ថលខា “ ។ ករណីចាំបាច់ សេចក្តីចម្លងសារាចរ ត្រូវបានចែកជូនទៅ អង្គភាពដ៏ទៃទៀត បើសិនមានការពាក់ព័ន្ធ ។
ឧទាហរណ៍ ៖
កន្លែងទទួល
-.............................
-.............................
-.............................