Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សមិទ្ធិផលសម័យរាស្រ្ដនិយមគឺ ៖

+ វិស័យកសិកម្ម

  • ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៥ ០០០ តោន ហើយនៅឆ្នាំ ១៩៦៨ បាន ៣២៥ ០០០ តោន ។
  • ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបានតោន ៥០០០ តោន ក្នុងនោះ ២០០តោន បម្រើរោងចក្រតម្បាយក្នុងស្រុកយើង ៣០០០តោនទៀតនាំចេញទៅប្រទេសក្រៅ
  • ផលចិញ្ចឹម នៅឆ្នាំ១៩៦៥ គោមាន ៦២០ ០០០ក្បាលជ្រូកមាន ៩៨០ ០០០  ក្បាល
  • រាជរដ្ឋាភិបាលបបង្កើតរុក្ខទិវានៅគ្រប់ខេត្ត
  • វិស័យនេសាទមាន ការរីកចម្រើនឪ្យកត់សម្គាល់ និងអាចបម្រើជីវិភាព ប្រជាពលរដ្ឋកម្ពូជាក្នុង និង នាំចេញ
  • ក្រៅពីនេះរដ្ឋាភិបាលបានបង្កើតក្រុមបសុពេទ្យ ដើម្បីព្យាបាលជំងឺសត្វ

+ វិស័យគមនាគមន៍

  • ឆ្នាំ ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញ និងកសាងកំពង់ផែទឹកប្រៃនៅក្រុងព្រះសីហនុ
  • ឆ្នាំ១៩៥៦ កសាងផ្លូវជាតិលេខ៤ពីភ្នំពេញ ក្រុងព្រះសីហនុប្រវែង ២២៧ km
  • ពង្រឹកអាកាសយានដ្ឋានអន្ដរជាតិអន្ដរជាតិពោធិ៍ចិនតុង និងអាកាសយាន្ដអន្ដរជាតិសៀមរាម
  • ឆ្នាំ១៩៦០ កសាងផ្លូវរថភ្លើងភ្នំពេញ ក្រុងព្រះសីហុន ប្រវែង ២៧០ km
  • ឆ្នាំ១៩៦១ ព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ខ្សែទូរសព្ទជាមួយក្រុងតូក្យូ សាន់ហ្រ្វាន់ស៊ីស្ដូ អូសាកា
  • ឆ្នាំ១៩៦៦ កសាងស្ពានជ្រោយចង្វារ (មិត្តភាពកម្ពុជា ជប៉ុន) ឆ្លងទន្លេសាប ប្រវែង៧១០ ម

+ វិស័យពាណិជ្ជកម្ម

  • ក្រុមហ៊ុនពាណិជ្ជកម្មធំៗ របស់បារាំង និងសាខាក្រុមហ៊ុនរបស់ USA បានដាក់វិនិយោទុននៅកម្ពុជា
  • ឆ្នាំ ១៩៥៣ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មក្រៅប្រទេស បានក្រកួតប្រជែងជាមួយបារាំង USA ជប៉ុន
  • ឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលក្រុមហ៊ុនពាណិជ្ជកម្មថ្មីឈ្មោះ ក្រុមហ៊ុនអាហរ័ណ​ នីហរ័ណ
  • ឆ្នាំ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល

+ វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលកសាងរោងចក្រជាច្រើនដូចជា ៖

  • រោងចក្រវាយនភ័ណ្ឌ (កំពង់ចាម )
  • រោងចក្រកែវនៅចម្ភារដូង(កណ្ដាល)
  • រោងចក្រស៊ីម៉ង់ចក្រីទីង (កំពត)
  • រោងចក្រស្ករកំពង់ត្រាំ (កំពង់ស្ពី)
  • រោងចក្រក្ការបន្ទះដីឥដ្ឋ
  • រោងចក្រក្រដាសឆ្លូង (ក្រចេះ)
  • រោងចក្រក្រចៅដូចទាវ (បាត់ដំបង)
  • រោងចក្រស្រាបៀរ និងដំឡើងត្រាក់ទ័រ(ក្រុងព្រះសីហនុ) ។

+ វិស័យវប្បធម៌

  • រាជរដ្ឋាបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិ ដោយបណ្ដុះបណ្ដាលគ្រូបង្រៀន កសាង សាលារៀន ចាប់ពីបឋមសិក្សា ដល់សាកលវិទ្យាល័យ និងបានបញ្ចូលនិសិ្សតខ្មែរឪ្យទៅសិក្សានៅបរទេសជាពិសេសប្រទេសបារាំង
  • លើកស្ទួយវិស័យកីឡា
  • យកចិត្តទូដាក់លើវិស័យសាសនា ដោយបានបង្កើតពុទ្ធកបឋមសិក្សា រហូតដល់ពុទ្ធមហាវិទ្យាល័យ

+ វិស័យសង្គមកិច្ច

  • មានការកសាងមន្ទីរពេទ្យគ្រប់ខេត្តក្រុង
  • អភិវឌ្ឍជនបទដូចជាការរក្សាអនាម័យតាមលំនៅដ្ឋាន ជីកអណ្ដូងទឹក សង់ផ្ទះ ជីកស្រះ ឪ្យប្រជារាស្រ្ដ
  • បង្កើតមជ្ឈមណ្ឌលអប់រំស្ដ្រីពស្យានៅទួលគោក
  • ផ្ដល់សិទ្ធិឪ្យស្ដ្រីឈរឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login